កីឡា
លោក ជ័យ ចាប ៖ ការប្រកួតជើងឯកជាការផ្តល់ឱកាសឲ្យអត្តពលិកកីឡាតុង ហ្គីលម៉ូដូបញ្ចេញនូវទេពកោសល្យសមត្ថភាព
ភ្នំពេញ ៖ លោក ជ័យ ចាប ប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០១បានអញ្ជើញចូល រួមពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ នៅវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក ដែលព្រឹត្តិការណ៍នេះ រៀបចំឡើងដោយសហព័ន្ធក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡាឆ្នាំ២០២០។
លោក ចំរើន សុផល អគ្គលេខាធិការនៃសហ ព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតជើងឯកឆ្នាំនេះ មានរយៈពេល៤ថ្ងៃដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២១ ដោយមានកីឡាករ-កីឡាការិនីចូលរួមចំនួន១០៤នាក់ ក្នុងនោះកីឡាការិនី ៣១ នាក់ និងកីឡាករ៧៣នាក់ មកពី១២ក្លិប។
សហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជាកំពុងតែអនុវត្តនូវដំណើរការហ្វឹកហាត់ ការបំពេញនូវបេសកកម្មជាច្រើន ដែលចូលរួមបម្រើដល់ផលប្រយោជន៍សង្គមជាតិ និង បណ្តុះបណ្តាល នូវស្មារតី ឆន្ទៈ ដល់យុវជន យុវនារី មានមុខងារនិងបំពេញបេសកកម្មក្នុងការបម្រើ លើកកម្ពស់វិស័យកីឡាការ ចូលរួមផ្សព្វផ្សាយនូវសារសំខាន់នៃវិស័យកីឡា និងការរួមចំណែកក្នុងការអប់រំចរិតលក្ខណៈល្អដល់យុវជន យុវនារី ដោយផ្អែកលើទស្សនៈនៃ ការរស់នៅសម្រាប់ជាប្រយោជន៍ដល់អ្នកដទៃ។
ប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូ បានមានប្រសាសន៍ថា ជាការពិតណាស់ រយៈពេល៤ថ្ងៃនៃការប្រកួតកីឡាតុង ហ្គីលម៉ូដូជរើសរើស ជើងឯកថ្នាក់ជាតិឆ្នាំ២០២០ នាពេលនេះ គឺជាការផ្តល់ ឱកាសឲ្យកីឡាករ-កីឡាការិនី បញ្ចេញនូវទេពកោសល្យសមត្ថភាព ក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទេសអត្តពលិកម្នាក់ៗបានហ្វឹកហាត់កន្លង មក។
លោកបញ្ជាក់ថា លទ្ធផលរបស់អត្តពលិកទទួលជ័យលាភីនាពេលនេះ ពិតជាបានមកពីការខិតខំហ្វឹកហាត់ជា ប្រចាំមានការតស៊ូព្យាយាមគោរពវិន័យបានល្អ យកចិត្តទុកដាក់និងគោរពបានតាមបទបញ្ជា បច្ចេកទេសនៃការប្រកួត។
លោកជ័យ ចាប មានប្រសាសន៍ថា បច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាមានសុខសន្តិភាពទូទាំងប្រទេស និងបានធ្វើឲ្យគ្រប់វិស័យទាំងអស់ មានការអភិវឌ្ឍឡើង ជាក់ស្ដែងក្នុងនោះមានវិស័យកីឡាផងដែរ។
បើយើងគិតចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២៣ គឺមានរយៈពេល២ឆ្នាំជាងប៉ុណ្ណោះហេតុនេះដើម្បីឲ្យវិស័យកីឡានៅព្រះរាជាណាចក្រកម្ពុជា កាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណទទួលបានលទ្ធផលល្អ ក្នុងការប្រកួតលក្ខណៈអន្តរជាតិនានា ពិសេសក្នុងការដែលកម្ពុជាការត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣នោះ កីឡាករ កីឡាការិនីទងអស់ ត្រូវតែសម្រួចឆន្ទៈក្នុងការហ្វឹកហាត់បន្ថែមទៀត៕
ដោយ ៖ វិសិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ខ្ពស់ជាងគេនៅអាស៊ាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ប្រកាសបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនៅខេត្តកណ្តាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី
-
KPT+៧ ថ្ងៃ ago
ខ្លះៗពីទិវាកុហក ១ មេសា ឬ April Fools’ Day
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ៊ីស្រាអែល វាយប្រហារកម្ទេចស្ថានកុងស៊ុលអ៊ីរ៉ង់ សម្លាប់ទាំងមេទ័ពកំពូល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
កូនស្រីបង្កើត Brad Pitt បង្ហាញចេតនាប្រឆាំងកូនចិញ្ចឹម Pax Thien ចង់ឲ្យគ្រួសារជុំគ្នាវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
តំបន់មួយរបស់កាណាដា ប្រកាសអាសន្ន មុនបាតុភូតសូរ្យគ្រាស មហាកម្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ពាធទាបគ្របដណ្ដប់មកលើ ឈូងសមុទ្រកម្ពុជា នឹងធ្វើឱ្យមានភ្លៀងធ្លាក់ និងផ្គរ រន្ទះ