Connect with us

កីឡា

Kane ថា Bayern បាត់បង់ម្ចាស់ការ ក្រោយបានកាតក្រហមយប់មិញ

បានផុស

នៅ

ខ្សែប្រយុទ្ធ Harry Kane ​​បាន​ខក​ចិត្ត​​នឹង​ទម្រង់លេងរបស់ Bayern Munich កាលពីយប់មិញ បន្ទាប់​ពី​​ចាញ់​​ក្រុម​អាល្លឺម៉ង់​ Lazio ០-១ សម្រាប់​ការប្រកួតជើងទី១ វគ្គ​១៦​ក្រុម​ចុង​ក្រោយ ពានរង្វាន់ UEFA Champion League។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម Bayern Munich បានបង្ហាញទម្រង់លេងល្អនៅវគ្គទី១​ទល់​នឹង​ម្ចាស់​ផ្ទះ​ Lazio នៅកីឡដ្ឋាន Stadio Olimpico ប៉ុន្តែ​វគ្គទី២ ខ្សែការពារ Dayot Upamecano ទទួលកាតក្រហម​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ទី​លាន​​ដោយសារ​បង្ក​កំហុសក្នុងតំបន់គ្រោះថ្នាក់។

កីឡាករ Harry Kane បាននិយាយថា ៖«សប្តាហ៍នេះពិតជាលំបាកណាស់។ យើងចាប់ផ្តើមបានល្អ។ យើងមានឱកាសល្អច្រើនដែរ។ ការប្រកួតនេះយើងបានខកខានឱកាស​ល្អៗជាច្រើន។ វគ្គទី២ ជាការខកចិត្ត យើងលេងដោយគ្មានកម្លាំង​ចិត្ត​ ខ្វះ​ទំនុកចិត្ត ខូចបាល់​ច្រើន ហើយទីបំផុតយើងបានទទួល​បានពិន័យ​កាត​ក្រហម។ ​ពេល​​សល់​គ្នា​១០​នាក់ ជារឿង​លំបាក​​ដើម្បីស្ដារស្ថានភាព​ឡើង​វិញ»។

ជារឿងមួយនឹកស្មានមិនដល់​សម្រាប់​ការប្រកួតយប់​មិញ Bayern Munich បានបង្កើត​ឱកាស​ស៊ុតរហូតដល់១៧លើក ប៉ុន្តែមិនចំគោលដៅសូម្បី១លើក ខណៈ Lazio ស៊ុត១១លើក ចំគោលដៅ៤លើក រកបាន១គ្រាប់។

ក្រោយចាញ់ការប្រកួត​នេះគឺជាការចាញ់លើកទី៤របស់ Bayern ក្នុងប្រកួត៤៨លើកចុងក្រោយក្នុងក្របខណ្ឌ Champions League។ នេះ​ជា​បរាជ័យលើកទី១០ របស់លោក Tuchel សម្រាប់​ការ​ដឹក​នាំ​​៤៣លើក​នៅ​ Bayern។

ទោះ​បី​ជា​យ៉ាង​ណា អ្វីៗនៅមិនទាន់អាចកំណត់បានទេ ខណៈការប្រកួត​ជើង​ទី​២​ត្រូវ​ធ្វើ​នៅ​ទឹក​ដី​ Bayern Munich ទើប​រក​ឃើញ​ក្រុម​​ឡើង​វគ្គ៨ក្រុមចុងក្រោយ UEFA Champion League៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Goal

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម