សុខ ធី ជឿថា Capitan ដែល​ធ្លាប់​ផ្តួល ម៉ឺន សុភា នឹង​ឈ្នះ​ខ្សែក្រវាត់​ពី Ramazanov
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

សុខ ធី ជឿថា Capitan ដែល​ធ្លាប់​ផ្តួល ម៉ឺន សុភា នឹង​ឈ្នះ​ខ្សែក្រវាត់​ពី Ramazanov

Published

on

​បន្ទាប់ពី​បង្ក​ការភ្ញាក់ផ្អើល​នៅ​សង្វៀន​អន្តរជាតិ Capitan Petchyindee Academyទទួលបាន​ឱកាស​ភ្លាម​ដើម្បី​ឡើង​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​នា​ថ្ងៃ​សុក្រ ទី​២២ ខែ​មករា ឆ្នាំ​២០២១​នេះ​នៅ​ប្រទេស​សិង្ហ​បុរី​។​

​ជើង​ខ្លាំង​ថៃ​ភ្នែក​តឹង Capitan ត្រូវ​ឡើង​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក​ជាមួយ​កីឡាករ​រុស្ស៊ី ​ដែល​ជា​ម្ចាស់​ជើងឯក Alaverdi Ramazanov ក្នុង​តំណែង​គូ​ឯក​នៅ​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់ ONE: UNBREAKABLE នៅ​ប្រទេស​សិង្ហ​បុរី​។​

​កីឡាករ​ថៃ Capitan ទើប​លេចមុខ​ទៅ​ប្រកួត​នៅ​ស្ថាប័ន ONE Championship បាន​១​ដង​ប៉ុណ្ណោះ​កាលពី​ឆ្នាំ​២០២០ ប៉ុន្តែ​រូបគេ​បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ សម្រាប់​ការប្រកួត​លើកដំបូង​នោះ រូបគេ​បាន​ចំណាយ​ពេល​តែ​៦​វិនាទី​ប៉ុណ្ណោះ​ដើម្បី​ផ្ដួល​មិត្ត​រួម​ជាតិ Petchtanong ឲ្យ​សន្លប់​នៅ​ដើម​ទឹក​ទី​១​។ ជ័យជម្នះ​នោះ​បាន​ធ្វើ​ឲ្យ​រូបគេ​ជាប់​កំណត់ត្រា​ជ័យជម្នះ​លឿន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កម្មវិធី​ប្រដាល់ ONE Super Series​។ ប៉ុន្តែ​រូបគេ​ហាក់​មិន​សប្បាយ​ចិត្តនឹង​លទ្ធផល​នោះ​ប៉ុន្មាន​ឡើយ ដោយសារ​រូបគេ​អះអាង​ថា មិនទាន់​បាន​បញ្ចេញ​សមត្ថភាព​អស់​ ដើម្បី​ឲ្យ​អ្នកគាំទ្រ​ពេញចិត្ត​ផង​។ បន្ទាប់មក រូបគេ​បាន​ប្រកួត​នៅ​សង្វៀន​ផ្សេង​នៅ​ប្រទេស​ថៃ​បាន​ពីរលើក​ទៀត​នៅ​ឆ្នាំ​២០២០​គឺ​ឈ្នះ Chamuaktong Fightermuaythai និង​ឈ្នះ Sangmanee ។ ទាំងនេះ​ហើយ​បាន​ធ្វើ​ឲ្យ​ប្រវត្តិ​ប្រកួត​របស់​គេ​ឈាន​ដល់​ជ័យជម្នះ​១៤២​ដង និង​ចាញ់​តែ​៤០​ដង​ប៉ុណ្ណោះ​។​

មុន​ជំនួប​ដណ្តើម​ខ្សែក្រវាត់​នា​ថ្ងៃ​សុក្រ សប្តាហ៍​នេះ​មកដល់ ជើង​ខ្លាំង​គុន​ខ្មែរ សុខ ធី បាន​ប្រាប់ថា រូបគេ​ជឿជាក់​លើ​កីឡាករ​ប្រដាល់​ថៃ Capitan ដែល​នឹង​ទទួលបាន​ខ្សែក្រវាត់​មក​គ្រប់គ្រង​ជាក់​ជាមិនខាន​។​

​សុខ ធី និយាយថា ៖«​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក​នោះ​នឹង​ធ្លាក់​មក​ដៃ​កីឡាករ Capitan​។ ខ្ញុំ​នៅ​ថៃ អីចឹង​ខ្ញុំ​ស្គាល់​គាត់​ច្បាស់​។ អាវុធ​របស់​គាត់​ធ្ងន់​ណាស់​។ ខ្ញុំ​ជឿជាក់​លើ​អាវុធ​គាត់​»​។​

