Connect with us

កីឡា

ក្រុម​ខេត្តព្រៃវែង ប៉ះ TIFFI Army FC U-21 ដណ្តើមពាន​លី​គ​ទី​២​នៅ​ម៉ោង​៣​រសៀល​នេះ​

បានផុស

នៅ

​ក្រុមបាល់ទាត់​ខេត្តព្រៃវែង ត្រូវ​ជួប​ក្រុមបាល់ទាត់ TIFFI Army FC U-21 នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃ​សៅរ៍ ទី​៣០​ខែមករា ឆ្នាំ​២០២១ នេះ​លើ​ទីលាន​កីឡដ្ឋាន​ខេត្តព្រៃវែង ដើម្បី​ដណ្តើម​ជើងឯក​ពានរង្វាន់​លី​គ​ទី​២​រដូវ​កាល​ឆ្នាំ​២០២០ (Cambodian League 2) ដែល​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គណៈកម្មការ​ប្រកួត​បា​ន​កំណត់​រូបមន្ត​សម្រាប់​ពានរង្វាន់​លី​គ​ទី​២​នេះ ដោយ​ក្រុម​ទាំង​១០​ត្រូវ​ប្រកួត​គ្នា​វិលជុំ​ចំនួន​១​ជុំ ស្វែងរក​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​ចំនួន​៤​ក្រុម ដើម្បី​ប្រកួត​ជម្រុះ (Play Off) ដណ្តើម​ជើងឯក​។ ចំណែក​លទ្ធផល​វគ្គជ​ម្រុះ​កន្លងមក មានដូចជា​ក្រុម​លេខ​៣​ភ្នំពេញ​ក្រោ​ន U-21 បាន​យកឈ្នះ​លើ​ក្រុម​លេខ​៤​អាយ អេស អាយ ដង្កោ​សែន​ជ័យ ១​ទល់​០ នៅ​វគ្គ​ដណ្តើម​លេខ​៣ ក្នុង​វគ្គ​ជម្រុះ ហើយ​ក្រុមយុវជន​ទ័ព​បាន​យកឈ្នះ​ក្រុម​លើ​ក្រុម​ភ្នំពេញ​ក្រោ​ន U-21 ដោយ​លទ្ធផល​៣​ទល់​១ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

​ក្រុម​ដែល​ឈ្នះ​ជើងឯក​ពានរង្វាន់​លី​គ​លំដាប់​ទី​២ នឹង​ទទួល​បាន​កៅអី​ឡើង​ទៅ​លេង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០២១ (Metfone Cambodian League 2021)​។ ប៉ុន្តែ​ភាគរយ​ដែល​ទទួល​បាន​កៅអី​ឡើង​ទៅលេង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ក៏​ព្រោះតែ​ក្រុម TIFFI Army FC U-21 មាន​ក្រុម​ធំ ជា​សមាជិក​លី​គ​កំពូល​កម្ពុជា ជាស្រេច​។ ដូច្នេះ​ក្រុម TIFFI Army FC U-21 មិនអាច​មានឈ្មោះ​ឡើងទៅ​លេង ជាន់គ្នា​បាន​នោះ​ទេ​។​

​ពានរង្វាន់​លី​គ​លំដាប់​ទី​២​ បានចាប់ផ្ដើម​ជា​លើកដំបូង​កាលពី​ឆ្នាំ​២០១៦ ដោយ​កាលនោះ​មាន ៩​ក្រុម​ចូលរួម​ប្រកួត ហើយ​ជើងឯក​គឺ​បាន​ទៅ​ក្លិប​គីរីវង់​សុខ​សែន​ជ័យ​។ នៅ​ឆ្នាំ​២០១៧ មាន ៧​ក្រុម​ចូលរួម​ប្រកួត ហើយ​ជើងឯក​ គឺ​បាន​ទៅ​ក្លិប​វិសាខា​។ ក្រោយមកទៀត​នៅ​ឆ្នាំ ២០១៨ និង ២០១៩ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា មិនបាន​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង​នោះ​ទេ​៕​

អត្ថបទ៖ ម៉េង ហួរ

សូមចុចអាន៖ ​កីឡាការិនី​ខ្មែរ​-​អាមេរិក សុ​វណ្ណា​រី ផ្តូ​ល​នារី​កូរ៉េ Choi Jeong Yun ក្នុង​ទឹក​ទី​២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម