តើ​អ្នកលេង​គុន​ខ្មែរ​រូប​ណា​ដែល​អ្នកគាំទ្រ​ចង់ឃើញ​វ៉ៃ​នៅ ONE Super Series ឆ្នាំ​២០២១? – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

តើ​អ្នកលេង​គុន​ខ្មែរ​រូប​ណា​ដែល​អ្នកគាំទ្រ​ចង់ឃើញ​វ៉ៃ​នៅ ONE Super Series ឆ្នាំ​២០២១?

Published

on

អ្នកលេង​គុន​ខ្មែរ គង់ សំបូរ ជា​កីឡាករ​កម្ពុជា​ម្នាក់​គត់​ដែល​បាន​ប្រកួត​ឃី​ក​បុក​សី​ង​នៅ ONE Super Series ខណៈ ឡៅ ចិ​ត្រា និង សុខ ធី ប្រកួត​លក្ខណៈ​មួយ​ថៃ ឬ​គុន​ខ្មែរ​នៅ​សង្វៀន​អន្តរជាតិ​នេះ​។​

សុខ ធី បាន​ក្លាយជា​កីឡាករ​ប្រដាល់​កម្ពុ​ជាទី​១​ដែល​បានឈ្នះ​ការប្រកួត​ប្រដាល់​មួយ​ថៃ ឬ​គុន​ខ្មែរ នៅ ONE Super Series និង​ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​ប្រកួត​ឈ្នះ​កាលពី​ឆ្នាំ​២០២០​។

ក្រៅពី​ជើង​ខ្លាំង​គុន​ខ្មែរ​៣​នាក់​ដែល​បាន​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ ក៏​នៅមាន​កីឡាករ​គុន​ខ្មែរ​ជាច្រើន​ទៀត​ដែលមាន​សមត្ថភាព​អាច​ចេញទៅ​ប្រកួត​នៅ​ស្ថាប័ន​ប្រដាល់​ធំ​នៅ​អាស៊ី ONE Championship សម្រាប់​ឆ្នាំ​២០២១​នេះ​។

អ្នកលេង​គុន​ខ្មែរ​ក្នុង​ប្រភេទ​ទម្ងន់​ស្រាល ឃីម បូរ៉ា ជា​កីឡាករ​កម្ពុជា​លេចធ្លោ​ជាងគេ​កាលពី​ឆ្នាំ​២០២០ បន្ទាប់ពី​ប្រកួត​ជាមួយ​មិត្ត​រួម​ជាតិ​មិនដែល​ចាញ់​សោះ​។ ជាពិសេស​ទៀត​នោះ រូបគេ​បាន ឈ្នះ​ខ្សែក្រវាត់​មួយ​គ្រឿង​កាលពី​ឆ្នាំ​២០២០ និង​ដើមឆ្នាំ​២០២១​នេះ​ឈ្នះ​ខ្សែក្រវាត់​មួយទៀត​។

សមត្ថភាព​របស់ ឃីម បូរ៉ា ពិតជា​ល្អ​គួរ​ឲ្យ​កត់សំគាល់​ក្នុង​នោះ​បទពិសោធន៍​ច្រើន​ឆ្នាំ​ទាំង​ការប្រកួត​ក្នុងស្រុក និង​អន្តរជាតិ​។ ស្មារតី​របស់គេ​អង់អាច និង​មុះ​មុត​ជា​អ្នក​ប្រយុទ្ធ​ពិតៗ ហើយ​រហ័សរហួន​ដែលមាន​កណ្តាប់ដៃ និង​ទាត់​បាន​លឿន​ដោយមាន​ទម្ងន់​ថែមទៀត​។

ទន្ទឹម​ជាមួយគ្នានេះ អេ​លី​ត ចំរើន ដែល​ឈ្នះ​ខ្សែក្រវាត់​មាស​កាលពី​ឆ្នាំ​២០២០ ក៏​ជា​កីឡាករ​ម្នាក់​ដែល​ល្អ​ទាត់ និង​កណ្តាប់ដៃ​។ តាមមើល​សមត្ថភាព​របស់​គេ​ពិតជា​ស័ក្តិសម​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ផ្នែក​ប្រដាល់​ឃី​ក​បុក​សី​ង ពីព្រោះ​កីឡា​ប្រភេទ​នេះ​ត្រូវការ​អ្នក​ពូកែ​ទាត់ និង​កណ្តាប់​ដៃ​។

ទោះជា​យ៉ាងណា អេ​លី​ត ចំរើន នៅ​មិនទាន់​មាន​ចលនា​បម្លាស់​ទី​លឿន និង​វ៉ៃ​អាវុធ​ចេញ​ឲ្យ​ញាប់ៗ លឿនៗ​នោះទេ​។ រូបគេ​ត្រូវ​ផ្លាស់ប្តូរ​ទម្លាប់​នៃ​ការប្រកួត​គុន​ខ្មែរ​ដែល​យោល​យោគ​ទៅតាម​ចង្វាក់ភ្លេង​។

អ្នកលេង​គុន​ខ្មែរ ខាំ ខ្លា​នាង ដែល​ស្ថិតនៅក្នុង​ទម្ងន់​ស្រាល​ក៏​ពិតជា​កីឡាករ​ដ៏​ល្អ​ម្នាក់​។ កីឡាករ​រូប​នេះ​មាន​របៀប​វ៉ៃ​លឿន រហ័ស និង​ចេញ​អាវុធ​លឿនៗ​ទាំង​ទាត់ កណ្តាប់ដៃ កែង និង​ជង្គង់​។

