បើក​កិច្ចប្រជុំ​សហព័ន្ធ​កីឡា​ជាតិ​លើ​ការ​ប្រមូលផ្តុំ​កីឡាករ​ជម្រើសជាតិ​ឆ្នាំ​២០២១
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

បើក​កិច្ចប្រជុំ​សហព័ន្ធ​កីឡា​ជាតិ​លើ​ការ​ប្រមូលផ្តុំ​កីឡាករ​ជម្រើសជាតិ​ឆ្នាំ​២០២១

Published

on

ភ្នំពេញ ​៖ ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា (CNE)​បាន​អញ្ជើញ​សហព័ន្ធ​កីឡា​ជាតិ​ទាំង​៣៤​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​លើ​ការ​ប្រមូលផ្តុំ​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការប្រមូលផ្តុំ​កីឡាករ​ជម្រើសជាតិ​ឆ្នាំ២០២១ ដើម្បី​ត្រៀមលក្ខណៈ​សម្រាប់​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​SEA GAMES លើក​ទី ៣១ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម។

ក្នុង​ឱកាស​បើក​កិច្ចប្រជុំ​ការកំណត់​ទិសដៅ​នៃ​ការអនុវត្ត​នៅ​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា និង​អគ្គលេខាធិការ អគ្គ​លេខាធិការ​រង ព្រមទាំង​គ្រូបង្វឹក​មកពី​សហព័ន្ធ​កីឡា​ជាតិ​ទាំង​៣៤។

កិច្ចប្រជុំ​ផ្តោត​លើ​៣​ចំណុច​សំខាន់​ដូចជា​គោលការណ៍ យន្តការ និង​លក្ខខណ្ឌ​នៃ​ការ​ធ្វើ​តេស្ត​រួមមាន​គោលការណ៍​ សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ​ត្រូវ​បង្កើត​គណៈកម្មការ ការ​ធ្វើ​តេស្ត​ដោយ​គោរព​តាម​លក្ខខណ្ឌ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។ ចំពោះ​យន្តការ មជ្ឈមណ្ឌល​ជាតិ​ហ្វឹក​ហ្វឺន​កីឡា​មាន​គណៈកម្មការ​ត្រួតពិនិត្យ​ការធ្វើ​តេស្ត​គណៈកម្មការ​បូកសរុប និង​វាយតម្លៃ។

ចំណែក​លក្ខខណ្ឌ​វិញ មាន​វិន័យ និង​សីលធម៌​ល្អ ស័ក្តិ​សមជា​តំណាង​ពលរដ្ឋ​ខ្មែរ មាន​អាយុ អាច​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​បាន​ឆ្នាំ​២០២១ និង​២០២៣ មាន​ឆន្ទៈ​និង​ពេលវេលា​គ្រប់គ្រាន់ មានគុណ​ផល​ខ្ពស់ និង​មាន​វិញ្ញាសា (​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​បាន​ឆ្នាំ​២០២១ និង​២០២៣)៕
ដោយ ៖ វិ​សិទ្ធ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services