Connect with us

កីឡា

ប្រដាល់​គុន​ខ្មែរ​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ ២០២០ នឹង​រៀបចំ​ប្រកួត​នៅ​ចុងខែ​នេះ

បានផុស

នៅ

ភ្នំពេញ ​៖ ​ក្រោយពី​ពន្យារពេល​នៃ​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៤​ដល់​ថ្ងៃទី​១៨ ​ខែធ្នូ ឆ្នាំ​២០២០ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​កង​យោធ ពល​ខេមរភូមិន្ទ​(​ស្តា​ត​ចាស់​) ដោយសារCOVID-19 ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​នោះ ពេលនេះ​សហព័ន្ធ​ប្រដាល់​បានប្រកាស​កំណត់​ថ្ងៃ​ការប្រកួត​វិញ​ហើយ ដោយ​គ្រោង​ធ្វើឡើង​នៅ​ចុងខែ​មករា​ខាង មុខ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា បន្ទាប់ពី​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា​នៃ​មេរោគ​ឆ្លង COVID-19 សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ សហការ​ជាមួយ​នាយកដ្ឋាន​អប់រំ​កាយ​និង​កីឡា នៃ​អគ្គនាយកដ្ឋាន​កីឡា ក្រោម​គម្រោង​គាំទ្រ​ថវិកា​ដោយ​ក្រសួង​អប់រំ យុវ ជន​និង​កីឡា ក៏បាន​ប្រកាស​រៀបចំ​កា​រ​ប្រកួត​ជើងឯក​ប្រចាំឆ្នាំ​ឡើងវិញ ដោយ​គ្រោង​ធ្វើ​នៅ​ចុង​មករា​ខាងមុខនេះ។

លោក​ប្រធាន​សហព័ន្ធ​បាន​បញ្ជាក់​ថា ជាមួយ​នឹង​ការ​បើក​ប្រកួត​ជើងឯក​ឡើងវិញ​នេះ ក៏​ត្រូវ​ដំណើរការ​ទៅ​ជាមួយនឹង​ការ​អនុវត្ត​វិធានការ​ការពារ និង​ទប់ស្កាត់​ប្រឆាំង​ជំងឺឆ្លង COVID-19 ដោយ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​បំផុត តាម​សេចក្តី​ណែនាំ របស់​ក្រសួងសុខាភិបាល។

សម្រាប់​ប្រភេទ​ទម្ងន់ ដែល​ត្រូវ​ចូលរួម​ប្រកួត​ជើងឯក​ឆ្នាំនេះ​មាន ផ្នែក​បុរស ៤៥ គ​.​ក្រ​, ៤៨ គ​.​ក្រ​, ៥១ គ​.​ក្រ​, ៥៤ គ​.​ក្រ​, ៥៧ គ​.​ក្រ​, ៦០ គ​.​ក្រ​,៦៣.៥ គ​.​ក្រ​, ៦៧ គ​.​ក្រ​, ៧១ គ​.​ក្រ ។ ផ្នែក​នារី មាន​ប្រភេទ​ទម្ងន់​៥១ គ​.​ក្រ​, ៥៤ គ​.​ក្រ​, ៥៧ គ​.​ក្រ​, ៦០ គ​.​ក្រ​, ៦៣. ៥ គ​.​ក្រ ។ ជាមួយនឹង​ការប្រកាស បើក​ការប្រកួត​នេះ លោក​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ក៏បាន​ធ្វើការ​ណែនាំ នូវ​ខ្លឹមសារ​មួយចំនួន​ដូចជា ហាម​ប្រើប្រាស់​សារជាតិ​ញៀន គ្រប់​ប្រភេទ​ដូចជា ៖​ថ្នាំ​លើក​កម្លាំង​ជំនួយ​សិរី​រា​ង្គ បញ្ចុះ​ទឹកនោម ថ្នាំ​ស្លឹក ថ្នាំ​បំបាត់​ការ ឈឺចាប់ និង​ប្រភេទ ថ្នាំញៀន​ទាំងឡាយ​ណា​បាន​ហាមឃាត់ ។ កីឡាករ​-​កីឡាការិនី ត្រូវមាន​ប្រភេទ​ទម្ងន់​ពិតប្រាកដ (​មិន​លើស មិន​ខ្វះ​) នូវ​ប្រភេទ​ទម្ងន់ កីឡាករ​-​កីឡាការិនី នីមួយៗ​បានដាក់​ពាក្យ​ចូលរួម​ប្រកួត ។

កីឡាករ កីឡាការិនី ដែល​បាន​ដាក់ ពាក្យ​ចូលរួម​ប្រកួត ត្រូវធ្វើ​ការ​ហ្វឹកហាត់ ឲ្យ​បាន​ត្រឹមត្រូវ ត្រៀមខ្លួន​មុន​ការប្រកួត ក្នុង​ការ​ប្រកួត និង​រហូត​ចប់​ការប្រកួត ។ គ្រប់​សមាគម ត្រូវ​ពិនិត្យ​នូវ​សមត្ថភាព​កីឡាករ កីឡាការិនី ដោយ​ធ្វើការ​ជ្រើសរើស​ឲ្យ​អស់​នូវ​លទ្ធភាព​សមត្ថ​ភាព បច្ចេកទេស កម្រិត ខ្ពស់​ក្នុង ០១ ប្រភេទ​ទម្ងន់ ០១ នាក់ ដើម្បី​តំណាង​ឲ្យ​សមាគម ក្រសួង រាជធានី ខេត្ត ចូលរួម​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ២០២០៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម