កម្ពុជា​ត្រៀម​ទទួល​ទង់​ស៊ី​ហ្គេម​២០២៣ ពី​ម្ចាស់ផ្ទះ​វៀតណាម​នា​ចុង​ឆ្នាំនេះ
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

កម្ពុជា​ត្រៀម​ទទួល​ទង់​ស៊ី​ហ្គេម​២០២៣ ពី​ម្ចាស់ផ្ទះ​វៀតណាម​នា​ចុង​ឆ្នាំនេះ

បានផុស

នៅ

ភ្នំពេញ ៖ កម្ពុជា​យើង​ត្រៀម​ទទួល​ទង់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ពី​ម្ចាស់ផ្ទះ​វៀតណាម នា​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ២០២១ ដែល​ជា​ថ្ងៃ​បិទ​បញ្ចប់​កម្មវិធី​ស៊ី​ហ្គេម លើក​ទី​៣១ ដោយ​វៀតណាម​នឹង​ផ្ទេរ​ទង់​ស៊ី​ហ្គេម​មក​ម្ចាស់ផ្ទះ​ថ្មី គឺ​កម្ពុជា ដែល​ត្រូវធ្វើ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី ៣២​ឆ្នាំ​២០២៣ (CAMSOC)​បានលើកឡើង​ដូចខាង​លើ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍ CAMSOC ក្រោម​អធិបតីភាព​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) កាលពី​ព្រឹក​ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ​២០២១​។

លោក​អគ្គលេខាធិការ​បា​ន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​camsoc ព្រឹក​មិញ​នេះ មាន​របៀប​វារៈ​ពីរ ដែល​របៀប​វារៈ​ទី​២​ គឺ​ទាក់ទង​ទៅនឹង​ការ​ទទួល​ទង់​ស៊ី​ហ្គេម ពី​ម្ចាស់ផ្ទះ​វៀតណា​ម ក្រោយ​បញ្ចប់​ស៊ី​ហ្គេម​លើក​ទី​៣១ ឆ្នាំ ២០២១ នៅ​វៀតណាម នា​ដើមខែ​ធ្នូ ខាងមុខ នេះ​។

នៅក្នុង​កិច្ចប្រជុំ​មនុស្សលោក​បណ្ឌិត​ថោង ខុន​បាន​បញ្ជាក់​ថា នៅក្នុង​កម្មវិធី​បិទ​ស៊ី​ហ្គេម​នៅ​វៀត ណា​ម មានកម្ម​វិធី​ជាច្រើន ដែល​ក្នុង​នោះ​កម្ពុជា​ត្រូវគោរព​ទង់ជាតិ​កម្ពុជា ការបង្ហាញ​ទស្សនី​យភាព​វប្បធម៌ សិល្បៈ កីឡា​អត្តសញ្ញាណ​ជាតិខ្មែរ ដូចជា​របាំ​អប្សរា គុន​ល្បុក្កតោ ដើម្បី​បើក​ការ​ស្វាគមន៍​ទទួល​ប្រតិភូ កីឡាករ កីឡាការិនី នៃ​បណ្តា​ប្រទេស​អាស៊ាន​មក​ស៊ី​ហ្គេម នៅ​កម្ពុជា​យើង​។ លោក​បញ្ជាក់ទៀត​ថា ពេលនេះ​យើង​ទទួល​បាន​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ វៀតណាម​ថា នៅក្នុង​ពិធី​សម្តែង​ការបង្ហាញ​ការ​ទទួល​ស្វាគមន៍​ពី​ស៊ី​ហ្គេម នៅ​វៀតណាម​មក​ស៊ី​ហ្គេម​កម្ពុជា​នេះ គឺ​មាន​រយៈពេល​ប្រមាណ​១៥​នាទី និង​មាន​ចន្លោះ ៥០​នាក់​។

លោក​បណ្ឌិត​ថោង ខុន មានប្រសាសន៍ថា បន្ទាប់ពី​ទទួល​បាន​ទង់​ស៊ី​ហ្គេម​នេះ​ហើយ កម្ពុជា​នឹងមាន​កម្មវិធី​ជាច្រើន​ជា​បន្តបន្ទាប់​ដូចជា​ការ​រាប់​ថយក្រោយ​បន្ត​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ របស់​កម្ពុជា មានន័យថា ក្នុង​ពេល​ទទួល​ទង់​ស៊ី​ហ្គេម គឺ​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​សិទ្ធិ​ពេញលេញ​ក្នុង​ការទទួល​ធ្វើ​ម្ចាស់ផ្ទះ​។ ​ដូច្នេះ ហើយ​បានជា​យើង​បាន​កំណត់​ទិសដៅ​ថា ឆ្នាំ ២០២១ គឺជា​ឆ្នាំ​ចាប់ផ្តើម (Games Operat ion Time) ស៊ី​ហ្គេម ឆ្នាំ​២០២៣ ហើយ​នៅ​ក្រោយ​ពេល​ទទួល​ទង់​នេះ គឺ​នឹងធ្វើ​ពិធី​មួយ ទៀត​នៅ​កម្ពុជា ដើម្បី​បង្ហាញ​ពី​ការ​ត្រៀមខ្លួន​ឆ្ពោះ ទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។ នៅ​ដើមឆ្នាំ​២០២២ យើង​ចាប់ផ្តើម​ប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ និង​ចាប់ផ្តើម​កិច្ចប្រជុំ​កីឡា​ធំៗ​មួយ​ចំនួន​ទៀត ដើម្បី​ត្រួតពិនិត្យ​ទៅលើ​ជំនាញ​នីមួយៗ និង​ការ​អនុម័ត​ទៅលើ​ការកំណត់​ចំនួន​ប្រភេទ​កីឡា វិញ្ញាសា​នៃ​ប្រភេទ​កីឡា​នីមួយៗ​។ នៅក្នុង​ខែកុម្ភៈ ឬ​ខែមីនា ឆ្នាំ​២០២២ លោក​បណ្ឌិត ថោង ខុន ក្នុងនាម​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) នឹង​ក្លាយទៅជា​ប្រធាន​ក្រុម​ប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ ដែល​នឹង​ដឹកនាំ​កិច្ចប្រជុំ​នានា សម្រាប់​ដំណើរការ​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។

បើ​តាម​ការ​បញ្ជាក់​បន្ថែម​ឲ្យ​ដឹង​របស់​លោក វ៉ា​ត់ ចំរើន ថា កម្ពុជា​យើង​នៅ​មាន​កម្មវិធី​សំខាន់​មួយទៀត គឺ​កម្ពុជា​នឹង​ទទួល​ធ្វើ​ម្ចាស់ផ្ទះ កិច្ចប្រជុំ​អាស៊ាន (ASEAN Submit) ហើយ CAM SOC ក៏​នឹង​ត្រូវធ្វើ​កិច្ចការ​ឆ្ពោះទៅ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣​នេះ នៅក្នុងពេល​កិច្ច ប្រជុំ​អាស៊ាន​នេះដែរ ដើម្បី​បញ្ជ្រាប​ការផ្សព្វផ្សាយ និង​ការគាំទ្រ​បន្ថែម​ពី​ថ្នាក់ដឹកនាំ​នៃ​បណ្តា​ប្រទេស​នានា​ក្នុង​អាស៊ាន​ផងដែរ​៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥ ម៉ោង មុន

តេ​ក្វាន់​ដូ​ITF​កម្ពុជា រៀបចំ​ការប្រកួត​វិ​ញ្ញាសា​មេគុន​តាម​អន​ឡាញ​ជា​លើកដំបូង

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្ទុះអាវុធ​នៅ​កណ្តាល​ក្រុងព្រះសីហនុ​៥​គ្រាប់ សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣​នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច​សខេង​ណែនាំ​ឱ្យ​អភិបាល​រាជធានី​ខេត្ត​សហការ​ជាមួយ​គ​.​ជ​.​ប​ក្នុងការ​ពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២១

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រជាពលរដ្ឋ​៣​ភូមិ​នៅ​សង្កាត់​បឹង​សាឡាង​ទទួលបាន​អំណោយ​ពីស​ម្តេច​ទាំង​ទ្វេ ខណៈ​បិទ​ខ្ទប់​យក​សំណាក

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​រក​ឃើញ​កូ​វីដ​១៩ បំប្លែង​ថ្មី​(Delta)​ចំនួន ២​នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services