Connect with us

កីឡា

កូន​ខ្មែរ​នៅ​អាមេរិក អែម សុ​វណ្ណា​រី ថា​ជា​រឿង​ចៃដន្យ​ក្នុង​វិថី​ឡើង​ប្រកួត​អាជីព​

បានផុស

នៅ

កូន​ខ្មែរ​នៅ​អាមេរិក អែម សុ​វណ្ណា​រី ដែលជា​កីឡាការិនី​ជាប់កិច្ចសន្យា​នៅ​សង្វៀន ONE Championship នោះបាន​បង្ហើប​ថា ការឡើង​សង្វៀន​ក្នុងការ​ប្រកួត​អាជីព គឺ ជា​រឿង​មិន​នឹកស្មាន​មួយ។

សុ​វណ្ណា​រី ចូលចិត្ត​ក្បាច់គុន​តាំងនៅ​ក្មេង​និង​ចូលចិត្ត​លេង​ច្រើន ប៉ុន្តែ គ្រួសារ​របស់គេ​មិនមែន​ជា​អ្នក​ធូរធារ​នោះ​ទេ​។ ដូច្នេះហើយ​ទើប សុ​វណ្ណា​រី មិនមាន​ឱកាស​ទៅ​ហ្វឹកហាត់​នៅ​ក្លិប​កីឡា ឬ ក្លិប​ប្រដាល់​ដូច​ក្មេងៗ​ដទៃ​នោះឡើយ​។

កូន​ខ្មែរ​កើត​នៅ​អាមេរិក​រូបនេះ​មាន​ក្ដី​ស្រលាញ់​ក្បាច់គុន​តាមរយៈ​វីដេអូ​ហ្គេម និង ខ្សែភាពយន្ត​ប៉ុណ្ណោះ ប៉ុន្តែ ប៉ុន្តែ​គេ​គ្មាន​សិទ្ធិ​ធ្វើ​អ្វី​ឲ្យ​បាន​ច្រើន​លើសពី​ក្ដី​ស្រលាញ់​ឡើយ​។ ឪពុក​ម្ដាយ​របស់គេ​ក៏​គ្មាន​លទ្ធភាព​ដើម្បី​ឲ្យ​កូន​ទៅ​ហ្វឹកហាត់​ក្លិប​ផ្លូវការ​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុ​វណ្ណា​រី បាន​រៀបរាប់​បែបនេះ «​ខ្ញុំ​អត់​មាន​មធ្យោបាយ​ដើម្បី​ហ្វឹកហាត់ ឬ ធ្វើ​អ្វី​នោះទេ​។ ខ្ញុំ​ក៏​អត់​មាន​ជម្រើស​អ្វី​ដែរ​…​អត់​មាន​ជម្រើស​ចូល​ហាត់​ទេ​។ ប៉ុន្តែ​វា​បាន​ផ្លាស់ប្ដូរ​ខ្ញុំ​រហូត​ដល់ពេល​ខ្ញុំ​មាន​វ័យ ២០​ឆ្នាំ​។ ខ្ញុំ​បាន​ហ្វឹកហាត់​ប្រដាល់សកល​ដែលជា​វិធី​ធ្វើ​ឲ្យ​រាងកាយ​នៅ​ស្រ​ឡូ​ន និង​មាំមួន​កម្លាំង​ខ្លាំងក្លា​»​។

ដំបូង​ឡើយ សុ​វណ្ណា​រី អត់​មាន​មហិច្ឆតា​ដើម្បី​បន្ត​អាជីព​ផ្នែក​កីឡា​នេះ​ឲ្យ​រីកចម្រើន​នោះទេ​។ យ៉ាងណាក្ដី គេ​បាន​ដក់​ជាប់ក្ដី​ស្រលាញ់​ទៅនឹង​ភាព​ថ្នឹក​ក្នុងការ​ហ្វឹកហាត់ ឬ វ៉ៃ​ដើម្បី​ឲ្យ​ចេញ​ញើស​សម្រាប់​សុខភាព​ប៉ុណ្ណោះ​។

សុ​វណ្ណា​រី ពន្យល់​ទៀត​ថា «​កាលនោះ​មាន​មិត្ត​ភ័ក្ដិ​របស់ខ្ញុំ តែ​ឥឡូវ​ជា​សង្សារ​របស់ខ្ញុំ បាន​ណែនាំ​ឲ្យ​ទៅ​ហ្វឹកហាត់​ប្រដាល់សកល​នៅ​ក្លិប​មួយ​នា​ក្រុង​ឡុង​ប៊ិច​។ ខ្ញុំ​គ្រាន់តែ​ទៅ​សាកល្បង​ព្រោះ​មិត្ត​ប្រុស​របស់ខ្ញុំ​មាន​ទំនាក់ទំនង​ល្អ​ទីនោះ​។ ប៉ុន្តែ ខ្ញុំ​នៅតែ​មិនអាច​បង់លុយ​ដើម្បី​ក្លាយជា​សមាជិក​ដដែល​។ ខ្ញុំ​បាន​ព្យាយាម​ហាត់​។ យ៉ាងណាក៏ដោយ គ្រូ​របស់ខ្ញុំ​ចិត្តល្អ​ណាស់ និង ឲ្យ​ខ្ញុំ​ហាត់​ជាមួយ​គាត់​ដោយ​ឥតគិតថ្លៃ​»​។

​សុ​វណ្ណា​រី បន្ត​ថា «​ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ខ្លាំងណាស់ ខណៈ​ដែល​ខ្ញុំ​ជា​គ្រាន់តែ​ជា​អ្នកធ្វើ​ត្រាប់​តាម​គេ ឬ មើល​ខ្សែភាពយន្ត​ក្បាច់​កុង​ហ្វូ ប៉ុណ្ណោះ​។ ខ្ញុំ​មិនដែល​នឹកភ្នក​ថា​បាន​ហាត់​ប្រដាល់សកល​នោះទេ​។ វា​ជា​ក្ដី​ស្រលាញ់​របស់ខ្ញុំ​»​។

ទោះជា​ស្រលាញ់​ប្រដាល់សកល​យ៉ាង​ជក់ចិត្ត​ប៉ុន្តែ ក៏​ចង់​ហាត់​ប្រភេទ​កីឡា​ផ្សេង​ដែរ​។ បន្ទាប់មក​គេ​ចាប់ផ្ដើម​ហាត់​ក្បាច់​ជឺ​ជិត​ស៊ូ និង​ចំបាប់​ទៀតផង​។ ក្រោយមកទៀត គេ​មានឱកាស​ឡើង​សង្វៀន​នៅ​អាមេរិក និង ឈ្នះ ២ លើក​ជាប់​គ្នា​នៅ​អាមេរិក មុន​ចុះកិច្ចសន្យា​ប្រកួត​ឲ្យ​សង្វៀន​ធំ​បំផុត​នៅ​អាស៊ី ONE Championship នៅ​ឆ្នាំ​២០១៨​។

អែម សុ​វណ្ណា​រី វិល​មក​សង្វៀន​លំដាប់​ពិភពលោក​វិញ​ត្រូវ​តទល់​ជាមួយនឹង​កីឡាការិនី​កូរ៉េខាងត្បូង Choi Jeong Yun នៅ​ព្រឹត្តិការណ៍​ប្រកួត ONE: UNBREAKABLE II នា​រាត្រី​ថ្ងៃ​សុក្រ ទី​២៩ ខែ មករា នៅ​កីឡដ្ឋាន Singapore Indoor Stadium ប្រទេស​សិង្ហ​បុរី​។

​គួរ​ដឹងថា សុ​វណ្ណា​រី បានបង្ហាញ​ខ្លួន​ល្អឥតខ្ចោះ​ក្នុងការ​បង្ហាញខ្លួន​ដំបូង​នៅ​សង្វៀន​លំដាប់​ពិភពលោក ONE កាល​ខែ ធ្នូ ឆ្នាំ ២០១៨ ពេល​ផ្ដួល​កីឡាការិនី​អ៊ុយ​ក្រែ​ន Iryna Kyselova ឲ្យ​សន្លប់​ត្រឹម​ថិរវេលា ៨១ វិនាទី​ប៉ុណ្ណោះ​។ យ៉ាងណាក្ដី មួយឆ្នាំ​បន្ទាប់ សុ​វណ្ណា​រី ចាញ់​កីឡាការិនី​ជើង​ខ្លាំង​ឥណ្ឌា Rayane Marques Bastos កាល​ខែ ធ្នូ ឆ្នាំ ២០១៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម