លោក សំហេង បុរស ជួប​សំណេះសំណាល​សមាជិក​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​ អត្ត​ពលកម្ម​ស្ម័គ្រចិត្ត​
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

លោក សំហេង បុរស ជួប​សំណេះសំណាល​សមាជិក​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​ អត្ត​ពលកម្ម​ស្ម័គ្រចិត្ត​

Published

on

លោក សំហេង បុរស រដ្ឋលេខាធិ​ការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវ​នីតិ​សម្បទា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត និង​សមាជិក​ប្រតិបត្តិ​លើ​ការងារ​សហព័ន្ធ កាលពី​ល្ងាច​ថ្ងៃ​ទី​១៧​កុ​ម្ភៈ នៅ​អគ្គនាយកដ្ឋាន​កីឡា​ក្នុង​ពហុ​កី​ឡដ្ឋា​ន​ជាតិ​។​

កិច្ចពិភាក្សា ផ្តោត​សំខាន់​ទៅលើ​ការ​អភិវឌ្ឍន៍​វិស័យ​កីឡា​អត្តពលកម្ម​ក្នុង​ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES 2021​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​នា​ខែ​វិច្ឆិកា​ខាងមុខ និង​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES 2023 ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ ព្រមទាំង​ការប្រកួត​កម្រិត​ជាតិ និង​អន្តរជាតិ​នានា ជាពិសេស​ការជ្រើសរើស​កីឡាករ​-​កីឡាការិនី​អត្ត​ពល កម្ម​ឆ្នើម​របស់ខ្លួន​។​

​ក្រោយពី​បញ្ចប់​ការពិភាក្សា​លោក សំហេង បុរស ក៏​បន្ត​ដំណើរ​ទស្សនាការ​ហ្វឹកហាត់​របស់​កីឡាករ​-​កីឡាការិនី​អត្តពលកម្ម​ទាំងអស់​លើ​ទីលាន ក្នុង​ទីលាន​បាល់ទាត់​ត្រៀម​ចូលក្នុង​ក្រុម​ជម្រើស​ជាតិ​ឆ្នាំ​២០២១​ មុន​ចេញទៅ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES 2021 លើក​ទី​៣១​នៅ​ប្រទេស​វៀតណាម​នា​ខែ​វិច្ឆិកា​ខាងមុខ​៕

អត្ថបទ៖ ​វិ​សិទ្ធ​

សូមចុចអាន៖ ប្រកួត​បាល់ទាត់​ពានរ​ង្វាន់​ក្រសួង​អប់រំ យុវជន និង​កីឡា​២០២១ នឹង​ចាប់ផ្ដើម​ជា​នៅ​ថ្ងៃទី​២០​កុម្ភៈ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services