​ចំណែក​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក Ramazanov មាន​ប្រវត្តិ​ប្រកួត​ឈ្នះ​៦១​ដង និង​ចាញ់​តែ​៥​ដង​ប៉ុណ្ណោះ ហើយ​បាន​ក្លាយ​ជា​កំពូល​កីឡាករ​ម្នាក់​នៅ​កម្មវិធី ONE Super Series​។ អ្នកខ្លះ​ប្រហែលជា​មិន​ដឹង​ទេ​ថា ម្ចាស់​ខ្សែក្រវាត់​មួយ​ថៃ​ពិភពលោក​របស់ ONE បច្ចុប្បន្ន​គឺ Petchmorakot ធ្លាប់​ចាញ់​កីឡាករ​រុស្ស៊ី​នេះ​កាលពី​ឆ្នាំ​២០១៨​។ ដូច្នេះ​រូបគេ​ក៏​ពិតជា​មិនធម្មតា​ឡើយ មុន​ពេល​រូបគេ​បន្ត​ផ្តួល​កីឡាករ Andrew Miller នៅ​ទឹក​ទី​១ និង​ផ្តួល Ognjen Topic នៅ​សង្វៀន ONE​។ បន្ទាប់មក រូបគេ​ឡើង​ទៅ​ដណ្តើម​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក​ជាមួយ​កីឡាករ​ចិន Zhang Chenglong ហើយ​ទទួលបាន​ខ្សែក្រវាត់​កាលពី​ឆ្នាំ​២០១៩​។ កីឡាករ​ចិន Zhang Chenglong ក៏​ធ្លាប់​ឈ្នះ​ពិន្ទុ​មិន​ឯកច្ឆន្ទ​លើ​កីឡាករ​កម្ពុជា គង់ សំបូរ កាលពី​ឆ្នាំ​២០១៩​នៅ​ប្រទេស​សិង្ហ​បុរី​។

​សូម​បញ្ជាក់ថា អ្នកលេង​មួយ​ថៃ​ភ្នែក​តឹង Capitan ធ្លាប់​មក​ប្រកួត​នៅ​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​២០១៨​។ កាលណោះ​រូបគេ​ទទួល​បាន​ជ័យជម្នះ​ដោយ​ពិន្ទុ​លើ​កីឡាករ​កម្ពុជា រឿង សោ​ភ័​ណ្ឌ បន្ទាប់ពី​តស៊ូ​គ្នា​៥​ទឹក​ពេញ​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​។ អ្វីដែល​កាន់តែ​គួរ​ឲ្យ​ចាប់អារម្មណ៍ ​សម្រាប់​អ្នកគាំទ្រ​កម្ពុជា​គឺថា Capitan ធ្លាប់​ផ្តួល​ជើង​ខ្លាំង​កម្ពុជា មឿ​ន សុភា ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២ តាមរយៈ​កណ្តាប់ដៃ​មហា​ទម្ងន់​របស់​ខ្លួន​នៅ​សង្វៀន Mauy Thai Super Champ កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩ នៅ​ប្រទេស​ថៃ​។ ថា​តើ កណ្តាប់ដៃ​មហា​ទម្ងន់ និង​រន្ទះ​ជើង​ផ្តាច់​ព្រលឹង​នឹង​ជួយ​ឲ្យ​រូបគេ​គ្រង​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក ឬក៏​ជើង​ខ្លាំង​រុស្ស៊ី​នៅតែ​បន្ត​ក្លាយ​ជា​អធិរាជ​លើស​ង្វៀន​? ចម្លើយ​មាននៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត ONE: UNBREAKABLE នា​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ2 hours ago

ថ្ងៃនេះ​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​៤០០នាក់ ជាមួយ​ជនជាតិចិន​ដែល​ឆ្លង​កូ​វីដ​១៩​នៅ​ខេត្តកោះកុង​

ព័ត៌មានជាតិ3 hours ago

ពលរដ្ឋ​ផ្អើល​នាំគ្នា​ទៅ​មើល​បាតុភូត​ចម្លែក​ទឹកធ្លាក់​ពីលើ​មែកឈើ​មិន​ឈប់​នៅ​វត្ត​ត្បូង​

ព័ត៌មានជាតិ3 hours ago

លោក ហ៊ុន ម៉ា​ណែ​ត ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​ហ្វឹកហ្វឺន​កង​កម្លាំង​ត្រៀម​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ4 hours ago

មកលេង​ផ្ទះ​២​ថ្ងៃ​នៅ​តាកែវ ត្រឡប់​ទៅ​កំពង់សោម​វិញ ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩

ព័ត៌មានជាតិ4 hours ago

អ្នកជំនាញ​អះអាង​ថា តម្លៃ​ដំឡូង​មី​នៅ​ឆ្នាំនេះ​ខ្ពស់​ជាង​ឆ្នាំមុន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services