​មិន​ថា ប្រដាល់​គុន​ខ្មែរ មួយ​ថៃ ឬ​ឃី​ក​បុក​សី​ង​ទេ រូបគេ​អាច​ចេញទៅ​ប្រកួត​បាន ប៉ុន្តែ​ត្រូវតែ​សិក្សា​ស្វែងយល់​ពី​ទម្លាប់​វ៉ៃ​អន្តរជាតិ ឬ​ឃី​ក​បុក​សី​ង​ឲ្យ​បាន​ច្បាស់ មុន​សម្រេចចិត្ត​ចេញទៅ​ឆាក​អន្តរជាតិ​។​

​បើ​និយាយ​ពី​កីឡាករ​ទម្ងន់​ធ្ងន់​មធ្យម​ចាប់ពី​៦៥​គីឡូក្រាម​ឡើងទៅ​៧០​គីឡូក្រាម​មាន​២​នាក់​ដែល​អាច​ទៅ​នៅ ONE Super Series​។ តាម​គំនិត​របស់លោក ជា រិ​ទ្ធិ ដែលជា​គ្រូ​ប្រដាល់​ម្នាក់​ឲ្យ​ដឹងថា លោក​សម្លឹង​ឃើញ​កីឡាករ ឡៅ ចន្ទ្រា និង ម៉ឺន សុភា ដែល​អាច​ចេញទៅ​វ៉ៃ​ឃី​ក​បុក​សី​ង​។

លោក​ប្រាប់ថា ឡៅ ចន្ទ្រា មាន​បទពិសោធន៍​ច្រើន​ក្នុង​ការប្រកួត​អន្តរជាតិ​។ រូបគេ​មាន​អាវុធ​ធ្ងន់​ល្អ​គឺ​ទាត់ និង​កណ្តាប់ដៃ ដូច្នេះ​អាចបង្កើត​ការហ្វឹកហាត់​ប្រដាល់​ឃី​ក​បុក​សី​ង ហើយ​ចេញទៅ​ប្រកួត​នៅក្រៅ​ប្រទេស​។

ចំពោះ ម៉ឺន សុភា វិញ​ពោរពេញ​ដោយ​ជំនាញ​ទាត់ និង​កណ្តាប់ដៃ​។ អ្នកគាំទ្រ​ឃើញស្រាប់​ហើយ កីឡាករ​រូបនេះ​ក្នុង​ប្រវត្តិ​ប្រកួត​គុន​ខ្មែរ​គឺ​ស្ទើរតែ​៨០​ទៅ​៩០%​គឺ​ប្រើ​កណ្តាប់ដៃ និង​ទាត់​សុទ្ធ​។

រូបគេ​បាន​ផ្តួល​ដៃគូ​បរទេស​ជាច្រើន​នាក់​មកហើយ​តាមរយៈ​កណ្តាប់ដៃ និង​ទាត់​។ ច្បាស់​ណាស់​ថា ម៉ឺន សុភាព ពិតជា​ស័ក្តិសម​ប្រកួត​លក្ខណៈ​ឃី​ក​បុក​សី​ង​។ ទោះជា​យ៉ាងណា នៅ​ឆ្នាំ​២០២០​កន្លងទៅ រូបគេ​មិនបាន​ឡើង​ប្រកួត​សោះ ដូច្នេះ​គុណភាព​ប្រដាល់​របស់គេ​នឹងមិន​ល្អ​ដូច​មុន​ទេ ហើយ​ទម្ងន់​ក៏​ឡើង​ថែមទៀត​។

សម្រាប់​អ្នកគាំទ្រ​វិញ តើ​ចង់​ឃើញ​កីឡាករ​គុន​ខ្មែរ​រូប​ណា​ចេញទៅ​ប្រកួត​នៅ ONE Super Series ដែលជា​កម្មវិធី​ប្រជុំ​ដោយ​ជើង​ខ្លាំង​ឃី​ក​បុក​សី​ង មួយ​ថៃ និង​ឃី​ក​បុក​សី​ង មកពី​ជុំវិញ​ពិភពលោក​?៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ29 seconds ago

ថ្ងៃនេះ​សូម​គ្រួសារ​ក្រីក្រ​និង​ជន​ងាយ​រងគ្រោះ​ ដែល​មាន​ប័ណ្ណ​សម​ធម៌ អញ្ជើញ​ទៅ​បើកប្រាក់​ឧបត្ថម្ភ​ទាំងអស់គ្នា​

ព័ត៌មានជាតិ1 min ago

​នាំ​អាជីវករ​ផ្សារ​រកាកោងមួយ​គ្រសារ ទៅ​ចត្តាឡីស័ក ​ពាក់ព័ន្ធ​កូន​ធ្វើការ​នៅ​កោះពេជ្រ

ព័ត៌មានជាតិ3 mins ago

មនុស្ស៤២​នាក់កំពុង​សម្រាក​ព្យាបាល​ជំងឺកូវីដ-១៩ នៅ​មន្ទីរ​ពេទ្យរុស្ស៊ី​ក្នុង​ព្រឹត្តិការណ៍ សហគមន៍​២០​កុម្ភៈ

ព័ត៌មានជាតិ36 mins ago

អភិបាលខេត្ត​បាត់ដំបងដឹកនាំ​មន្ត្រីរាជការ​និង​កម្លាំង​នគរបាល​ជិត​១០០​នាក់​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​លើកដំបូង​​

ព័ត៌មានអន្ដរជាតិ36 mins ago

វីរុសបំប្លែងខ្លួនថ្មីមួយទៀតដែលរកឃើញនៅអាមេរិក បង្កការព្រួយបារម្ភខ្លាំងជាងមុន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services