Connect with us

កីឡា

អតីតកីឡាករហុល្លង់ឃុំខ្លួននៅឌូបៃ នឹងធ្វើបត្យាប័នទៅប្រទេសកំណើតពាក់ព័ន្ធជួញដូរគ្រឿងញៀន

បានផុស

នៅ

អតីតកីឡាករជម្រើសជាតិហុល្លង់ Quincy Promes របស់​ក្លិប​រុស្ស៊ី Spartak Moscow ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ៦ឆ្នាំកាលពីខែកុម្ភៈ ពីបទរត់ពន្ធកូកាអ៉ីនជាងមួយពាន់គីឡូក្រាម និង​ត្រូវបានចាប់ខ្លួននៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពី​បទ​ល្មើស​ចរាចចរណ៍ កំពុងត្រូវបានរដ្ឋអាជ្ញាហុល្លង់ស្វះស្វែងក្នុងការធ្វើបត្យាប័ន ដើម្បីនាំមកដាក់ពន្ធនាគារក្នុងប្រទេសកំណើត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ រួមទាំង AFP ផងដែរ បង្ហាញថា Promes ត្រូវបានឃុំខ្លួនក្នុងផ្ទះនៅ​សណ្ឋាគារប្រណីតក្នុងទីក្រុងឌូបៃ ចាប់តាំងពីដើមខែមីនា។ គេត្រូវបានចាប់ខ្លួននៅទីក្រុងឌូបៃ កាលពីជិតពីរសប្តាហ៍មុនពីបទល្មើសចរាចរណ៍។

ការចាប់ខ្លួនរបស់គាត់នៅពេលនេះ ធ្វើឡើង បន្ទាប់ពីមានការអំពាវនាវទៅកាន់ភ្នាក់ងារអនុវត្តច្បាប់ទូទាំងពិភពលោក។ ព្រះរាជអាជ្ញាបាននិយាយកាលពីថ្ងៃពុធថា «អរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ» នៅក្នុងប្រទេសហុល្លង់ និងអារ៉ាប់រួម។ គាត់ត្រូវបាន​ចាប់ខ្លួននៅក្នុងមន្ទីរឃុំឃាំង។ សេចក្តីថ្លែងការណ៍បានបន្ថែមថា «ប្រទេសហុល្លង់​នឹងស្នើសុំការធ្វើបត្យាប័នបុរសនេះ»។

សំណើធ្វើបត្យាប័នពីទីក្រុងមូស្គូកាលពីមុនបានបរាជ័យ ហើយចៅក្រមនៅតុលាការខណ្ឌ Amsterdam បានចេញដីកាសម្រាប់ការចាប់ខ្លួនរូបគេបន្ទាប់ពីការកាត់ទោស។

ស្ថានភាពរបស់ Promes ចាប់ផ្តើមដោយតុលាការកាល​ពីឆ្នាំ២០២០។ រូប​គេបានរត់ពន្ធកូកាអ៉ីន​ចំនួន​ ១.៣៦៣ គីឡូក្រាមពីប្រទេសប្រេស៊ីលចូល​ហុល្លង់​តាមរយៈកំពង់ផែ Antwerp ប្រទេសបែលហ្ស៊ិក។ ថ្នាំញៀនទាំងនោះត្រូវបានលាក់ទុកក្នុងថង់អំបិលក្នុងធុងនៅលើកប៉ាល់ ដែលមួយចំនួនក្រោយមកត្រូវបានមន្ត្រីគយ​ចាប់បាន។

គួររម្លឹក​ដែរថា កីឡាករ Quincy Promes ស៊ុតបញ្ចូលទីបាន ៧គ្រាប់ក្នុងការបង្ហាញខ្លួន ៥០លើក ឱ្យក្រុមជម្រើសជាតិហុល្លង់ និងជាផ្នែកមួយនៃក្រុមដែលបានចាញ់សាធារណរដ្ឋឆេក ក្នុងវគ្គ១៦ក្រុមចុងក្រោយ Euro 2020 ដែលត្រូវបានពន្យារពេលដល់ឆ្នាំ២០២១ ដោយសារតែកូវីដ១៩៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ វិនាទី មុន

ការ​នាំ​ចេញ​ថៃ​ កើន​ឡើង​ជាង​ ៧ ភាគរយ​ ដល់​ ២៦,២២ ប៊ីលាន​ដុល្លារនៅ​ខែ​ឧសភា​ ​

ព័ត៌មានជាតិ១៥ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ គណៈកម្មាធិការគណបក្សក្រសួងមុខងារសាធារណៈ បានរួមចំណែក​យ៉ាងធំធេង អនុវត្តគោលនយោបាយគណបក្សប្រជាជនកម្ពុជា

សេដ្ឋកិច្ច៣៣ នាទី មុន

ចិន​ព្រមាន​ពី​លទ្ធភាព​ «សង្រ្គាម​ពាណិជ្ជកម្ម​» ជា​មួយ​សហភាព​អឺរ៉ុប​

ព័ត៌មានជាតិ៤៦ នាទី មុន

សស់ជាង ១សប្តាហ៍ទៀតប៉ុណ្ណោះ សម្រាប់ការដាក់ស្នាដៃប្រកួតពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៤

ព័ត៌មានជាតិ៥៣ នាទី មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ២១ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ២២ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

សេដ្ឋកិច្ច២៣ ម៉ោង មុន

ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម