ការប្រកួត​ជ្រើសរើស​ជើងឯក ​កីឡា​គុន​ដាវ​ថ្នាក់ជាតិ​ឆ្នាំ​២០២០​ បញ្ចប់​ដោយ​លទ្ធផល​ល្អ
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

ការប្រកួត​ជ្រើសរើស​ជើងឯក ​កីឡា​គុន​ដាវ​ថ្នាក់ជាតិ​ឆ្នាំ​២០២០​ បញ្ចប់​ដោយ​លទ្ធផល​ល្អ

បានផុស

នៅ

​ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើស​ជើងឯក ​កីឡា​គុន​ដាវ​ថ្នាក់​ជាតិ​ឆ្នាំ​២០២០ ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ​និង​លទ្ធផល​ល្អ កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ​ឆ្នាំ​២០២១​។ ក្នុង​កម្មវិធី​បិទ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ទុយ ប៊ុន​ហឿន អនុប្រធាននាយកដ្ឋាន​អប់រំ​កាយ​និង​កីឡា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក សុខ អាង បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ រៀបចំ​ការប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​គុន​ដាវ​ថ្នាក់ជាតិ​ឆ្នាំ​២០២០ នា​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២១ នាទី​លាន​បាល់បោះ នៃ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក មាន​ក្លិប​ចំនួន ៨​ក្លិប​ចូលរួម គឺ​ហូ​សា​ណា ឥន្ទ្រ​ទេវី ជាស៊ីម​សាមគ្គី ក្លិប​ផេ​ន​ដា ក្លិប​អេ​លី​ត ក្លឹប Lam e De Phnom Penh ក្លិប​Tom និង​ក្លិប​វេ​ស្ទើ​ន ដែលមាន​អត្ត​ព​លិ​ក​សរុប​ចំនួន ៣៩ នាក់ (​កីឡាការិនី ៨​នាក់ និង​កីឡាករ ៣១ នាក់​) ហើយ​ប្រកួត​ក្នុង ៣​វិញ្ញាសា​។

ចំពោះ​លទ្ធផល​ការប្រកួត​វិញ​៖ ​វិញ្ញាសា​ដាវ​កាប់​ចម្រុះ​ឯកត្តជន មេដាយមាស​បាន​លើ​កីឡាការិនី ឆាយ លីន​សី មេដាយប្រាក់​បាន​លើ​កីឡាការិនី សន និ​ច និង​មេដាយសំរិទ្ធ​បាន​លើ​កីឡាករ ជន ចំ​រ៉ុង និង​កីឡាករ ជន ចំរើន ។ វិញ្ញាសា​ដាវ​តូច​ចម្រុះ​ឯក ត្ត​ជន មេដាយមាស​បាន​លើ​កីឡាករ ខឿន ទី​ម៉ា មេដាយប្រាក់​បាន​លើ​កីឡាករ មាស គីម​ឡេង និង​មេដាយសំរិទ្ធ បាន​លើ​កីឡា ការិនី យី លី​ណា និង​កីឡាករ ភារ​ក្ស ភា​រិ​ន។ ចំណែក​វិញ្ញាសា​ដាវ​ធំ​ចម្រុះ​ឯកត្តជន​មេ ដាយ​មាស​បាន​លើ​កីឡាករ​សារឿន ស័ក​នុ មេដាយប្រាក់​បាន​លើ​កីឡាករ សុខ ច័ន្ទ​រិទ្ធី និង​មេដាយសំរិទ្ធ​បាន​លើ​កីឡាករ ថង ទាំង​ជីន និង​កីឡាករ រ៉ា ណា​ថា​ន់​៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ​សូម​មើល​ពី​កាលបរិច្ឆេទ​នៃ​ការប្រកួត​ជើងឯក​ជាតិ​ឆ្នាំ​២០២១​ ដែល​មាន​ចំនួន​៤១​ប្រភេទ​កីឡា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services