កីឡា
កម្ពុជានឹងបញ្ជូនប្រភេទកីឡាបាល់ទាត់ទៅចូលរួមជាលើកដំបូង ក្នុងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន
ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន (ASEAN University Games) ដែលបន្ទាប់ពីពន្យារពេលដោយសារកូវីដ-១៩នោះ នឹងត្រូវរៀបចំឡើងវិញនៅខែមិថុនា ឆ្នាំ២០២១នេះ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺកម្ពុជានឹងបញ្ជូនប្រភេទកីឡាបាល់ទាត់ ទៅចូលរួមជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍នេះ។

លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំយុវជន និង កីឡា និង ជានាយបេសកកម្មរបស់កម្ពុជា សម្រាប់ព្រឹត្តិការណ៍នេះ បានមានប្រសាសន៍ឲ្យដឹងថា កីឡាចំនួន៣០ប្រភេទ នឹងត្រូវដាក់ឲ្យប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ តែសម្រាប់កម្ពុជាបញ្ជូនទៅចូលរួមប្រកួតចំនួនតែ៧ប្រភេទប៉ុណ្ណោះ។

កីឡាទាំង៧ប្រភេទ ដែលកម្ពុជានឹងបញ្ជូនទៅចូលរួមប្រកួតនោះ មានប្រភេទបាល់ទាត់ ហែលទឹក អត្តពលកម្ម ប៉េតង់ ការាតេ តេក្វាន់ដូ និង ជីជីតស៊ូ ។ ក្រុមកីឡាករបាល់ទាត់ដែលចូលរួមនេះ គឺជាក្រុមខ្លាំងវ័យក្មេងរបស់កម្ពុជា ដែលមានកីឡាករខ្លះជាបេក្ខភាពត្រៀមស៊ីហ្គេមឆ្នាំ២០២៣។ សម្រាប់ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន(ASEAN University Games)លើកទី២០នេះ ធ្វើនៅខេត្ត Ubon Ratchathani។ ប្រសិនបើជំងឺកូវីដ-១៩ មិនរំខានឡើងវិញធ្ងន់ធ្ងរទេនោះ ការប្រកួតនឹងធ្វើចាប់ពីថ្ងៃទី២០ដល់២៨មិថុនា។ សព្វថ្ងៃនេះ ស្ថានភាពនៃជំងឺកូវីដ-១៩នៃប្រទេសក្នុងតំបន់ទាំង១១ មានស្ថានភាពមិនដូចគ្នាឡើយ ហេតុនេះការចូលរួមប្រកួតអាចនឹងមានប្រទេសមួយចំនួននៅរារែក។


នេះជាលើកទី៥ហើយ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ។ លើកដំបូងគឺធ្វើនៅខេត្តឈៀងម៉ៃឆ្នាំ១៩៨១ លើកទី២ធ្វើនៅទីក្រុងប៉ាតាយ៉ាឆ្នាំ១៩៨៨ លើកទី៣ធ្វើនៅទីក្រុងបាងកកឆ្នាំ១៩៩៩ លើកទី៤ធ្វើនៅទីក្រុងបាងកកឆ្នាំ២០១០ និង លើកទី៥ឆ្នាំ២០២១ធ្វើនៅខេត្តUbon Ratchathani។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះត្រូវបង្កើតឡើងតាំងពីឆ្នាំ១៩៨១មកម្ល៉េះ ហើយមកដល់ឆ្នាំ២០២០ គឺជាការប្រកួតលើកទី២០តែដោយសារការរំខាននៃមេរោគកូវីដ-១៩នោះ ទើបព្រឹត្តិការណ៍នេះ ត្រូវពន្យារពេលមកដល់ពាក់កណ្ដាលឆ្នាំ២០២១៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ អគ្គលេខាធិការសហព័ន្ធទ្រីយ៉ាត្លុង ដាក់កាលបរិច្ឆេទការប្រកួតជើងឯកថ្នាក់ជាតិ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


