ជើង​ខ្លាំង​ថៃ​២​នាក់​ ធ្លាប់​ឈ្នះ សុខ ធី និង ឡៅ ចិ​ត្រា បោះជំហាន​ចូល​វ៉ៃ​ឃី​ក​បុក​សី​ង
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

ជើង​ខ្លាំង​ថៃ​២​នាក់​ ធ្លាប់​ឈ្នះ សុខ ធី និង ឡៅ ចិ​ត្រា បោះជំហាន​ចូល​វ៉ៃ​ឃី​ក​បុក​សី​ង

Published

on

​តារា​ប្រដាល់​ថៃ​ពីររូប​គឺ «​រន្ទះ​ជើងម៉ា​ស៊ី​» Superlek Kiatmoo9 និង​«​មនុស្ស​ដែក​» Rodtang “The Iron Man” Jitmuangnon ជា​ជើង​ខ្លាំង​ជោគជ័យ​ក្នុង​អាជីព​ប្រដាល់​មួយ​ថៃ​របស់ ខ្លួន​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​។

​បន្ទាប់ពី​ជោគជ័យ​នៅ​សង្វៀន​អន្តរជាតិ ONE Championship ជើង​ខ្លាំង​ទាំងពីរ​រូបនេះ​ បាន​សម្លឹង​ឃើញ​ឱកាស​ចាប់យក​ជំនាញ​ឃី​ក​បុក​សី​ង​ថែមទៀត ស្រប​ពេល​ដែល​ទីផ្សារ​កីឡា​នេះ​កំពុង​ពេញ​និយម​នាពេល​បច្ចុប្បន្ន​។ នៅ​ព្រឹត្តិការណ៍​ប្រកួត​ផ្សាយ​ផ្ទាល់ ONE: FISTS OF FURY ចេញពី​កីឡដ្ឋាន Singapore Indoor Stadium នៅ​ថ្ងៃ​សុក្រ ទី​២៦ ខែកុម្ភៈ​នេះ កីឡាករ​រហស្សនាម​រន្ទះ​ជើងម៉ា​ស៊ីន Superlek Kiatmoo9 ទទួលបាន​ឱកាស​ឡើង​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក​។ Superlek ត្រូវ​វ៉ៃ​ដណ្តើម​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក​ទម្ងន់ ONE Flyweight ពី​ម្ចាស់​ជើង Ilias Ennahachi​។ ម្ចាស់​ខ្សែក្រវាត់​រូបនេះ​ បាន​ឈ្នះ​កីឡាករ​ថៃ Petchdam Petchyindee Academy ដើម្បី​ឈ្នះ​ខ្សែក្រវាត់​កាលពី​ខែ​សីហា ឆ្នាំ​២០១៨​។

​មុនពេល​ឈានដល់​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​នេះ Superlek មិនទាន់​ស្គាល់​បរាជ័យ​ទេ​ក្នុងចំណោម​ការប្រកួត​៤​ដង​នៅ​សង្វៀន ONE​។ ឆ្នាំ​២០១៩ រូបគេ​ប្រកួត​បាន​ពីរដង ​គឺ​លើក​ទី​១​យកឈ្នះ​ជើង​ខ្លាំង​លេខ​១​កម្ពុជា ឡៅ ចិ​ត្រា ដោយ​ពិន្ទុ និង​លើក​ទី​២​បាន​យកឈ្នះ​កីឡាករ​ព័រ​ទុយ​ហ្គា​ល់ Rui Botelho ដោយ​ពិន្ទុ​។ នៅ​ឆ្នាំ​២០២០ Superlek ប្រកួត​២​ដង​ទៀត​ គឺ​បាន​យកឈ្នះ​មិត្ត​រួម​ជាតិ Panpayak ដោយ​ពិន្ទុ និង​ចុងក្រោយ​បំផុត​ឈ្នះ​កីឡាករ Fahdi Khaled ដោយ​ពិន្ទុ​។ យ៉ាងណា​ទាំង​៤​លើក​នេះ​ គឺជា​ការប្រកួត​លក្ខណៈ​មួយ​ថៃ​។

​ជ័យជម្នះ​៤​លើក​ជាប់​គ្នា​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ Superlek មានឱកាស​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក ប៉ុន្តែ​ជាការ​ប្រកួត​លក្ខណៈ​ឃី​ក​បុក​សី​ង​ដែល​ខុស​ពីមុន​ប្រកួត​មួយ​ថៃ​។​ ​ប្រសិនបើ Superlek អាច​យកឈ្នះ​កីឡាករ Ennahachi បាន​នោះ រូបគេ​នឹង​បង្កើន​ប្រវត្តិ​ប្រកួត​ឈ្នះ​ដល់​១២៧​ដង និង​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ថ្មី​។ ចំណែក​ជើង​ខ្លាំង​រហស្សនាម​«​មនុស្ស​ដែក​» Rodtang Jitmuangnon ក៏​ត្រូវ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ ONE: FISTS OF FURY នេះ​ដែរ ប៉ុន្តែ​ជាការ​ប្រកួត​ឃី​ក​បុក​សី​ង​លក្ខណៈ​មិត្តភាព​។

​អ្នកគាំទ្រ​កម្ពុជា​ពិតជា​ស្គាល់​យ៉ាងច្បាស់​កីឡាករ​ថៃ Rodtang នេះ​ដែល​បច្ចុប្បន្ន​ជា​ម្ចាស់​ខ្សែក្រវាត់​មួយ​ថៃ​ពិភពលោក​ទម្ងន់ ONE Flyweight​។ ការឡើង​សង្វៀន​ប្រកួត​ឃី​ក​បុក​សី​ង​លើកដំបូង​នេះ រូបគេ​ត្រូវ​ជួប​ដៃគូ Alejandro Rivas​។​​ជើង​ខ្លាំង Rodtang បាន​ជោគជ័យ​ខ្លាំង​ក្នុង​អាជីព​ប្រដាល់​មួយ​ថៃ​របស់ខ្លួន មុនពេល​ឈាន​ជើង​ចូល​សង្វៀន ONE ដែល​រូបគេ​បាន​៨​ដង​ហើយ​គឺ​មិនទាន់​ចាញ់​សោះ​។ ក្នុងចំណោម​ជ័យជម្នះ​ទាំង​៨​ដងនោះ រូបគេ​ក៏បាន​ផ្តួល​ជើង​ខ្លាំង​កម្ពុជា សុខ ធី ឲ្យ​បោះចោល​ការប្រកួត​ក្នុង​ទឹក​ទី​២​។​

​រូបគេ​ធ្លាប់​បង្ហើប​ហើយ​ថា នាពេលខាងមុខ​មិន​ប្រាកដ​ទេ​ថា រូបគេ​អាច​នឹង​ចូលប្រឡូក​ប្រដាល់​គុន​ចម្រុះ ឬ​ឃី​ក​បុក​សី​ង​។ ទីបំផុត​ការ​បង្ហើប​នោះ​ស្តែងចេញ​ហើយ​គឺ​ចូលប្រឡូក​ឃី​ក​បុក​សី​ង​ដែល​ស័ក្តិសម​នឹង​សមត្ថភាព​របស់គេ​ដែល​ពូកែ​កណ្តាប់ដៃ និង​ទាត់​។​ ​កីឡាករ កីឡាការិនី​ថៃ​មួយចំនួន​កំពុង​គ្រង​ខ្សែក្រវាត់​មួយ​ថៃ​ពិភពលោក​ផង និង​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ផង ដូច្នេះ​ទាំង Rodtang និង Superlek សុទ្ធ​តែមាន​មហិច្ឆតា​បន្ថែម​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក​ក្នុង​បញ្ជី​សមិទ្ធផល​របស់ខ្លួន​៕

សូមចុចអាន៖ Ilias Ennahachi ឡើង​ការពារ​ខ្សែក្រវាត់​ទល់ Superlek ខណៈ Rodtang និង Petrosyan បង្ហាញ​វត្តមាន​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ7 hours ago

អភិបាល​រាជធានី សម្រេច​ប្រគល់​ថវិកា​ដល់​គោលដៅ​សុវត្ថិភាព​ចំនួន​៨១​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩

ព័ត៌មានជាតិ7 hours ago

ខេត្តបាត់ដំបង​ទទួល​បាន​វ៉ាក់សាំង​កូ​វីដ​១៩​ជិត​១​ម៉ឺន​ដូ​ស​ សម្រាប់​ចាប់​ដល់​មន្ត្រី​ពេទ្យ​និង​មន្ត្រីនគរបាល

ព័ត៌មានជាតិ7 hours ago

គិត​ត្រឹម​ថ្ងៃទី​២៥​នេះ ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​ឆ្លង​កូ​វីដ​៨​នាក់ ​និង ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជាង​១៥០០​នាក់

ព័ត៌មានជាតិ9 hours ago

អតីត​យុទ្ធជន​គ្រប់​រាជធានី​ខេត្ត​បើក​នូវ​របប​សន្តិសុខ​សង្គម​ជា​លើក​ទី​២​តាម​ធានា​គារ​អេ​ស៊ី​លីដា និង​កា​ណា​ឌី​ពីថ្ងៃ​នេះ​ទៅ

ព័ត៌មានជាតិ9 hours ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services