Connect with us

កីឡា

ក្លឹប​វាយ​សី​ ក្រសួងមហាផ្ទៃ បន្ត​រក្សា​តំណែង​ជើងឯក​ថ្នា​ក់ជាតិ​​

បានផុស

នៅ

​ក្លឹប​កីឡា​វាយ​សី ​ក្រសួងមហាផ្ទៃ នៅតែ​រក្សា​តំណែង​ជើងឯក​ដដែល​ ដោយ​គ្មាន​គូប្រកួត​ណា​អាច​យក​ឈ្នះ​បាន​ឡើយ​ ខណៈ​ក្រសួងមហាផ្ទៃ​ ដ​ណ្តើ​ម​មេ​ដា​យ​មាស​លើ​វិញ្ញាសា​វាយ​គូ​បុរស​អាយុ​១៩​ឡើង​ បន្ទាប់ពី​ឈ្នះ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នា​វគ្គ​ផ្តា​ច់​ព្រ័ត្រ ​នៃ​ការប្រកួត​កីឡា​វាយ​សី ​ជ្រើស​រើស​ជើងឯក​ថ្នា​ក់ជាតិ​ ឆ្នាំ​២០២០ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបិទ និង​ប្រគល់​ជ័យ​លាភី​ដល់​កីឡាករ​-​កីឡា​ការិនី​នៃ​ព្រឹត្តិការណ៍​ ការប្រកួត​កីឡា​វាយ​សី ​ជ្រើសរើស​ជើងឯក​ថ្នា​ក់​ជាតិ​ឆ្នាំ ​២០២០ កាល​ពីល្ងាច​ថ្ងៃ​ទី​១៨ ខែ​មករា ​ឆ្នាំ​២០២១ ​មាន​ការ​អញ្ជើញ​ចូលរួម​ពីលោក លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា និង លោក ម៉ិ​ល កា​ដូ អគ្គ​នាយករង​តំណាង​ឲ្យ​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​។​

បន្ទាប់ពី​ដំណើរការ​ប្រកួត​អស់​រយៈពេល​៣​ថ្ងៃ ក្លឹប​កីឡា​វាយ​សី​ ក្រសួងមហាផ្ទៃ​ដ​ណ្តើមបានមេដាយ​មាស ៣គ្រឿង និងមេដាយប្រាក់​១​គ្រឿង ក្លឹប​កីឡា​វាយ​សី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទទួល​មេ​ដាយមាស​១​គ្រឿង​ មេដាយប្រាក់​១​គ្រឿង និង​មេ​ដា​យសំរិទ្ធ​១​គ្រឿង ក្លឹប​កីឡា​វាយ​សី ​ខេត្តសៀមរាប​ ទទួល​មេដាយមាស​១​គ្រឿង​ មេដាយប្រាក់​១​គ្រឿង និង​មេដាយសំរិទ្ធ​១​គ្រឿង និង ក្លឹប​កីឡា​វាយ​សី​ ការពារ​អាកាស​កងទ័ព​ជើងគោក​ ទទួល​មេដាយមាស​១​គ្រឿង និង​មេដាយប្រាក់​១​គ្រឿង​។​

ចំណែក​ក្លឹប​កីឡា​វាយ​សី​ កំពង់ចាម​ ទទួល​មេ​ដា​យមា​ស​១​គ្រឿង សម្ព័ន្ធ​កីឡា​វាយ​សី​ ខេត្ត​ប៉ៃលិន និង​សម្ព័ន្ធ​កីឡា​វាយ​សី​ ខេត្ត​កំពង់ឆ្នាំង មេ​ដាយប្រាក់​១​គ្រឿង និង មេ​ដាយសំរិទ្ធ​១​គ្រឿង​ និង​សម្ព័ន្ធ​កីឡា​វាយ​សី ​ខេត្តស្វាយរៀង និង​ក្លឹប​កីឡា​វាយ​សី ​ស្តា​ត​អូឡាំពិក​ ទ​ទួលបាន​មេដាយសំរិទ្ធ​១​គ្រឿង​៕

អត្ថបទ ​៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម