Connect with us

កីឡា

សហព័ន្ធ​ប៊ូល​និង​ប៉េតង់​កម្ពុជា នឹង​រៀបចំ​ការប្រកួត​កីឡា​ជ្រើសរើស​ជើងឯក​ ឆ្នាំ​២០២០​នា​ចុងខែ​នេះ​

បានផុស

នៅ

ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ ប្រចាំឆ្នាំ​២០២០ គ្រោង​នឹង​រៀបចំ​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី ២៩ ដល់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១​ខាងមុខ នៅ​ទីលាន​សហព័ន្ធ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។ ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះ ក្រោម​គម្រោង​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង កីឡា។ នេះ​បើតាម​ការប្រកាស​ជូនដំណឹង​ជា​ផ្លូវការ​របស់​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ស សុខា ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ជូនដំណឹង​ថា នេះ​ជាការ​ប្រកាស​ជូនដំណឹង​ជូន​ដល់​ប្រធាន​សមាគម ក្លឹប​កីឡា​ប៊ូល និង​ប៉េតង់ នៅតាម​ក្រសួងស្ថាប័ន រាជធានី​-​ខេត្ត ដើម្បី​បញ្ជូន​កីឡាករ កីឡាការិនី​របស់ខ្លួន ចូលរួម​ប្រកួតប្រជែង​មេដាយ នៅ​ក្នុង​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ ប្រចាំ​ឆ្នាំ​២០២០។​ សមាគម ក្លឹប ដែល​អាច​ចុះឈ្មោះ​ចូលរួម​ប្រកួត​បាន គឺ​ក្នុង​១​ក្រុម​បានតែ​១ វិញ្ញាសា​ប៉ុណ្ណោះ ហើយ​ការទទួល​ពាក្យ​ចូលរួម​ប្រកួត​នៅតែ​បន្ត​រហូតដល់​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ នៅ​ទីស្នាក់ការ​សហព័ន្ធ​ប៊ូល និង​ប៉េតង់ កម្ពុជា ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​ការប្រជុំ​ចាប់ឆ្នោត​ចាប់​ពូ​ល​ប្រកួត​គ្រោង​នឹងធ្វើ​ឡើង នា​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង ២​រសៀល​នៅ​ទីស្នាក់ការ​សហព័ន្ធ​។

​ចំពោះ​វិញ្ញាសា​ ដែល​ដាក់​ឲ្យ​ប្រកួតប្រជែង​មាន​ចំនួន​៦​រួមមាន​៖ ១-​វិញ្ញាសា​បុរស ៣​នាក់ ទល់​៣​នាក់ (​ពាន​ធំ​), វិញ្ញាសា​នារី ៣​នាក់ ទល់​៣​នាក់​, យុវជន​១៨​ឆ្នាំ​ចុះ ៣​នាក់​ទល់​៣​នាក់ (​ឆ្នាំ​កំណើត​ពី​ឆ្នាំ​២០០២), យុវនារី ១៨​ឆ្នាំ​ចុះ ២​នាក់​ទល់​២​នាក់ (​ឆ្នាំ​កំណើត​ពី​ឆ្នាំ​២០០២), យុវជន​អាយុ​១៥​ឆ្នាំ​ចុះ ១​នាក់​ទល់​១​នាក់ (​ឆ្នាំ​កំណើត​ពី​ឆ្នាំ​២០០៥) និង​វិញ្ញាសា​១៥​ឆ្នាំ​ចុះ ១​នាក់​ទល់​១​នាក់ (​ឆ្នាំ​កំណើត​ពី​ឆ្នាំ ២០០៥)​។

សូមបញ្ជាក់ថា កាលពី​ការប្រកួត​ជើងឯក​ឆ្នាំមុន សហព័ន្ធ​បានដាក់​វិញ្ញាសា​ឲ្យ​ប្រកួត តែ​ចំនួន​៥​វិញ្ញាសា​ប៉ុណ្ណោះ មាន​គណៈប្រតិភូ គ្រូ​បង្វឹក និង​កីឡាករ​-​កីឡាការិនី ចំនួន ៣៨៣​នាក់ មកពី​សមាគម​និង​ក្លិប​ចំនួន​៣៧ មកពី​២៥​រាជធានី​-​ខេត្ត ហើយ​ក្រុមកីឡា​ប៉េតង់​ទី​ស្តី​គណៈរដ្ឋមន្ត្រី បាន​គ្រង​តំណែង​ជើងឯក​ការប្រកួត​កីឡា​ប៉េតង់​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០១៩ លើ​វិញ្ញាសា​ប្រកួត​៣​នាក់​ទល់​៣​នាក់​បុរស​ក្របខ័ណ្ឌ​ក​១(​ពាន​ធំ​) ខណៈ​ក្រុមកីឡា​ប៉េតង់​ក្រសួងការពារជាតិ ទទួលបាន​ចំណាត់ថ្នាក់​លេខ​២៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ​ព្រឹត្តិការណ៍​ជិះ​កង់​ ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​ និង​សក្តានុពល​ ខេត្ត​ព្រះសីហនុ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម