Rodtang ដាក់​ផែន​ការយក​ខ្សែក្រវាត់​ពិភពលោក​ឃី​ក​បុក​សី​ង ONE Flyweight – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

Rodtang ដាក់​ផែន​ការយក​ខ្សែក្រវាត់​ពិភពលោក​ឃី​ក​បុក​សី​ង ONE Flyweight

Published

on

​មនុស្ស​ដែក Rodtang Jitmuangnon ដែល​បច្ចុប្បន្ន​ជា​ម្ចាស់​ខ្សែក្រវាត់​មួយ​ថៃ​ពិភពលោក ONE Flyweight Muay Thai World Champion កំពុងតែ​រៀប​ជើង​ព្រួល​និង​ឆក់យក​ឱកាស​ដើម្បី​ទៅ​គ្រង​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​នាពេលខាងមុខ​។

ការដាក់​ផែនការ​ស្វែងរក​ខ្សែក្រវាត់​លើ​ប្រភេទ​កីឡា​ទី​២​នេះ នៅពេល​រូបគេ​ត្រូវ​ឡើង​ប្រកួត​ឃី​ក​បុក​សី​ង​លើកដំបូង​ជា​ផ្លូវការ​នា​ថ្ងៃ​សុក្រ ទី​២៦ ខែកុម្ភៈ ចុង​សប្ដាហ៍​ក្រោយ​ដោយ​ជួប​តារា​អេ​ស្ប៉ា​ញ Alejandro Rivas នៅ​ព្រឹត្តិការណ៍ ONE: FISTS OF FURY​។ ប្រសិនបើ Rodtang ទទួលបាន​ជ័យជម្នះ រូបគេ​នឹង​ទទួលបាន​ឱកាស​ទៅ​ប្រជែង​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក ONE Flyweight ជាមិនខាន​។

Rodtang បាន​ប្រាប់​ឲ្យ​ដឹង​ថា «​នោះ​ជា​ក្តី​ស្រមៃ​សម្រាប់​កីឡាករ​ម្នាក់ៗ​។ ខ្ញុំ​ឈ្នះ​ខ្សែក្រវាត់​មួយ​ថៃ​ពិភពលោក​ទម្ងន់ Flyweight រួចហើយ​។ ដូច្នេះ​ខ្ញុំ​ចង់​ប្រឡូក​ក្នុង​អាជីព​ឃី​ក​បុក​សី​ង​វិញ​ម្ដង​ដើម្បី​ធ្វើ​ឲ្យ​អាជីព​ប្រដាល់​របស់ខ្ញុំ​កាន់តែ​ជោគជ័យ​។ ចាំមើល​ថា​ តើ​ខ្ញុំ​អាច​យក​ខ្សែក្រវាត់​បាន ឬ​អត់​។ ប្រសិនបើ​ខ្ញុំ​យកបាន ខ្សែក្រវាត់​ទាំងពីរ​នោះ​នឹង​ជា​មោទនភាព​ដ៏​ធំធេង​សម្រាប់​ខ្ញុំ និង​គ្រួសារ​របស់ខ្ញុំ»​។

​គិត​ត្រឹម​ពេលនេះ Rodtang កំពុង​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ ដោយ​ឈ្នះ​៨​លើក​ជាប់​គ្នា​នៅ ONE និង​កំពុងកាន់​ខ្សែក្រវាត់​មួយ​ថៃ​ពិភពលោក ONE Flyweight ទៀតផង​ ដែល​ជា​ស្នាដៃ​ខ្ពស់បំផុត​របស់ខ្លួន​។ ក្នុងការ​ប្រកួត​ចុងក្រោយ រូបគេ​បានឈ្នះ​មិត្ត​រួម​ជាតិ​ដែលជា​គូសត្រូវ​ចាស់ Petchdam Petchyindee Academy ដោយ​ពិន្ទុ​ក្នុងជំនួប​លើក​ទី​៣​។

​កីឡាករ​រហស្សនាម “​មនុស្ស​ដែក​” កំពុង​សំងំ​ហ្វឹកហាត់​ឃី​ក​បុក​សី​ង​យ៉ាងខ្លាំង​ដើម្បី​ធានា​ថា ការប្រកួត​ត្រឹមត្រូវ​តាម​គោលការណ៍ និង​មិន​ច្រឡំ​ប្រើ​កែង​ផ្ដេសផ្ដាស ឬ ស្នៀត​ហាមឃាត់​។ ជើង​ខ្លាំង​ថៃ​ជឿជាក់ថា វា​ជាការ​ផ្លាស់ប្ដូរ​ដ៏​ស័ក្តិសម​ពីមួយ​ថៃ​ទៅ ឃី​ក​បុក​សី​ង​ដែល​ត្រូវ​នឹង​ជំនាញ​របស់ខ្ញុំ។

​កីឡាករ​អាយុ​២៣​ឆ្នាំ​លើក​ជា​ចម្ងល់ ៖«​ហេតុអ្វី​បានជា​ជំនាញ​របស់ខ្ញុំ​ត្រូវ​នឹង​ឃី​ក​បុក​សី​ង​? ពីព្រោះ​ខ្ញុំ​ពូកែ​កណ្តាប់ និង​វ៉ៃ​សម្រុក​ខ្លាំង​។ ខ្ញុំ​បាន​ចូលប្រឡូក​ឃី​ក​បុក​សី​ង​ដោយ​គ្មានអ្វី​បារម្ភ​បន្តិច​សោះ​។ កែង និង​ជង្គង់​មិន​អនុញ្ញាត​ឲ្យ​ប្រើ​ក្នុង​ប្រដាល់​ឃី​ក​បុក​សី​ង ដូច្នេះ​ខ្ញុំ​បាន​ផ្តោត​ឲ្យ​ល្អ​បំផុត​។ កណ្តាប់ដៃ និង​ការទា​ត់ពិត​ជាសំខាន់​ណាស់​។ នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​គិតថា ប្រដាល់​ឃី​ក​បុក​សី​ង​ស៊ី​នឹង​ជំនាញ​វ៉ៃ​របស់ខ្ញុំ​»​។

សិស្ស​គុន​ក្លិប Jitmuangnon Gym ពោរពេញ​ដោយ​ស្នៀត​ច្បាស់លាស់ និង​បទពិសោធ​ជោកជាំ​ដើម្បី​ទទួលបាន​ជោគជ័យ​សម្រាប់​អាជីព​ថ្មី​នេះ ប៉ុន្តែ​រឿង​ដំបូង​ដែល​រូបគេ​ត្រូវធ្វើ​គឺ​ឆ្លងកាត់​ដៃគូ​ខាងមុខនេះ​ឲ្យ​បាន​ជោគជ័យ​ជាមុនសិន ទើប​មាន​ផ្លូវ​ទៅ​ប្រជែង​ខ្សែក្រវាត់​ពិភពលោក​។​

​កីឡាករ Rivas ថ្វីបើ​ទើប​ប្រឡូក​ចូល​សង្វៀន ONE លើកដំបូង ប៉ុន្តែ​រូបគេ​ជា​ជើងឯក​ឃី​ក​បុក​សី​ង WKPF ម្នាក់​ដែលមាន​បទពិសោធ​ឡើង​សង្វៀន​អាជីព​ឈ្នះ​២០​ដង និង​ចាញ់​៤​ដង​។

យ៉ាងណាក្ដី Rodtang សង្កត់ធ្ងន់​បែបនេះ គឺត្រូវធ្វើ​យ៉ាងណា​ដើម្បី​ផ្តល់​ឲ្យ​អ្នកគាំទ្រ​ពេញចិត្ត​ក្នុងការ​ទស្សនា​។ «​មនុស្ស​ដែក​»​សង្កត់ធ្ងន់ ៖«​ខ្ញុំ​ពិតជា​ចង់​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ណាស់ ទោះ​ក្នុង​ទឹក​ណាក៏ដោយ​»​។

គួរ​ដឹងថា នៅ​ថ្ងៃ​ជាមួយគ្នា​នោះ “The Kicking Machine” Superlek Kiatmoo9 ក៏​ឡើងទៅ​ដណ្ដើម​ខ្សែក្រវាត់ ONE Flyweight Kickboxing World Title ពី Ilias “Tweety” Ennahachi ។ Superlek បានប្រកាសថា​អាច​នឹង​ជួប Rodtang នៅ​ថ្ងៃ​ណាមួយ​បើសិន «​មនុស្ស​ដែក​» ឈ្នះ​ការប្រកួត​ដូចគ្នា៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services