Connect with us

កីឡា

កម្ពុជា​នឹង​បញ្ជូន​ប្រភេទ​កីឡាបាល់ទាត់​ទៅ​ចូលរួម​ជា​លើកដំបូង ក្នុង​ការ​ប្រកួត​កីឡា​សាកលវិទ្យាល័យ​អាស៊ាន​

បានផុស

នៅ

ការប្រកួត​កីឡា​សាកលវិទ្យាល័យ​អាស៊ាន ​(ASEAN University Games) ដែល​បន្ទាប់ពី​ពន្យារពេល​ដោយសារ​កូ​វីដ​-១៩​នោះ នឹង​ត្រូវ​រៀបចំ​ឡើងវិញ​នៅ​ខែ​មិថុនា ឆ្នាំ​២០២១​នេះ។ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ​កម្ពុជា​នឹង​បញ្ជូន​ប្រភេទ​កីឡាបាល់ទាត់ ទៅ​ចូលរួម​ជា​លើកដំបូង​នៅក្នុង​ព្រឹត្តិការណ៍​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ​ព្រំ ប៊ុណ្ណ​យី ទីប្រឹក្សា​ក្រសួង​អប់រំ​យុវជន និង កីឡា និង ជា​នាយ​បេសកកម្ម​របស់​កម្ពុ​ជា ស​ម្រា​ប់​ព្រឹត្តិការណ៍​នេះ បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា កីឡា​ចំនួន​៣០​ប្រភេទ នឹង​ត្រូវ​ដាក់​ឲ្យ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ តែ​សម្រាប់​កម្ពុជា​បញ្ជូន​ទៅ​ចូលរួម​ប្រកួត​ចំនួន​តែ​៧​ប្រភេទ​ប៉ុណ្ណោះ។​

កីឡា​ទាំង​៧​ប្រភេទ ដែល​កម្ពុជា​នឹង​បញ្ជូន​ទៅ​ចូលរួម​ប្រកួត​នោះ មាន​ប្រភេទ​បាល់ទាត់ ហែល​ទឹក អត្តពលកម្ម ប៉េតង់ កា​រា​តេ តេ​ក្វាន់​ដូ និង ជី​ជី​តស៊ូ ។ ក្រុម​កីឡាករ​បាល់ទាត់​ដែល​ចូលរួម​នេះ គឺជា​ក្រុម​ខ្លាំង​វ័យក្មេង​របស់​កម្ពុជា ដែលមាន​កីឡាករ​ខ្លះ​ជា​បេក្ខភាព​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣។ សម្រាប់​ការប្រកួត​កីឡា​សាកលវិទ្យាល័យ​អាស៊ាន​(ASEAN University Games)​លើក​ទី​២០​នេះ ធ្វើ​នៅ​ខេត្ត Ubon Ratchathani។ ប្រសិនបើ​ជំងឺ​កូ​វីដ​-១៩ ​មិន​រំខាន​ឡើងវិញ​ធ្ងន់ធ្ងរ​ទេ​នោះ ការប្រកួត​នឹង​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​២០​ដល់​២៨​មិថុនា។ សព្វថ្ងៃនេះ ​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩​នៃ​ប្រទេស​ក្នុង​តំបន់​ទាំង​១១ មាន​ស្ថាន​ភាព​មិន​ដូចគ្នា​ឡើយ ហេតុនេះ​ការចូលរួម​ប្រកួត​អាច​នឹង​មាន​ប្រទេស​មួយ​ចំនួន​នៅ​រារែក។

​នេះ​ជា​លើក​ទី​៥​ហើយ ដែល​ប្រទេស​ថៃ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​នេះ​។ លើកដំបូង​គឺ​ធ្វើ​នៅ​ខេត្ត​ឈៀង​ម៉ៃ​ឆ្នាំ​១៩៨១ លើក​ទី​២​ធ្វើ​នៅ​ទីក្រុង​ប៉ា​តា​យ៉ា​ឆ្នាំ​១៩៨៨ លើក​ទី​៣​ធ្វើ​នៅ​ទីក្រុង​បាងកក​ឆ្នាំ​១៩៩៩ លើក​ទី​៤​ធ្វើ​នៅ​ទីក្រុង​បាងកក​ឆ្នាំ​២០១០ និង លើក​ទី​៥​ឆ្នាំ​២០២១​ធ្វើ​នៅ​ខេត្ត​Ubon Ratchathani។ សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​នេះ​ត្រូវ​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៨១​មក​ម្ល៉េះ ហើយ​មកដល់​ឆ្នាំ​២០២០​ គឺជា​ការប្រកួត​លើក​ទី​២០​តែ​ដោយ​សារ​ការ​រំខាន​នៃ​មេរោគ​កូ​វីដ​-១៩​នោះ ទើប​ព្រឹត្តិការណ៍​នេះ ​ត្រូវ​ពន្យារពេល​មកដល់​ពាក់​កណ្ដាល​ឆ្នាំ​២០២១៕​

អត្ថបទ៖ វិ​សិទ្ធ

សូមចុចអាន៖ ​អគ្គលេខាធិការ​សហព័ន្ធ​ទ្រី​យ៉ា​ត្លុង​ ដាក់​កាលបរិច្ឆេទ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម