Connect with us

កីឡា

លោក ស សុខា ៖​ កីឡាករ​-​កីឡាការិនី​វ័យក្មេង​ត្រូវ​ខំប្រឹង​ឪ្យ​ខ្លាំង ដូច​វីរ​កីឡាការិនី កែ ឡេង អ៊ុក ស្រីមុំ និង​ស្រ៊ាង សូ​រ៉ា​ឃីម

បានផុស

នៅ

​ភ្នំពេញ​ ៖ កីឡាករ​-​កីឡាការិនី​កីឡា​ប៉េតង់​ចំនួន​៣៥០​នាក់ បាន​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២០ រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១ នៅ​ទីលាន​សហព័ន្ធ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ក្រោម​គម្រោង​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​បើក​ការប្រកួត​ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១​នេះ លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​ក្រើន​រម្លឹក​ដល់ កីឡាករ​-​កីឡាការិនី​វ័យក្មេង ត្រូវខិតខំ​ប្រឹង​ឲ្យ​ខ្លាំង​ដូចគ្នា ឬ​អាច​និយាយ​បាន​ថា ការប្រកួត​លើក​នេះ អាច​កែប្រែ​វាសនា​ខ្លួន​ឲ្យ​ត្រដែត ដូច​វីរ​កីឡាការិនី កែ ឡេង អ៊ុក ស្រីមុំ និង​ស្រ៊ាង សូ​រ៉ា​ឃីម ។ លោក​បន្តថា ការ​ខំប្រឹង​ចេញពី​ខ្លួន​យើង គឺ​មាន​តម្លៃ​ណាស់ ហើយ​សូម​មើល​គន្លង​វីរ​កីឡាការិនី កែ ឡេង មានជីវិត​តស៊ូ​មកពី​ខេត្ត​រហូត​ក្លាយជា​វីរនារី​ល្បីឈ្មោះ​ប្រចាំ​ប្រទេស និង​ឈ្នះ​ជើងឯក​ពិភពលោក​៤​សម័យ រួមទាំង​មេដាយ​កម្រិត​អាស៊ី​ជាច្រើន​ទៀត​។

ជា​មួយ​គ្នា​នេះ​ដែរ លោក​បាន​ស្នើសុំ​គណៈកម្មការ​បច្ចេកទេស​រៀបចំ ឲ្យ​ការប្រកួត​ពានរង្វាន់​ថ្នាក់​ជាតិ​នេះ ប្រកបដោយ​តម្លាភាព សុក្រឹតភាព និង​ប្រកបដោយ​លក្ខណៈ​បច្ចេកទេស​ពិតៗ ជាពិសេស​ការ​កាត់សេចក្ដី​មិន​លម្អៀង​តាមរយៈ​ខ្សែ​នោះឡើយ ព្រោះថា បើ​យក​ខ្សែ​អត់​មាន​សមត្ថភាព​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ និង​ធ្វើ​មិនបាន​ល្អ ច្បាស់​ជា​ខ្មាស​គេ​ហើយ​។ យើង​ត្រូវ​ប្រកួត​ឲ្យ​អស់​សមត្ថភាព ហាម​យោគយល់​គ្នា ឬ​ប្រកួត​លំៗ ទោះ​ស្គាល់គ្នា​ក្ដី ព្រោះថា​លទ្ធផល​ឈ្នះ​លំៗ ដែល​ដៃគូ​ម្ខាង​ទៀត​បន្ធូរ វា​មិនអាច​យកទៅ​ប្រជែង​លើ​ឆាក​អន្តរជាតិ​បានទេ​។

លោក សូ​ម៉ៃ សុខ​គា អគ្គលេខាធិការ​រង​នៃ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​បាន​ប្រាប់​ឲ្យ​ដឹង​ថា ការប្រកួត​ឆ្នាំនេះ​មាន​គណៈប្រតិភូ​ចំនួន​៥០​នាក់ គ្រូបង្វឹក​ចំនួន​៥២​នាក់ និង​ក្រុម​កីឡាករ​-​កីឡាការិនី​ប៉េតង់​ចំនួន​៣៥០​នាក់​សរុប​ចំនួន​៤៥២​នាក់ ។ ចំពោះ វិញ្ញាសា​វិញ​មាន​ចំនួន​៦ រួមមាន​៖ ១-​វិញ្ញាសា​បុរស ៣​នាក់​ទល់​៣​នាក់ (​ពាន​ធំ​) ,​វិញ្ញាសា​នារី ៣​នាក់​ទល់​៣​នាក់​, យុវជន​អាយុ​១៨​ឆ្នាំ​ចុះ ៣​នាក់​ទល់​៣​នាក់ (​ឆ្នាំ​កំណើត​ពី​ឆ្នាំ​២០០២), យុវនារី​អាយុ​១៨​ឆ្នាំ​ចុះ ២​នាក់​ទល់​២​នាក់ (​ឆ្នាំ​កំណើត​ពី​ឆ្នាំ​២០ ០២), យុវជន​អាយុ​១៥​ឆ្នាំ​ចុះ ១​នាក់​ទល់​១​នាក់ (​ឆ្នាំ​កំណើត​ពី​ឆ្នាំ​២០០៥)​និង​វិញ្ញាសា អាយុ​១៥​ឆ្នាំ​ចុះ ១​នាក់​ទល់​១​នាក់ (​ឆ្នាំ​កំណើត​ពី​ឆ្នាំ​២០០៥)៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច១២ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម