កីឡា
វគ្គគ្រូបច្ចេកទេសកីឡាកាយសម្ព័ន្ធកម្រិត១នឹងបើកនៅខេត្តកំពង់ឆ្នាំង
ភ្នំពេញ ៖ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នឹងបើកវគ្គបណ្ដុះបណ្ដាលគ្រូបច្ចេកទេសកម្រិត១(Level 1 ClassP-1 and P-2)ដែលនឹងមានសិក្ខាកាមចូលរួមចំនួន២២រូប ក្នុងនោះមាន៦រូបជានារី។
បើតាមការគ្រោងទុក វគ្គនេះនឹងចាប់ផ្ដើមពីថ្ងៃទី៧ដល់ថ្ងៃទី១៣វិច្ឆិកាដោយប្រើប្រាស់ថវិការបស់ក្រសួងអប់រំ យុវជន និង កីឡា។
លោកណយ ផាណា ដែលជាអគ្គលេខាធិការរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានឲ្យដឹងថា វគ្គនេះឧទ្ទេសនាមដោយរូបលោកផ្ទាល់ និង លោក សោ សុផេង។
លោកបន្តថា មូលហេតុដែលសហព័ន្ធសម្រេចជ្រើសរើសយកខេត្តកំពង់ឆ្នាំង ដើម្បីបើកវគ្គបែបនេះ ដោយសារតែខេត្តមួយនេះ មានទីតាំងអំណោយផលល្អ ព្រមទាំងមានឧបករណ៍សម្រាប់ការអនុវត្តន៍។ គ្រប់វគ្គសិក្សាទាំងអស់ ការសិក្សាទ្រឹស្ដីត្រូវផ្សារភ្ជាប់ជាមួយនឹងការអនុវត្តន៍។
សូមបញ្ជាក់ថា នេះជាវគ្គទី២ហើយ ដែលបានបើកនូវខេត្តកំពង់ឆ្នាំង ។ តាមពិតសហព័ន្ធមានបំណងបើកវគ្គឲ្យបានគ្រប់ខេត្តទាំងអស់ ដែលមានក្លិបកីឡាកាយសម្ព័ន្ធតែដោយខេត្តភាគច្រើននៅតាមបណ្ដាស្រុក ហើយប្រសិនបើទៅបើកវគ្គនៅទីនោះ សិក្ខាកាមនឹងមិនមានកន្លែងសម្រាកក្នុងអម្លុងដែលវគ្គកំពុងតែដំណើរការនោះ។
លោកណយ ផាណា បានអះអាងថា ពេលនេះជាដំណាក់កាល ដែលត្រូវពង្រឹងក្លិបហេតុនេះសហព័ន្ធត្រូវតែបណ្ដុះបណ្ដាលដល់គ្រូបច្ចេកទេសទាំងកម្រិត១ និងកម្រិត២ ឲ្យបានទូទាំងប្រទេស។
សូមបញ្ជាក់ថា កីឡាកាយសម្ព័ន្ធមាន២ប្រភេទ គឺកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិក(Aerobic) និង កីឡាកាយសម្ព័ន្ធអាកទីស្ទីក(Artistic)។
លោកអគ្គលេខាធិការសហព័ន្ធរូបនេះ បានអរគុណដល់ក្រសួងអប់រំយុវជន និង កីឡាដែលតែងតែគាំទ្រថវិកាដល់សហព័ន្ធកីឡាជាតិ ដើម្បីដំណើរការវគ្គនានារៀងរាល់ឆ្នាំ៕
ដោយ ៖ វិសិទ្ធ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