Connect with us

ព័ត៌មានជាតិ

សហព័ន្ធកីឡាល្បុក្កតោស្នើឲ្យ អាជ្ញាកណ្តាល ចៅក្រមមានភាពសុក្រឹតយុត្តិធម៌ក្នុងពេលប្រកួតជើងឯកថ្នាក់ជាតិ

បានផុស

នៅ

dav
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រមុខសហព័ន្ធ​កីឡា​ល្បុក្កតោកម្ពុជា បានស្នើឲ្យគ្រូតា អាជ្ញាកណ្តាល ចៅក្រមត្រូវតែមានភាពសុក្រឹតយុត្តិធម៌ក្នុងពេលប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី ២២ ដល់ ២៤ មករា ២០២១ ។​ 

លោកច័ន្ទ សារុនប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានស្នើបែបនេះនៅក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី១៥មករា ស្តីពីការរៀបចំបើកប្រកួតកីឡាល្បុកតោជ្រើសរើសជើង ឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ នាចុងខែនេះ ។ 

លោកប្រធានសហព័ន្ធមានប្រសាសន៍ថា នៅពេលបើកការប្រកួតជើងឯកខាងមុខ នេះ លោកសុំឲ្យលោកគ្រូតាទាំងអស់ដែលជាគណ:កម្មការបច្ចេកទេស ជាអាជ្ញាកណ្តាល ចៅក្រម ប្រកាន់នូវភាពសុក្រឹតយុត្តិធម៌ កុំមានការយោគយល់ឲ្យសោះ ។

ចំពោកីឡាករ កីឡាការិនីទាំងអស់ ដែលចូលរួមប្រកួតត្រូវគោរពឲ្យបាននូវបទបញ្ជានៃការប្រកួត ក៏ដូចជាគោរពវិន័យ កុំប្រើល្បិច និងត្រូវស្មោះត្រង់ជានិច្ច ធ្វើយ៉ាងណាឱ្យការប្រកួតប្រព្រឹត្តទៅប្រកបដោយលទ្ធផលល្អនិងប្រសិទ្ធភាព។   

sdr

ជាមួយការណែនាំ លោកប្រធានសហ ព័ន្ធ ក៌បានសម្តែងការកោតសរសើរចំពោះកីឡាករ កីឡាការិនីល្បុក្កតោ ដែលកន្លង មក បានខិតខំបញ្ចេញសមត្ថភាពដណ្តើមមេដាយមាស ប្រាក់ សំរិទ្ធ យ៉ាងច្រើនជូនជាតិក្នុងអំឡុងចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៩នៅប្រទេសហ្វីលីពីន។   

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណ: កម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុ ប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជាបានបញ្ជាក់ថា ជាគោលដៅខាងមុខសហព័ន្ធនឹងខិតខំបង្រួបបង្រួមគ្រប់និន្នាការព្រឹទ្ធាចារ្យល្បុក្កតោទាំងអស់ ឲ្យស្ថិតនៅក្រោមការដឹកនាំរបស់សហព័ន្ធតែមួយ ​ដើម្បី​ឆ្ពោះ​ទៅ​រក​ជោគជ័យ​នៅ​ក្នុង​​ការប្រកួត​​ស៊ីហ្គេម​ឆ្នាំ ​២០២៣​ ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ ។

លោកបញ្ជាក់ថា តាមសកម្ម ភាពនភាពនិងសក្តានុពលរបស់កីឡាល្បុក្កតោកម្ពុជា គឺ​អាច​មាន​លទ្ធភាព​​​ខ្ពស់​ក្នុង​ការ​​ដណ្តើមជយលាភីល្អជូនជាតិ។   

sdr

លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានឲ្យដឹងថា ជារៀង រាល់ឆ្នាំការរៀបចំប្រកួតជើងឯក គឺតែងតែធ្វើនៅរៀងរាល់ចុងឆ្នាំ ដោយឡែកនៅឆ្នាំ ២០២០កន្លងមកនេះ ដោយសារជំងឺកូវីដ១៩រាត​ត្បាតបានធ្វើឲ្យការរៀបចំប្រកួត ជើងឯកល្បុក្កតោត្រូវពន្យារពេល១ទៅ ២ លើក ហើយទើបតែដើមឆ្នាំ២០២១​នេះ​ទេដែលជំងឺកូវីដ១៩ ត្រូវបានរាជរដ្ឋាភិបាលទប់ស្កាត់និងមានការធូរស្រាលច្រើន ហើយក្រសួងអប់រំ យុវជននិងកីឡា ក៏បានអនុ ញ្ញាតឱ្យរៀបចំឡើងវិញ។   

លោកអគ្គលេខាធិការបានឲ្យដឹងទៀតថាសម្រាប់ការប្រកួតជើងឯកល្បុក្កតោលើកនេះ គឺមានការផ្លាស់ប្ដូរនិងធ្វើទំនើបកម្មទា ក់ទងទៅនឹងការរៀបចំប្រកួត ក៏ដូចជាកម្រិ តបច្ចេកទេសកីឡាករកីឡាការិនី  ដោយជំ រុញឱ្យមានសិទ្ធផលខ្ពស់និងការប្រកួតកា ន់តែមានភាពស្វាហាប់ជាងមុន។

ហើយអ្វីដែលពិសេសទៀតនោះ គឺការប្រកួតជើង ឯកឆ្នាំនេះ សហព័ន្ធបានទទួលការជួយ ឧបត្ថម្ភពីក្រុមហ៊ុនសម្រស់ធម្មជាតិ រួមជា មួយនឹងថវិកាគាំទ្ររបស់ក្រសួងអប់រំផងនោះ នឹងធ្វើឱ្យកម្មវិធីប្រកួតជើងឯកលើកនេះ មានលក្ខណៈធំជាងឆ្នាំមុនៗ៕

អត្ថបទ៖ វិសិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម