Connect with us

កីឡា

ក្រុមកីឡា​បាល់បោះ Yuetai Mekongers គ្រង​តំណែង​ជើងឯក​លី​ក “league” ឆ្នាំ​២០២០

បានផុស

នៅ

ភ្នំពេញ​ ៖​ ក្រុមកីឡា​បាល់បោះ Yuetai Mekongers គ្រង​តំណែង​ជើង​ឯក​នៃ​ព្រឹត្តិការណ៍​ការប្រកួត​កីឡាបាល់បោះ​លី​ក “league” ឆ្នាំ​២០២០ បន្ទាប់ពី​យកឈ្នះ​ក្រុមកីឡា​បាល់បោះ Extra Joss Fig hters​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​យប់​ថ្ងៃអាទិត្យ ទី​២៤ ខែមករា ឆ្នាំ​២០២១ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​ក្រុមកីឡា​បាល់បោះ ABA Dragon បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​៣ បន្ទាប់ពី​យកឈ្នះ​ក្រុមកីឡា​បាល់បោះ Master Tapsi នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដូចគ្នា ។ ការប្រកួត​នេះ មាន​៧​ក្រុម​ចូលរួម ដែល​បានចាប់ផ្តើម​ការប្រកួត​ជា​ផ្លូវ​ពាក់កណ្តាល​ឆ្នាំ​២០២០ ដោយសារតែ​មេរោគ COVID -19​ត្រូវបាន​ពន្យារ​ពេល​រហូតដល់​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១​ទើប​បញ្ចប់​ការប្រកួត​ជា​ផ្លូវការ​។

យោង​តាម​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត បញ្ជាក់ថា ការប្រកួត​បាល់បោះ​លី​ក “league” ឆ្នាំ​២០២០ នេះ សម្រាប់​អភិវឌ្ឍន៍​មន្ត្រី​បច្ចេកទេស និង មន្ត្រី​រៀបចំ​ការប្រកួត ក្នុងការ​អភិវឌ្ឍ​ន៍​សមត្ថភាព​របស់​ខ្លួន ដើម្បី​ត្រៀមខ្លួន​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES 2023 ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម