ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជើងឯក​ថ្នាក់ជាតិ​២០២០​ចាប់ផ្តើម​ហើយ
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជើងឯក​ថ្នាក់ជាតិ​២០២០​ចាប់ផ្តើម​ហើយ

បានផុស

នៅ

ភ្នំពេញ ​៖ ព្រឹត្តិការណ៍​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​២០២០ បាន​បើក​ការប្រកួត​ជា​ផ្លូវការ​ហើយ នា​រសៀល​ថ្ងៃទី២៥ ខែមករា ឆ្នាំ​២០២១​នៅ​ស្តា​ត​ចាស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍​នេះ រៀបចំ​ដោយ​សហព័ន្ធ​ក្រោម​ការគាំទ្រ​ថវិកា​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហការ​ជាមួយ​ក្រុមហ៊ុន​សែ​ល​ខាត ដែលមាន​រយៈពេល​៥​ថ្ងៃទី​ចាប់ពី​ថ្ងៃទី​២៥​រហូតដល់​ថ្ងៃទី ២៩ ខែមករា ឆ្នាំ​២០២១ នៅ​ស្តា​ត​ចាស់​។

ក្នុង​ឱកាស​បើក​ជា​ផ្លូវការ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​ឧ​ត្ត​ម​សេនីយ៍ តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ លោក ម៉ិ​ល កាដូ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កីឡា លោក ឯម ហៀ​ង តំណាង​ឲ្យ​NOCC លោក អៀន វ៉ាន់​សិន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cellcard និង​លោក ហួង រា​តា​មុន្នី អគ្គនាយក​ស្ថានីយទូរទស្សន៍​TV5​។

លោក តែម ម៉ឺន បាន​មានប្រសាសន៍ថា ចំពោះ​ការប្រកួត​ជើងឯក​កីឡាប្រដាល់​គុន​ខ្មែរ​ឆ្នាំនេះ​មាន​កីឡាករ​ចំនួន​១០៨​នាក់ មកពី​១៦​សមាគម​ក្នុង​រាជធានី​ខេត្ត​នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​គណៈកម្មការ​បច្ចេកទេស​ជាង​១០០​នាក់​រួមមាន​គណៈកម្មការ​វិនិច្ឆ័យ អាជ្ញាកណ្តាល ចៅក្រម គណៈ​កម្ម ការ រៀបចំ​សម្លៀកបំពាក់ គណៈកម្មការ​ថ្លឹ​ក​គីឡូក្រាម និង​គណៈកម្មការ​ពេទ្យ​។

ការប្រកួត​នេះ ​មាន​សំខាន់​ណាស់​សម្រាប់​សហព័ន្ធ​ក្នុង​ការ​ចម្រាញ់​រក​កីឡាករ​គុន​ខ្មែរ​ឆ្នើម​ដើម្បី​ហ្វឹកហាត់​ក្រុម​កីឡាករ​ជម្រើសជាតិ​ត្រៀម​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAM ES 2021 លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម និង SEA GAMES 2023 លើក​ទី​៣២​នៅ​ប្រទេស​កម្ពុជា​។

លោក​បាន​បន្ត​ថា អី្វ​ដែល​សំខាន់​នោះ នៅ​ឆ្នាំ ២០២១​សហព័ន្ធ​ត្រូវ​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ចំនួន ៣ គឺ​ព្រឹត្តិការណ៍​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ថ្នាក់​ជាតិ​២០២០ ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ថ្នាក់ជាតិ ២០២១ ដែល​នឹង​ប្រព្រឹត្ត​នា​ខែមិថុនា ឆ្នាំ​២០២ ១ និង​ព្រឹត្តិការណ៍​ការប្រកួត​ជ្រើសរើស​ជើងឯក​អា ស៊ី​អាគ្នេយ៍​ឆ្នាំ​២០២១ “ASEAN Champion ships” នៅ​ប្រទេស​កម្ពុជា នឹង​ប្រព្រឹត្ត​នា​សីហា ឆ្នាំ​២០២១​ដោយមាន​ប្រទេស​ចំនួន ១១ ចូលរួម​មុន​ការប្រកួត​កីឡា SEA GAMES 2023 មក ដល់​។

ជា​មួយ​នេះ​ដែរ លោក​បាន​ផ្តល់​នូវ​មតិយោបល់ សំខាន់​មួយចំនួន​ដូច​ខាង​ក្រោម ១. គណៈ​កម្ម ការរៀបចំ​ការប្រកួត មន្ត្រី​បច្ចេកទេស គណៈ​វិនិច្ឆ័យ គណៈ​គ្រូពេទ្យ អាជ្ញា​កណ្តាល ចៅក្រម និង​មន្ត្រី​គ្រប់​ជំនាញ ដែលមាន​តួនាទី​ជា​អ្នកធ្វើការងារ បច្ចេកទេស ត្រូវ​យកចិត្តទុកដាក់​បំពេញ តួនាទី ប្រកបដោយ​វិជ្ជាជីវៈ និង ក្រម​សីល ធម៌​ត្រូវ​ផ្តល់​ភាព សុ​ក្រិ​ត្យ យុត្តិធម៌ មិន​លម្អៀង មិន​ប្រកាន់​បក្សពួក ត្រូវមាន​សុទិដ្ឋិនិយម​និង​ឈរលើ​គោលការណ៍​ច្បាប់​ជា​មូលដ្ឋាន​។

២. កីឡាករ ដែល​ចូលរួម​ប្រកួត ត្រូវតែ​គោរព​យ៉ាង​ម៉ឺងម៉ាត់ បទ​បញ្ហា​នៃ​ការប្រកួត ដែ ល​ចេញ​ដោយ​គណៈកម្មការ​រៀបចំ​ការ ប្រកួត​របស់​សហ ព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ពិសេស​ការរក្សា​ទម្ងន់ តាម​ការកំណត់ និង ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន ក្នុងពេល​ចូលរួម​ប្រកួត ត្រូវមាន​ក្រមសីលធម៌ ជា​កីឡាករ​ល្អ មាន​សេចក្តី​ថ្លៃថ្នូរ រក្សា​វិន័យ មាន​សណ្តាប់ធ្នាប់​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ទទួល​បាន​នូវ​លទ្ធផល​ល្អ មាន​កិត្តិយស​ផ្ទាល់ខ្លួន ឆ្លើយតប ទៅនឹង​ផែនការ​ជា​យុទ្ធ សាស្ត្រ និង​គោលការណ៍ ដែល​ថ្នាក់ជាតិ ចង់បាន ទៅ​ថ្ងៃ​អនាគត។

៣. ចំណុច​ដ៏​សំខាន់ និង​ពិសេស​មួយទៀត គឺ​សូម​ឲ្យ​ក្រុមការងារ កីឡាករ​យើង​ទាំងអស់ បន្ត​ចូលរួម អនុវត្ត​ឲ្យ​បាន​ជាប់​ជាប្រចាំ និង​ដោយ​ការ​យកចិត្តទុកដាក់​ជាទីបំផុត នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​វិធាន​ការការពារ ទប់ស្កាត់​ជម្ងឺ (​កូ​វីដ​-១៩)​របស់​ក្រសួងសុខាភិបាល​៕

ដោយ ៖ វិ​សិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services