Connect with us

កីឡា

ប្រណាំង​កង់​ថ្នាក់​ជាតិ​ឆ្នាំ​២០២០ រកឃើញ​ជ័យ​លាភ​៣៥​រូប​

បានផុស

នៅ

សៀមរាប ៖ ការប្រកួត​កីឡា​ប្រណាំង កង់​ជ្រើសរើស​ជើង ឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ ដែល​ធ្វើឡើង​រយៈ ពេល​ពីរ​ថ្ងៃ​(២២-២៣​មករា​២០២១) លើ​ទឹកដី​សៀមរាប​អង្គរ​នោះ បាន​រកឃើញ​ជ័យលាភី​ចំនួន ៣៥​រូប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួត​ធ្វើ​ឡើងលើ​វិញ្ញាសា​ចំនួន​ពីរ​រួមមាន​៖ វិញ្ញាសា​ទី​១ គឺ​កង់​គួ​ក (Road Bike) ដែលមាន​៖ កង់​គួ​ក​បុរស​ឈុត​ធំ (Men Elite Road Bike) កង់​គួ​ក​បុរស​ថ្នាល (Men Junior Road Bike) និង​កង់​គួ​ក​បុរស អាយុ​ចាប់ ពី​៤០​ឆ្នាំ​ឡើង (Men Master Road Bike)​។

វិញ្ញាសា​ទី​២ គឺ​កង់​ភ្នំ (Mountain Bike) ដែលមាន​៖ កង់​ភ្នំ​បុរស​ឈុត​ធំ (Men Elite Moun tain Bike) កង់​ភ្នំ​បុរស​ថ្នាល (Men Junior Mountain Bike ) កង់​ភ្នំ​នារី (Women Mountain Bike ) កង់​ភ្នំ​បុរស អាយុ​ចាប់ពី​៤០ ឆ្នាំ​ឡើង (Men Master Mountain Bike )​។​

លទ្ធផល​ក្រោយ​បញ្ចប់​ការប្រកួតប្រណាំង​គណៈកម្មការ​បច្ចេកទេស រកឃើញ​ជ័យលាភី​ពី​លេខ​១ ដល់​លេខ ៥ តាម​ប្រភេទ​វិញ្ញាសា​នីមួយៗ​មាន​ចំនួន​សរុប​ទាំងអស់ ៣៥​នាក់។

សម្រាប់​ប្រាក់​រង្វាន់ អ្នក​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ទទួល​បាន ៥០០,០០០​រៀល​, ចំណាត់ ថ្នាក់​លេខ​២​ទទួលបាន ៤០០,០០០​រៀល​, ចំណា ត់​ថ្នាក់​លេខ​៣​ទទួលបាន ៣០០,០០០​រៀល​, ចំ ណាត់​ថ្នាក់​លេខ​៤ ទទួលបាន ២០០,០០០​រៀល​, ចំណាត់ថ្នាក់​លេខ​៥​ទទួលបាន ១៥០,០០០​រៀល និង​មាន​រង្វាន់​លើកទឹកចិត្ត​មួយចំនួនទៀត​។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ កម្ម និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោច​ក្រយា ន ដែល​បាន​អញ្ជើញ​ចូលរួម​ពិធី​បិទ​ការប្រកួត​ កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​កន្លង​មក​នេះ បាន​ជំរុញ​ឲ្យ​កីឡាករ​ទាំង​អ្នកទទួល​ជ័យលាភី និង​មិន​បាន​ទទួល​ជ័យលាភី ប្រឹងប្រែង​ហ្វឹកហាត់​ពង្រឹង​ពង្រីក​សមត្ថភាព​ឆ្ពោះ​ទៅ​កាន់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ ២០២៣​។

សូម​បញ្ជាក់​ថា បើ​តាម​លោក នូ ចំរើន អគ្គ​លេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន និយាយ ឲ្យ​ដឹង​មុន​ការប្រកួត​នោះ​ថា ការប្រកួត​កីឡា​ទោច ក្រ​យាន​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ ២០២០ គឺជា​ឆ្នាំ​ដ៏​សំខាន់​មួយ ដែល​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​ចាប់ផ្តើម​ពង្រឹងគុណភាព​បច្ចេកទេស និង​មន្ត្រី​គណៈកម្មការ​តាម​ទម្រង់​ស្តង់ដារ​អន្តរជាតិ ដើម្បី​សម្រួច​គោលដៅ​ឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម