បញ្ចប់​ការប្រកួត​ កីឡា​វាយ​កូន​បាល់​ជើង​ឯក​ថ្នាក់ជាតិ រកឃើញ​ជយលាភី​៤​វិញ្ញាសា​
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

បញ្ចប់​ការប្រកួត​ កីឡា​វាយ​កូន​បាល់​ជើង​ឯក​ថ្នាក់ជាតិ រកឃើញ​ជយលាភី​៤​វិញ្ញាសា​

Published

on

​​ការប្រកួត​កីឡា​វាយ​កូន​បាល់​ជ្រើស​រើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ ២០២០ បានបញ្ចប់​ដោយ​ជោគជ័យ កាលពី​ល្ងាច​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២១ នៅ​ពហុ​កី​ឡដ្ឋា​ន​ជាតិ ដោយ​គណៈកម្មការ​បច្ចេក​ទេស​នៃ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា បាន​រក​ឃើញ​ម្ចាស់​ជយលាភី​លើ​វិញ្ញាសា​ចំនួន ៤​។​

ជយលាភី​ទាំង​៤​វិញ្ញាសា​នេះ រួមមាន​វិ​ញ្ញាសា​វាយ​ឯកត្តជន​នារី លេខ​១​មេដាយ​មាស កីឡាការិនី ញែ​ម ស្រី​ណុ​ច ខេត្ត​សៀមរាប, វាយ​ឯកត្តជន​អាយុ​ក្រោម​១៨​ឆ្នាំ មេដាយ​មាស ឡេង សារិន​រាជ ក្លិប​ក្រសួង សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​, វាយ​គូ​បុរស មេ ដាយ​មាស កីឡាករ ប៊ុន កេ​ន្នី និង​កីឡា​កីឡាករ ទេព ទី​ម៉ូ​ធី ក្លិប​ឌី​វេន​ខូ និង​វិ​ញ្ញាសា​វាយ​ឯកត្តជន បុរស​ម្នាក់​ទល់​ម្នាក់ មេដាយ​មាស កីឡាករ ប៊ុន កេ​ន្នី ក្លិប​ឌី​វេន​ខូ​។ ក្រៅពី​មេដាយមាស ក៏​មាន​ជយលាភី​មេដាយ​ប្រាក់ និង​សំរឹទ្ធ លើ​វិញ្ញាសា​ទាំង​៤នេះ​ដូចៗ​គ្នា ដែល​ក្នុង​នោះ​ក្រសួង​ការពារ ជាតិ​ឈ្នះ​មេដាយ​មាស​២​វិញ្ញាសា និង​មេដាយ​សំរឹទ្ធ ២​វិញ្ញាសា​។ ពិធី​បំពាក់​មេដាយ​ទទួល​បាន​ការ​អញ្ជើញ​ផ្តល់​កិត្តិយស​ពី​លោកស្រី ស៊ុម សុខា នា យក​រង​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ នៃ​ក្រសួងការពារជាតិ​, លោក ទេព រិ​ទ្ធិ អគ្គលេខាធិការ​សហ​ព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា ព្រមទាំង​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា ​ផង​ដែរ​។​

លោក ជា ពៅ អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​វាយ​កូន​បាល់​ជើងឯក​ថ្នាក់ជាតិ ដែល​បាន​ដំណើរការ​អស់​រយៈពេល ៤​ថ្ងៃ​កន្លងមកនេះ បាន​បញ្ចប់​ជា​មួយ​នឹង​លទ្ធផល​ល្អ​ប្រសើរ​។ ក្រោម​គម្រោង​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុ​វជន និង​កីឡា អនុគណៈកម្មការ​គ្រប់ផ្នែក​ទាំងអស់ ​បាន​បំពេញ​តួនាទី និង​ការទទួលខុសត្រូវ​ខ្ពស់​លើ​ភារកិច្ច​របស់​ខ្លួន ដោយ​សហការ​រវាង​គ​ណៈ​កម្ម​ការ​បច្ចេកទេស ប្រតិភូ កីឡាករ កីឡាការិនី បាន​អនុវត្ត​ត្រឹមត្រូវ​តាម​បទ បញ្ជា​បច្ចេកទេស​ការប្រកួត​តាម​លក្ខណៈ​ស្តង់ដា​ជាតិ និង​អន្តរជាតិ​។​

អគ្គលេខាធិការរង​រូបនេះ​បន្ថែម​ថា វិ​ញ្ញាសា​ដែល​ដាក់​ឲ្យ​ប្រកួត​មាន​ចំនួន​៤ដោយ សរុប​ការប្រកួត​មាន​ចំនួន​៣៧​ប្រកួត និង​មាន​ក្លិប រាជធានី​-​ខេត្ត​ចូលរួម​ចំនួន​១០ សរុប​កីឡាករ ៤៤​នាក់ និង​កីឡាការិនី ៤ នាក់​។ លោក​បញ្ជាក់ថា ក្រោយពី​បញ្ចប់​ការ​ប្រកួត​នេះ​ ទៅ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​សម្រិតសម្រាំង​បាន​កីឡាករ កីឡា ការិនី ដែលមាន​បច្ចេកទេស​ខ្ពស់​ប្រកប ដោយ​ទេពកោសល្យ និង​សមត្ថភាព ព្រម ទាំង​ស្មារតី​អង់អាច​ក្លាហាន ដែល​អាច​ទៅ​ចូលរួម​ការប្រកួតប្រជែង លើ​ឆាក​អន្តរជាតិ​ជា​ពិស​សេ​ គឺ​ការប្រកួតប្រជែង​ស៊ី​ហ្គេម​លើក​ទី​៣១ នា​ខែវិច្ឆិកា​-​ធ្នូ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម​៕​

អត្ថបទ៖ វិ​សិទ្ធ

សូមចុចអាន៖ ​ក្រុមបាល់ទាត់​វ័យចាស់​ ស្នងការ​នគរបាល​ខេត្ត​កណ្តាល​ ឈ្នះ​ពានរង្វាន់​បាល់ទាត់​ឆ្នាំ​២០២១

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ4 mins ago

អាជ្ញាធរខេត្ត​ព្រៃវែង​ បិទ​គ្លីនិក​មួយ​នៅ​អ្នក​លឿង​ បន្ទាប់ពី​មាន​ផ្ទុះ​ជំងឺ​កូ​វីដ​១៩

ព័ត៌មានជាតិ16 mins ago

លោក ឃួ​ង ស្រេង ​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ចុះ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ ពិសេស​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង ដើម្បី​​ចាក់​វ៉ាក់សាំង

សេចក្ដីជូនដំណឹង42 mins ago

ឯកឧត្តម ឃួង ស្រេង ផ្ញើសារថ្វាយព្រះពរ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសទិវានារីអន្តរជាតិ

សេចក្ដីជូនដំណឹង45 mins ago

ឯកឧត្តម អ៉ិត សំហេង ផ្ញើសារថ្វាយព្រះពរ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសទិវានារីអន្តរជាតិ

ព័ត៌មានអន្ដរជាតិ2 hours ago

កូវីដនៅ ប៉ារ៉ាហ្គាយ កាន់តែធ្ងន់ធ្ងរ ដល់ថ្នាក់អស់ថ្នាំព្យាបាលអ្នកជំងឺ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services