Connect with us

កីឡា

ការពិត Rodtang ដាក់​គោលដៅ​យក​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក​ពី​កីឡាករ Ennahachi

បានផុស

នៅ

​អ្នក​និយម​តាមដាន​កីឡាប្រដាល់​ថៃ ក៏ដូចជា​នៅ​ស្ថាប័ន ONE Championship ប្រហែលជា​ដឹង​ហើយ​ថា ជើង​ខ្លាំង​រឹង​ដូច​ដែក Rodtang Jitmuangnon នឹងត្រូវ​ប្រកួត​ឃី​ក​បុក​សី​ង​ជា​លើកដំបូង​ក្នុង​អាជីព​របស់ខ្លួន​។

​តារា​ប្រដាល់​ថៃ​រហស្សនាម​«​មនុស្ស​ដែក​» Rodtang Jitmuangnon ត្រូវ​ប្រកួត​មិត្តភាព​ឃី​ក​បុក​សី​ង​ជាមួយ​កីឡាករ​អេ​ស្ប៉ា​ញ Alejandro Rivas នៅ​ព្រឹត្តិការណ៍ ONE: Fists of Fury នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ​នេះ ​ក្នុងប្រទេស​សិង្ហ​បុរី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការចូល​ប្រឡូក​អាជីព​ប្រដាល់​ឃី​ក​បុក​សី​ងរ​បស់​«​មនុស្ស​ដែក​»​នេះ​មិនមែន​គ្រាន់តែ​ជាការ​សាកល្បង​សមត្ថភាព​ធម្មតា ឬ​ប្រកួត​ដើម្បី​ទទួលបាន​ចំណូល​នោះទេ ប៉ុន្តែ​រូបគេ​មាន​គោលដៅ​ធំ​ច្បាស់លាស់​នាពេលខាងមុខ​។ តាមរយៈ​វីដេអូ​ដែល ONE ចេញផ្សាយ​ពី​ការត្រៀមខ្លួន​ប្រ​កួន​នា​ថ្ងៃទី​២៦ ខែកុម្ភៈ​ខាងមុខនេះ​បាន​បញ្ជាក់ថា Rodtang ដាក់​គោលដៅ​យក​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក​ក្នុង​ប្រភេទ​ទម្ងន់ ONE Flyweight​។ សម្រាប់​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក ONE Flyweight បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​កីឡាករ Ilias Ennahachi ដែលជា​អ្នក​ប្រដាល់​របស់​ប្រទេស​ហុ​ល្លង់​។ រូបគេ​ទទួលបាន​ខ្សែក្រវាត់​ពិភពលោក​នេះ​មក​គ្រប់គ្រង បន្ទាប់ពី​បាន​ផ្តួល​កីឡាករ​ថៃ Petchdam កាលពី​ឆ្នាំ​២០១៩​។

​តាមពិតទៅ​ស្ថាប័ន ONE បានដាក់​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក​ក្នុង​ប្រភេទ​ទម្ងន់ ONE Flyweight នេះ​ឲ្យ Ilias Ennahachi និង Petchdam ប្រកួត​ដណ្តើម​គ្នា​ដើម្បី​រក​ជើងឯក​ពិភពលោក​នៅ​ខែឧសភា ឆ្នាំ​២០១៩ ហើយ​ពេលនោះ​កីឡាករ​ថៃ​ជា​អ្នកឈ្នះ​ដោយបាន​ក្លាយជា​ជើងឯក​។

​ប៉ុន្តែ​៣​ខែក្រោយ​មក Ennahachi មិន​អស់ចិត្ត និង​បាន​ប្រកួត​ដណ្តើម​សាជាថ្មី ហើយ​ទីបំផុត​រូបគេ​បាន​ផ្តួល Petchdam ក្នុង​ទឹក​ទី​៣​ដើម្បី​យក​ខ្សែក្រវាត់​មក​គ្រប់គ្រង​តាំងពី​ពេលនោះ​រហូតដល់​ឥឡូវនេះ និង​ធ្លាប់​ការពារ​បាន​ជោគជ័យ​ម្តង​នៅ​ចុងឆ្នាំ​២០១៩​។

Rodtang បាន​ប្រកួត​ឈ្នះ​៣​លើក​ជាប់​គ្នា​លើ​កីឡាករ Fahdi Khaled, Hakim Hamech និង​អ្នកលេង​គុន​ខ្មែរ សុខ ធី មុនពេល​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​មួយ​ថៃ​ពិភពលោក ONE Flyweight ជាមួយ​កីឡាករ​អង់គ្លេស Janathan Haggerty កាលពី​ឆ្នាំ​២០១៩ ហើយក៏​បានឈ្នះ​ខ្សែក្រវាត់​នោះ ព្រមទាំង​បាន​ប្រកួត​ការពារ​ខ្សែក្រវាត់​ជោគជ័យ​បាន​៣​ដង​ហើយ​។

​ពេលនេះ កីឡាករ​ថៃ​មនុស្ស​ដែក​បានដាក់​គោលដៅ​យក​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​មួយទៀត​ក្នុង​បញ្ជី​សមិទ្ធផល​នៃ​អាជីព​កីឡា​របស់ខ្លួន ប៉ុន្តែ​មុនពេល​ឈានដល់​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​នោះ រូបគេ​ត្រូវ​ប្រកួត​មិត្តភាព​ជាមួយ​កីឡាករ​អេ​ស្ប៉ា​ញ Alejandro Rivas ជាមុនសិន​។​

​តាមពិតទៅ​នៅ​ព្រឹត្តិការណ៍ ONE: Fists of Fury នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ​នេះ ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក ONE Flyweight គឺ​កីឡាករ​ថៃ Superlek ត្រូវ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពី Ilias Ennahachi មុន​ទៅហើយ​។ ប្រសិនបើ Superlek អាច​ដណ្តើមបាន​ខ្សែក្រវាត់​ពិភពលោក​នេះ​ពី Ilias Ennahachi បាន​ជោគជ័យ​នោះ ប្រហែលជា Rodtang បង្វែ​គោលដៅ​ទៅរក​មិត្ត​រួម​ជាតិ Superlek ហើយ ប៉ុន្តែ​បើ Ennahachi អាច​រក្សា​ខ្សែក្រវាត់​របស់​ខ្លួន​បាន​គង់វង្ស​នោះ ច្បាស់​ហើយ ​គឺ​ត្រូវ​ជួប Rodtang៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

អ្នកជំនាញអន្តរជាតិ ចែករំលែកបទពិសោធដល់អង្គភាពប្រឆាំងអំពើពុករលួយ លើការគ្រប់គ្រងទំនាស់ផលប្រយោជន៍

ជីវិតកម្សាន្ដ៧ នាទី មុន

នាដការី សុខគា គឹមលាង មោទនភាពកើតជាកូនខ្មែរចូលរួមកិច្ចការពារថែរក្សាសម្បត្តិបេតិកភណ្ឌជាតិ

ព័ត៌មានជាតិ១០ នាទី មុន

ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ផ្លាស់ប្ដូរ អនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា និងបើកវគ្គបណ្ដុះបណ្ដាលការងារកំបោរក្នុងវិស័យសំណង់

ព័ត៌មានជាតិ១៧ នាទី មុន

បន្ទប់រង់ចាំពិសេសនៅព្រលានយន្តហោះសៀមរាបមាន ៥ បន្ទប់ បែងចែកខុសៗគ្នាតាមឋានៈតួនាទី

ព័ត៌មានជាតិ២០ នាទី មុន

ក្រសួងកសិកម្ម ជំរុញឱ្យកសិករធ្វើតាមការណែនាំរបស់មន្ត្រីជំនាញក្នុងការដាំពោតពូជអ៊ីប្រ៊ីដកម្ពុជា០១ ទទួលបានផលល្អ

Sokha Hotels

ព័ត៌មានពេញនិយម