កីឡា
អ៊ីរ៉ង់ អនុញ្ញាតឲ្យស្ត្រីចូលរួមទស្សនាការប្រកួតបាល់ទាត់លីគកំពូលឡើងវិញ
ស្ត្រីនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបានហាមឃាត់ជាយូរមកហើយពីការមិនឲ្យចូលរួមទស្សនាក្នុងការប្រកួតបាល់ទាត់ លើកលែងតែឱកាសដ៏កម្រ នឹងត្រូវបានអនុញ្ញាតឲ្យចូលកីឡដ្ឋានក្នុងរដូវកាលខាងមុខនេះវិញ។

ប្រធានសហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់ លោក Mehdi Taj បាននិយាយថា កីឡដ្ឋាននានានៅក្នុងទីក្រុង Isfahan, Kerman និង Ahvaz ប៉ុន្តែមិនមែនរដ្ឋធានី Tehran គឺ “រួចរាល់” សម្រាប់ទទួលភ្ញៀវស្ត្រី។
ប្រធានសហព័ន្ធដដែលបានបន្តកាលពីថ្ងៃអាទិត្យថា «ឆ្នាំនេះលក្ខណៈពិសេសលេចធ្លោមួយ នៃលីគ … គឺថាយើងនឹងឃើញនារីចូលទស្សនាក្នុងកីឡដ្ឋាន»។ លោកបាននិយាយក្នុងអំឡុងពេលផ្សាយផ្ទាល់ នៃពិធីចាប់ឆ្នោតសម្រាប់រដូវកាលខាងមុខ នៃលីគបាល់ទាត់កម្រិតកំពូលរបស់ប្រទេសអ៊ីរ៉ង់។ ការប្រកួតដែលមាន ១៦ ក្រុម គ្រោងនឹងចាប់ផ្ដើមនៅខែក្រោយនេះ។

ជារឿយៗ អ៊ីរ៉ង់ ហាមឃាត់ទស្សនិកជនជាស្ត្រីមិនឲ្យចូលទស្សនាការប្រកួតកីឡាបាល់ទាត់ និងនៅកីឡដ្ឋានកីឡាផ្សេងទៀត ចាប់តាំងពីបដិវត្តន៍អ៊ីរ៉ង់ ឆ្នាំ ១៩៧៩ ទោះបីជាមិនមានច្បាប់ហាមឃាត់ការចូលរួមរបស់ពួកគេក៏ដោយ។
បព្វជិត ដែលដើរតួយ៉ាងសំខាន់ក្នុងការសម្រេចចិត្តក្នុងប្រទេសអ៊ីរ៉ង់ បានប្រកែកថា ស្ត្រីត្រូវតែត្រូវបានការពារពីបរិយាកាសដែលពោរពេញដោយបុរស និងការមើលឃើញអត្តពលិកបុរសពាក់អាវពាក់កណ្ដាល។
កាលពីឆ្នាំមុន ក្នុងខែសីហា ស្ត្រី ត្រូវបានអនុញ្ញាតឲ្យចូលរួមការប្រកួតជើងឯកបាល់ទាត់ថ្នាក់ជាតិជាលើកដំបូង ក្នុងរយៈពេលជាច្រើនឆ្នាំ នៅពេលក្លិប Tehran Esteghlal ប្រកួតជាមួយ Mes Kerman។

ដោយឡែកក្នុងខែតុលា ឆ្នាំ ២០១៩ ស្ត្រីប្រហែល ៤,០០០ នាក់ ត្រូវបានអនុញ្ញាតឲ្យចូលរួមទស្សនាការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ រវាងអ៊ីរ៉ង់ ទល់នឹងកម្ពុជា ផ្ទាល់តែម្ដង នៅកីឡដ្ឋាន Azadi ទីក្រុង Tehran។
ក្រោយមក អ៊ីរ៉ង់ បានប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងក្នុងការអនុញ្ញាតឲ្យស្ត្រីចូលទស្សនាការប្រកួត បន្ទាប់ពីការស្លាប់របស់អ្នកគាំទ្របាល់ទាត់ នាង Sahar Khodayari នៅឆ្នាំ ២០១៩ ដែលបានដុតខ្លួនឯងដោយសារខ្លាចជាប់ពន្ធនាគារ បន្ទាប់ពីនាងព្យាយាមចូលរួមទស្សនាក្នុងការប្រកួតបាល់ទាត់ដោយការក្លែងខ្លួនជាបុរស។ Khodayari ត្រូវបានគេឲ្យឈ្មោះថា “ក្មេងស្រីពណ៌ខៀវ” ដោយសារពណ៌ នៃក្លិបដែលនាងចូលចិត្ត គឺ Esteghlal៕
ប្រែសម្រួល ៖ មន្នីរ័ត្ន
ប្រភព ៖ trtworld.com
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


