Connect with us

កីឡា

ក្លិប​រាំ​ភ្នំ​ដូនពេញ​ គ្រង​តំណែង​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២០ ក្រោយ​ដណ្តើម​មេដាយ​មាស​៩​គ្រឿង​

បានផុស

នៅ

ការប្រកួត​កីឡា​រាំ​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ២០២០ បាន​បញ្ចប់​កាលពី​រាត្រី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២១ ក្នុង​វិមាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​កីឡាករ​-​កីឡាការិនី​ក្លិប​រាំ​ភ្នំ​ដូន ពេញ​បាន​គ្រង​តំណែង​ជើងឯក​នៃ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​រាំ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២០ បន្ទាប់ពី​ក្លិប​នេះ ដ​ណ្តើម​មេដាយ​ច្រើន​ជាង​គេ​បំផុត ក្នុងនោះ​មេដាយមាស​ចំនួន​៩​គ្រឿង មេ​ដាយ​ប្រាក់៤គ្រឿង និង​មេដាយសំរិទ្ធ ៣ គ្រឿង​។ ចំណែក​ជើងឯក​រង​ បាន​ទៅលើ​ក្លិប​រាំ​សន្ធរម៉ុក​ ក្នុង​នោះ​មេដាយ​មាស​ចំនួន​៥​គ្រឿង មេដាយប្រាក់ ៦​គ្រឿង និង​មេដាយសំរិទ្ធ​៧​គ្រឿង ហើយ​ចំណាត់ថ្នាក់​លេខ​៣​ក្លិប​រាំ​ច្បារអំពៅ​ ក្នុង​នោះ​មេដាយ​មាស​ចំនួន​៤​គ្រឿង មេដាយប្រាក់​៤ គ្រឿង និង​មេដាយសំរិទ្ធ​៥​គ្រឿង ក្លិប​រាំ​ដែល​ថិត​នៅ​ចំណាត់ថ្នាក់​លេខ​៤​ គឺ​ក្លិប​មកពី​ខេត្តសៀមរាប​ ក្នុង​នោះ​មេដាយមាស​ចំនួន​៤​គ្រឿង មេដាយប្រាក់ ២​គ្រឿង និង​មេដាយសំរិទ្ធ​២​គ្រឿង និង​ក្លិប​រាំ​ទួលស្វាយព្រៃ​ ក្នុង​នោះ​មេដាយមាស​ចំនួន​៣ គ្រឿង មេដាយប្រាក់​៥​គ្រឿង និង​មេដាយសំរិទ្ធ ៥​គ្រឿង។ សម្រាប់​ការប្រកួត​ឆ្នាំនេះ មាន​កីឡាករ​- កី ឡា​ការិនី​ចូលរួម​ចំនួន​៣០​នាក់​ក្នុងនោះ​កីឡា កា​រិ នី​២០​នាក់ មកពី​៥​ក្លិប​គឺ​ក្លិប​រាំ​សន្ធរម៉ុក ក្លិប​រាំ​ដូន​ភ្នំពេញ ក្លិប​រាំ​ទួល​ស្វាយព្រៃ ក្លិប​រាំ​ច្បារអំពៅ និង​ក្លិប​រាំ​សៀមរាប ចំពោះ​វិញ្ញាសា​អន្តរជាតិ​មាន​ចំនួន​១៥​វិញ្ញាសា​។

បើតាម​ការ​វាយតម្លៃរ​បស់​គណៈកម្មការ​រៀប​ចំការ​ប្រកួត​បញ្ជាក់​ថា ការប្រកួត​ជើងឯក​រាំ​ឆ្នាំនេះ គ្រប់​អង្គភាព​ពាក់ព័ន្ធ​បាន​សហការ​គ្នា​រៀបចំ​ការ ប្រកួត​នេះ ឲ្យ​ប្រព្រឹត្ត​ទៅដោយ​រលូន​ទៅតាម​ការគ្រោងទុក ប្រកបដោយ​ភាព​ជោគជ័យ និង​បរិយាកាស​សប្បាយរីករាយ និង​ទទួល​បាន​លទ្ធផល​ល្អប្រសើរ តាម​គោលការណ៍​បច្ចេកទេស​ប្រកប ដោយ​យុត្តិធម៌ និង​តម្លាភាព រក​ឃើញ​នូវ​កីឡាករ កីឡា​ការិនី​ឆ្នើម ដែល​ទទួល​បាន​ជយលាភី​ពី​ការប្រកួត​៕

អត្ថបទ៖ ​វិ​សិទ្ធ​

សូមចុចអាន៖ ក្រុម​សីដក់​ក្រសួងការពារជាតិ​ នៅតែ​រក្សា​តំណែង​ជើងឯក​ថ្នាក់​ជាតិ​ដដែល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៦ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៧ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម