ស្អែក​នេះ ទ្រី​យ៉ា​ត្លុង​ចាប់ផ្ដើម​ការប្រកួត​ហើយ​ នៅ​ខេត្ត​កែប​
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

ស្អែក​នេះ ទ្រី​យ៉ា​ត្លុង​ចាប់ផ្ដើម​ការប្រកួត​ហើយ​ នៅ​ខេត្ត​កែប​

Published

on

ការប្រកួត​កីឡា​ទ្រី​យ៉ា​ត្លុង​ជើងឯក​ជាតិ​ប្រចាំ​ឆ្នាំ​២០២០ ដែល​នឹង​ធ្វើ​នៅ​ខេត្ត​កែប​នោះ បាន​ចាប់ផ្ដើម​ប្រកួត​ចាប់ពី​ថ្ងៃទី​២០​មករា​តទៅ ដែល​ការប្រកួត​នេះ​ មាន​ចំនួន​៣​វិញ្ញាសា ​គឺ​ទ្រី​យ៉ា​ត្លុង​(Triathlon) ឌូ​អា​ត្លុង (Duathlon) និង អា​គ័​រ​ត្លុង​(Aquathlon) ។​

អ្នកស្រី សូ រ៉ា​ន់​ដេ​ត ដែលជា​ប្រធាន​គណៈកម្មការ​បច្ចេកទេស បាន​ប្រាប់​ឲ្យ​ដឹងថា ​សម្រាប់​ថ្ងៃ​ដំបូង គឺ​សហព័ន្ធ​ផ្ដល់​ឱកាស​ដល់​កីឡាករ កីឡាការិនី បាន​ហ្វឹកហាត់​សិន ហើយ​នៅ​ថ្ងៃ​បន្ទាប់​ការប្រកួត​នឹង​ចាប់ផ្ដើម ។​

លោក ងិន សុខ​បញ្ញា ដែល​ជា​អគ្គលេខាធិការ​របស់​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា សម្រាប់​ការប្រកួត​កីឡា​ទ្រី​យ៉ា​ត្លុង មាន​កីឡាករ​ចូលរួម​ចំនួន​១៤​រូប និង​កីឡាការិនី​ចំនួន​៤​រូប ​សម្រាប់​វិញ្ញាសា​នេះ ត្រូវ​ចាប់ផ្ដើម​ជា​មួយ​នឹង​ការ​ហែល​ទឹក​ចម្ងាយ ៧៥០ ម៉ែត្រ បន្ទាប់​ជិះ​កង់​ចម្ងាយ​២០​គីឡូម៉ែត្រ និង បញ្ចប់ ​ដោយ​ការរ​ត់​ចម្ងាយ ៥ គីឡូម៉ែត្រ។ សម្រាប់​ប្រភេទ​កីឡា​ឌូ​អា​ត្លុង​ មាន​កីឡាករ​ចូលរួម​ចំនួន​២០​រូប និង កីឡាការិនី​ចំនួន​១២​រូប។ ប្រភេទ​វិញ្ញាសា​នេះ ចាប់ផ្ដើម​ដោយ​ការ​រត់​ចម្ងាយ​៥​គីឡូម៉ែត្រ បន្ទាប់មក​ប្រណាំង​កង់​ចម្ងាយ​២០​គីឡូម៉ែត្រ និង​បញ្ចប់​ដោយ​ការ​រត់​ចម្ងាយ​២,៥០​គីឡូម៉ែត្រ។

ប្រភេទ​វិញ្ញាសា​អា​គ័​រ​ត្លុង មាន​អ្នកចូលរួម​ប្រកួត​ចំនួន​៥​រូប​តែប៉ុណ្ណោះ។ អា​គ័​រ​ត្លុង​នេះ ​គឺ​ប្រកួត​សម្រាប់​ប្រភេទ​អាយុ​ក្រោម​១៦​ឆ្នាំ។ អា​គ័​រ​ត្លុង​ចាប់ផ្ដើម​ដោយ​ការ​ហែល​ទឹក​ចម្ងាយ​៣៥០​ម៉ែត្រ និង​បញ្ចប់​ដោយ​ការ​រត់​ប្រណាំង​ចម្ងាយ​២,៥០​គីឡូម៉ែត្រ៕

អត្ថបទ៖ ​វិ​សិទ្ធ​

សូមចុចអាន៖ បញ្ចប់​ការប្រកួត​ជើងឯក​ជាតិ​ឆ្នាំ​២០២០ ក្លិប​កាយសម្ព័ន្ធ​ក្រសួងមហាផ្ទៃ​ឈ្នះ​មេដាយ​បាន​ច្រើនជាងគេ​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services