ក្លឹប​ព្រះខ័ន​រាជ​ស្វាយរៀង បន្ត​កិច្ចសន្យា​រយៈពេល​១​ឆ្នាំ​ទៀត​ ជាមួយ​កីឡាករ​ជប៉ុន Daisuke Kobayashi
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

ក្លឹប​ព្រះខ័ន​រាជ​ស្វាយរៀង បន្ត​កិច្ចសន្យា​រយៈពេល​១​ឆ្នាំ​ទៀត​ ជាមួយ​កីឡាករ​ជប៉ុន Daisuke Kobayashi

បានផុស

នៅ

​ក្រោយ​បញ្ចប់​រដូវ​កាល​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League ២០២០ កាល​ពី​ពេល​ថ្មីៗ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែតុលា ឆ្នាំ​២០២០ នេះ​ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង បាន​ប្រកាស​សម្រេច​បន្ត​កិច្ចសន្យា​រយៈពេល​១​រដូវ​កាល​ទៀត​ជាមួយ​កីឡាករ​ជនជាតិ​ជប៉ុន Daisuke Kobayashi​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កីឡាករ Daisuke Kobayashi ស្ថិតក្នុង​បញ្ជី​កូតា​កីឡាករ​អាស៊ី​កីឡាករ​បរទេស​នៅ​លី​គ​កំពូល​កម្ពុជា របស់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ខណៈ​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា (CNCC) បាន​កំណត់​ថា ​ក្រុម​ជា​សមាជិក​លី​គ​កំពូល​កម្ពុជា អាច​ចុះឈ្មោះ​កីឡាករ​បរទេស​ ក្នុង​ក្រុម​បាន​ចំនួន​៥​នាក់ តែ​ក្នុង​នោះ​ដាច់ខាត​ ត្រូវ​មាន​ម្នាក់​ជា​ប្រជាជាតិ​អាស៊ី​។ នេះ​ជា​ឆ្នាំ​ទី​៤ ហើយ​ដែល​កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ​ បាន​បង្ហាញ​ខ្លួន​នៅ​លី​គ​កំពូល​កម្ពុជា ខណៈ​គេ​ចូលរួម​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង តាំងពី​ឆ្នាំ​២០១៨ មក​ម្ល៉េះ​។​

​កីឡាករ​មកពី​តំបន់​Jōetsu នៃ​ខេត្ត​Niigata ប្រទេស​ជប៉ុន​រូប​នេះ​ធ្លាប់​លេងឲ្យ​ក្រុម​សាកលវិទ្យាល័យ​Hokuriku University នៅ​ស្រុកកំណើត មុន​ចូលរួម​ជាមួយ​ក្រុម​Artista Asama ក្នុង​លី​គ Hokushinetsu Football League​។ លេង​ក្នុង​ទម្រង់​បម្រើ​ការពារ Daisuke Kobayashi ធ្លាប់មាន​បទពិសោធន៍​លេង​នៅ​ក្លឹប​Surathani FC សមាជិក​ពានរង្វាន់​លី​គ​លំដាប់​ទី​៣​របស់​ថៃ​នៅ​ឆ្នាំ​២០១៧ ខណៈ​នៅ​រដូវ​កាល​២០១៦​រូបគេ​លេង​នៅ​ក្លឹប ​Nakhon Phanom FC សមាជិក​ពានរង្វាន់​លី​គ​លំដាប់​ទី​៤​របស់​ថៃ មុន​មកដល់​ប្រទេស​កម្ពុជា​។​

​ចំណាយ​ពេល​នៅ​រដូវ​កាល​ឆ្នាំ​២០២០ ថ្មីៗ​នេះ​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង កីឡាករ Daisuke Kobayashi រក​បាន​គ្រាប់​បាល់​ឲ្យ​ក្រុម​បាន​៦​គ្រាប់​ម្នាក់ឯង​ផង​។ ជាមួយនឹង​ការចុះបញ្ជី​កីឡាករ​បរទេស​ក្នុង​ក្រុម លោក អោក សំណាង អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម​នៅ​ខេត្ត​ស្វាយរៀង មួយ​នេះ​ធ្លាប់​បញ្ជាក់​ថា ​កីឡាករ​បរទេស​ប្រសិនបើ​កម្រិត​លេង​លើ​ទីលាន​នៅ​ក្រោម​កីឡាករ​ខ្មែរ​នោះ​ក្លឹប​មិន​ចុះ​កុងត្រា​នោះទេ ដាច់ខាត​ ត្រូវ​តែមាន​កម្រិត​បច្ចេកទេស​លើ​កីឡាករ​ក្នុងស្រុក​៕

អត្ថបទ៖ ម៉េង ហួរ

សូមចុចអាន៖ ​មន​ត្រស ផាន​សុវណ្ណ​អា​រុន ទទួលលទ្ធផល​ល្អ​នៃ Arena Swimming Champions 2020 Thailand

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៧ ម៉ោង មុន

អ្នក​ប្រដាល់សកល​ជើង​ខ្លាំង​ប៉ះ​គ្នា​ថ្ងៃអាទិត្យ​នេះ លើ​សង្វៀន Boxing Ultimate Boxing Championship

កូវីដ-១៩៧ ម៉ោង មុន

វត្ត​គល់​ទទឹង​ យក​សំណាក​ព្រះសង្ឃ​ និង​ ពុទ្ធ​បរិ​ស័ទ​៣៥៥​អង្គ​នាក់​ រក​ឃើញ​២​អង្គ​នាក់​ឆ្លង​កូ​វីដ

ព័ត៌មានជាតិ៧ ម៉ោង មុន

កាកបាទក្រហមកម្ពុជា ប្រគល់ ផ្ទះ​២ ខ្នង​ជូន​ប្រ ជា​ពលរដ្ឋ​២​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ នៅក្នុង​ខ្សាច់​ស ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ

កូវីដ-១៩៨ ម៉ោង មុន

ខេត្តកំពង់ឆ្នាំង​រក​ឃើញ​វិជ្ជមាន កូ​វីដ​១៩​ថ្មី ៦៥​នាក់​និង​មាន​អ្នក​ស្លាប់​ថ្មី​ម្នាក់ នៅក្នុង​ថ្ងៃទី​២៣

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រធាន​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​ ណែនាំ​ឲ្យ​ការសាងសង់​ស្ថានីយ​ជញ្ជីង​អចល័ត អូរ​ពោធិ៍​-​ខេត្តព្រះវិហារ ស្របតាម​គំនូស​ប្លង់ តាម​បទដ្ឋាន​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services