Connect with us

កីឡា

មិនទាន់​ប្រកួត​ផង អ្នកជំនាញ​គិតថា ក្មេងស្រី​អាយុ​១៦​ឆ្នាំ Victoria Lee នឹង​ក្លាយជា​ជើង​ខ្លាំង​គុន​ចម្រុះ​លើ​លោក

បានផុស

នៅ

កីឡាការិនី​គុន​ចម្រុះ​វ័យក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ONE Championship គឺ​យុវតី Victoria Lee បាន​ចុះ​កុងត្រា​ចូល​ស្ថាប័ន​ដ៏​ធំ​នេះ​កាលពី​ខែកញ្ញា ឆ្នាំ​២០២០​។ នា​ថ្ងៃទី​២៦ ខែកុម្ភៈ ខាងមុខនេះ​ក្នុង​ព្រឹត្តិការណ៍ ONE: Fists of Fury នៅ​ប្រទេស​សិង្ហ​បុរី​ជាមួយនឹង​កីឡាការិនី​ថៃ Sunisa Srisen​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជាការ​បង្ហាញខ្លួន​ប្រកួត​លើកដំបូង​របស់ Victoria ក្នុង​ប្រដាល់​គុន​ចម្រុះ ប៉ុន្តែ​អ្នកជំនាញ​ជាច្រើន​បានគិត​ថា នាង​នឹង​ក្លាយជា​កីឡាការិនី​ប្រដាល់​គុន​ចម្រុះ​ដ៏​ខ្លាំង ជោគជ័យ និង​ល្បីល្បាញ​ទូទាំង​ពិភពលោក​។

តាមរយៈ​លោក Chatri Sityodtong នាយក​ប្រតិបត្តិ (CEO) និង​ប្រធាន ONE Championship បាន​ឲ្យ​ដឹង ៖«​អ្នក​រិះគន់​ច្រើនណាស់​គិតថា កីឡាការិនី​អាយុ​១៦​ឆ្នាំ Lee ត្រូវបាន​ផ្សព្វផ្សាយ​អួត​ហួសហេតុ​ពេក​។ យ៉ាងណា អ្នកជំនាញ​មួយចំនួន​ជឿថា នាង​នឹង​ក្លាយជា​កីឡាការិនី​គុន​ចម្រុះ​ដ៏​ខ្លាំង​ពី​ទម្ងន់​មួយ​ទៅ​ទម្ងន់​មួយនា​ពេលអនាគត​។ បងៗ​របស់​នាង​និយាយថា នាង​ជា​កីឡាការិនី​ឆ្នើម​បំផុត​ក្នុង​គ្រួសារ​ទាំងមូល​»​។

កាលពី​ខែកញ្ញា​ដែល​ការចុះហត្ថលេខា​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​លោក Chatri បាន​សរសើរ​កីឡាការិនី​វ័យក្មេង​នេះ​ថា ៖«​នារី​វ័យក្មេង​នេះ​ជា​សេចក្តីសង្ឃឹម​ដ៏​ធំធេង​សម្រាប់​ការប្រកួត​ពី​ទម្ងន់​មួយ​ទៅ​ទម្ងន់​នាពេល​អនាគត​»​។

​យើង​ក្រឡេកមើល​លក្ខណៈពិសេស​៥​ចំណុច​របស់ Lee ដែល​ធ្វើ​ឲ្យ​នាង​មាន​ទំនុកចិត្ត​ក្នុង​ការឡើង​សង្វៀន​គុន​ចម្រុះ​លំដាប់​អន្តរជាតិ​លើកដំបូង​នេះ​។

​ទី​១៖ គ្រួសារ​កីឡា​

​វា​មិនមែនជា​រឿង​ចៃដន្យ​ទេ​នៅពេល​យុវតី​ម្នាក់នេះ​បោះជំហាន​ចូល​អាជីព​គុន​ចម្រុះ​ក្នុង​ស្ថាប័ន​អន្តរជាតិ ហើយ​ត្រូវបាន​អ្នកជំនាញ​មួយចំនួន​គិតថា នាង​គឺជា​អនាគត​អ្នកលេង​គុន​ចម្រុះ​ជោគជ័យ​លំដាប់​ទូទាំង​ពិភពលោក​។ ច្បាស់​ណាស់​ថា បើ​ក្រឡេកមើល​ជីវិត​កុមារភាព​របស់​នាង​ពិតជា​ជោកជាំ​ដោយ​កីឡា​ពិតៗ​តែម្តង​។

Victoria Lee កើត​នៅក្នុង​ត្រកូល​អ្នកកីឡា​ដែលមាន​ឪពុក​ជា​គ្រូបង្វឹក ហើយ​នាង​កាត់​ច្រើន​ជាតិ​សាស្ត្រ​ក្នុងនោះ​កាត់​ចិន​-​សិង្ហ​បុរី និង​អាមេរិក​-​កាណាដា ថែមទៀត​ដោយសារ​ឪពុក​នាង​ជា​ជនជាតិ​សិង្ហ​បុរី​-​ចិន ខណៈ​ម្តាយ​ជា​ជនជាតិ​កូរ៉េ​ដែល​ធ្លាប់​ទៅ​រស់នៅ​ប្រទេស​កាណាដា ហើយ​នាង​បានកើត​នៅ​សហរដ្ឋអាមេរិក​។

នាង​មាន​បង​ពីរ​នាក់​ដែលជា​អ្នកកីឡា​គឺ​កីឡាការិនី Angela Lee ជា​ជើងឯក​គុន​ចម្រុះ​ពិភពលោក​ផ្នែក​នារី និង​កីឡាករ Christian Lee ជា​ជើងឯក​គុន​ចម្រុះ​ពិភពលោក​ផ្នែក​បុរស​នៅ ONE​។

​ទី​២៖ ជំនាញ​ជឺ​ជិត​ស៊ូ​ស្ទើរ​មិនគួរ​ឲ្យ​ជឿ​

​អ្នកខ្លះ​បោះជំហាន​ចូល​ប្រដាល់​ដំបូងៗ​មិនមាន​បទពិសោធ ប៉ុន្តែ Lee ទទួលបាន​ជោគជ័យ​ស្ទើរ​មិនគួរ​ឲ្យ​ជឿ​ស្រាប់​ហើយ​គឺ​បាន​ក្លាយជា​ជើងឯក NAGA Expert Champion ១៥​ដង​។

ជំនាញ​ក្រោម​ទាំងនោះ​នឹងធ្វើ​ឲ្យ​នាង​អភិវឌ្ឍ​កាន់តែ​ប្រសើរឡើង ខណៈ​នាង​បន្ត​ហ្វឹកហាត់​ជាមួយ​អ្នកជំនាញ​ដូចជា​បងថ្លៃ​របស់​នាង​គឺ Bruno “Puccibull” Pucci ដែលជា​អតីត​ជើងឯក​ជឺ​ជិត​ស៊ូ​ពិភពលោក​No-Gi World Champion ពីរដង​។

សមត្ថភាព​របស់ Lee ផ្នែក​ក្រោម​ប្រហែលជា​កម្រិត​មួយ​ដែល​ពិបាក​ប៉ាន់ស្មាន​ណាស់​។ កីឡាការិនី​វ័យក្មេង​ក៏​កំពុងតែ​ព្យាយាម​អភិវឌ្ឍ​សមត្ថភាព និង​ពង្រឹង​ជំនាញ​កាន់តែខ្លាំង​។ នាង​ប្រហែលជា​នឹង​ក្លាយជា​កីឡាការិនី​ដ៏​ខ្លាំងពូកែ​ដូច​បងស្រី​របស់​នាង​។

​ទី​៣៖ ពូកែ​ជំនាញ​ចំបាប់​

​ឆ្នាំ​២០២០​កន្លងទៅ Lee ជា​គ្រាប់ពេជ្រ​ឈានមុខ​គេ​លំដាប់​កំពូល​នៅ​សមាគម​អត្ត​ព​លិ​ក​របស់​សមាគម​កីឡា​វិទ្យាល័យ​ហា​វ៉ៃ​។ ការបណ្តុះបណ្តាល​ដ៏​ត្រឹមត្រូវ​ដែល​ធ្វើ​ឲ្យ​ការប្រកួត​របស់​នាង​ល្អឥតខ្ចោះ​រហូត​ឈ្នះ​ជើងឯក​។

Lee ប្រើ​ពេល​មិន​ដល់​២​នាទី​ផង​ ដើម្បី​បញ្ចប់​ដៃគូ​របស់​នាង​។ នាង​បាន​ប្រើ​បច្ចេកទេស​ផ្តួល និង​ឃ្លេ​ជាប់​នឹង​ក្តារ​ដែល​ធ្វើ​ឲ្យ​លោក​អាជ្ញាកណ្តាល​បញ្ឈប់​ការប្រកួត​តែម្តង​។ ដៃគូ​បាន​ឱប​ពីក្រោយ ប៉ុន្តែ​នាង​បាន​ដោះខ្លួន និង​បោក​វិញ​យ៉ាង​អស្ចារ្យ​។

​ទី​៤៖ បទ​ពិសោធ​លើ​ឆាក​អន្តរជាតិ​

​ភាគច្រើន​អ្នកកីឡា​អាយុ​ទើប​១៦​ឆ្នាំ​គឺ​មាន​បទពិសោធ​ត្រឹមតែ​ការប្រកួត​ក្នុងស្រុក ឬ​តំបន់​ប៉ុណ្ណោះ ប៉ុន្តែ Lee បាន​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ស្ទើរ​ជុំវិញ​ពិភពលោក​។ ការប្រកួត​លក្ខណៈ​អន្តរជាតិ​ទាំងនោះ​បានធ្វើ​ឲ្យ​នាង​បាន​ឈ្នះ​ជើងឯក Pankration Junior ពិភពលោក​២​ដង​។

នាង​ធ្លាប់បាន​ចេញទៅ​ប្រកួត​នៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ដែល​ពេលនោះ​ឈ្នះ​មេដាយមាស​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ពី​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​យុវជន​ពិភពលោក IMMAF ឆ្នាំ​២០១៩​។​

​បទពិសោធ​ទាំងនោះ​បាន​ជួយ​ឲ្យ​នាង​មាន​មូលដ្ឋានគ្រឹះ​គ្រប់គ្រាន់​ក្នុង​ការ​បោះជំហាន​ចូល​ស្ថាប័ន​ប្រដាល់​ធំ​បំផុត​ក្នុង​លោក ស្រប​ពេល Lee បាន​បង្ហាញ​សញ្ញា​ឆ្ពោះ​ទៅ​រក​ការ​គ្រង​ជើងឯក​ពិភពលោក។

​ទី​៥៖ មាន​ដុង​ពី​កំណើត​

ជំនាញ​ផ្ទាល់ខ្លួន​មួយ​កំ​ភ្លេ​របស់​នាង​គឺ​ពិតជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែល​នាង​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ជោគជ័យ​ទាំង​នៅ​ក្មេងខ្ចី​។ អ្វី​ដែល​រឹតតែ​គួរ​ឲ្យ​ចាប់អារម្មណ៍​ទៀត​នោះ​គឺថា កីឡាការិនី​សិង្ហ​បុរី​កាត់​អាមេរិក​រូបនេះ​មាន​ជំនាញ​ទាំង​ជឺ​ជី​តស៊ូ និង​ចំបាប់​ពិសេស​រួចហើយ​ដើម្បី​រួមបញ្ចូល​គ្នា​ចូលប្រឡូក​គុន​ចម្រុះ​។

ធ្លាប់​មាន​បទពិសោធន៍​ប្រកួត​ជើងឯក​ពិភពលោក​នៅ United MMA កីឡាការិនី Lee បាន​ជោគជ័យ​គួរ​ឲ្យ​កោត​សរសើរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ នេះ​ជា​អ្វី​ដែល​នាង​កើតមក​មាន​ដុង​ពី​កំណើត​។

​យ៉ាងណា​ការប្រកួត​ត​នៅ ONE: Fists of Fury ថ្ងៃទី​២៦ ខែកុម្ភៈ​នេះ ដៃគូ​របស់​នាង​គឺ Sunisa Srisen គឺ​មិនមែន​ថ្មី​សន្លាង​នោះទេ​។ កីឡាការិនី​ថៃ​នេះ មាន​បទពិសោធន៍​ប្រដាល់​មួយ​ថៃ​ច្រើន​ហើយ មុន​ពេល​បោះជំហាន​ចូល​គុន​ចម្រុះ​។

កីឡាការិនី​ថៃ​នេះ​ ធ្លាប់​វ៉ៃ​គុន​ចម្រុះ​បាន​៥​ដង​ហើយ​គឺ​ឈ្នះ​៤ និង​ចាញ់​១​ប៉ុណ្ណោះ ដូច្នេះ​មិនមែនជា​ការងាយស្រួល​ស​ម្រា​ប់ Victoria Lee ដែល​មិន​ធ្លាប់​ប្រកួត​គុន​ចម្រុះ​សោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៨ នាទី មុន

ស្វាយរៀងខាប់លើកទី៦រក​ឃើញក្រុមប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ

ព័ត៌មានអន្ដរជាតិ៥២ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

Sokha Hotels

ព័ត៌មានពេញនិយម