អគ្គលេខាធិការ​សហព័ន្ធ​ទ្រី​យ៉ា​ត្លុង​ ដាក់​កាលបរិច្ឆេទ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

អគ្គលេខាធិការ​សហព័ន្ធ​ទ្រី​យ៉ា​ត្លុង​ ដាក់​កាលបរិច្ឆេទ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ

បានផុស

នៅ

​បន្ទាប់​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ មាន​ស្ថានភាព​ធូរស្រាល​នោះ សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា បាន​ដាក់​នូវ​កាលបរិច្ឆេទ​នៃ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ សម្រាប់​ឆ្នាំ​២០២០​ឡើងវិញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ងិន សុខ​បញ្ញា ដែល​ជា​អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹងថា ការប្រកួត​ជើងឯក​ថ្នាក់ជាតិ នឹង​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ​ គឺ​ពី​ថ្ងៃ​ទី​២០ ដល់ ២២​មករា​ឆ្នាំ​២០២១ នា​តំបន់​មាត់សមុទ្រ​ខេត្ត​កែប។ នេះ​ជា​ការ​ប្រកួត​ដោយ​ប្រើប្រាស់​ថវិកា​របស់​ក្រសួង​អប់រំ​យុវជន និង កីឡា​។​

ការប្រកួត​មាន​ចំនួន​៣​វិញ្ញាសា​គឺ​ទ្រី​យ៉ា​ត្លុង​(Triathlon) ឌូ​អា​ត្លុង​(Duathlon ) និង អាកា​ត្លុង​(Acathlon) ។ សម្រាប់​ប្រភេទ​កីឡា​ទ្រី​យ៉ា​ត្លុង ដែល​មាន​កីឡា​ចំនួន​៣​វិញ្ញាសា​បញ្ចូល​គ្នា​នោះ​ទាំង​កីឡាករ ទាំង​កីឡាការិនី ត្រូវ​ចាប់ផ្ដើម​ជាមួយនឹង​ការ​ហែល​ទឹក​ចម្ងាយ​៧៥០​ម៉ែត្រ ហើយ​បន្ទាប់ពី​ដល់​ទី​ភ្លាមៗ​នោះ ត្រូវ​បន្ត​ជិះ​កង់​ចម្ងាយ​២០​គីឡូម៉ែត្រ និង​បញ្ចប់​ដោយ​វិញ្ញាសា​រត់​ចម្ងាយ​៥​គីឡូម៉ែត្រ​ជា​ចុងក្រោយ។ កីឡា​ឌូ​អា​ត្លុង គឺ​ការប្រកួត​ត្រូវ​ចាប់ផ្ដើម​ពី​ចម្ងាយ​៥​គីឡូម៉ែត្រ ហើយ​បន្ទាប់ពី​រត់​ដល់ទី​ភ្លាមៗ​ត្រូវ​បន្ត​ជិះ​កង់​ចម្ងាយ​២០​គីឡូម៉ែត្រ​និង​បញ្ចប់​ដោយ​ការ​រត់​ជាថ្មី​ក្នុង​ចម្ងាយ​២,៥០ គីឡូម៉ែត្រ ។​

ប្រភេទ​កីឡា​អាកា​ត្លុង ដែល​ធ្វើ​សម្រាប់​តែ​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ​នោះ គឺជា​ប្រភេទ​កីឡា​ដែល​មាន​វិញ្ញាសា​ចំនួន​២​បញ្ចូល​គ្នា​។​ ការប្រកួត​ត្រូវ​ចាប់ផ្ដើម​ជា​មួយ​នឹង​ការ​ហែល​ទឹក​ចម្ងាយ​៣៥០​ម៉ែត្រ និង បញ្ចប់​ដោយ​ការ​រត់​ចម្ងាយ​២,៥០​គីឡូម៉ែត្រ។ ​បន្ទាប់ពី​បញ្ចប់​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះ​ទៅ សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុ​ជា​មាន​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​មួយ ដែល​កំណត់​ឲ្យ​មានតែ​ជនបរទេស​ដែល​កំពុង​បំពេញការងារ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ចូលរួម។​ ព្រឹត្តិការណ៍​នោះ​នឹង​ត្រូវ​ប្រសិទ្ធ​នាម​ថា​”Phnom Penh International Triathlon” ។​ ​ព្រឹត្តិការណ៍​នេះ នឹង​ត្រូវ​ធ្វើ​នៅ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​តែម្ដង ដើម្បី​ជា​ការ​បង្ហាញ​ឲ្យ​គេ​ដឹង​ពី​សក្ដានុពល​នៃ​ពហុ​កីឡដ្ឋាន​ដ៏​ធំ ដែល​ត្រៀម​ទទួល​ភ្ញៀវ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣៕​

អត្ថបទ៖ វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services