ប​ច្ចេកវិទ្យា​អ៊ីនធឺណិត​ល្បឿនលឿន 5G នឹង​ប្រើប្រាស់​ស៊ីហ្គេម ២០២៣ កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

ប​ច្ចេកវិទ្យា​អ៊ីនធឺណិត​ល្បឿនលឿន 5G នឹង​ប្រើប្រាស់​ស៊ីហ្គេម ២០២៣ កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ

Published

on

ឯកឧត្ដម ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​សន្យា​ចំពោះ​មុខ​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ថា នឹង​ដោះស្រាយ​រឿង​សេវា Internet ឲ្យ​បាន​ល្អ​ប្រសើរ​បំផុត​ ដើម្បី​រួមចំណែក​ជំរុញ​ការ​រៀបចំ និង​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ឲ្យ​ទទួល​បាន​ជោគ​ជ័យ។

ការសន្យា​របស់​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បន្ទាប់ពី​មានការ​ជជែក​អំពី​ការ​​បំពាក់​បច្ចេកវិទ្យា 5G និង​ឧប​ក​រណ៍​ឆ្លាត​វៃ​មួយ​ចំនួន​ពី​ក្រុមហ៊ុន Huawei ប្រចាំ​កម្ពុជា ក្នុង​កិច្ចប្រជុំ​ប្រចាំ​ត្រី​មាស​ទី​៣ របស់ CAMSOC កាលពី​ថ្មីៗនេះ។

​ឯកឧត្ដម ជា វ៉ាន់​ដេ​ត បាន​លើក​ឡើង​ថា បញ្ហា 5G គឺជា​រឿង​មួយ​ត្រូវ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​​ល្អិតល្អន់​ជា​មុន​សិន តែ​យ៉ាងណា​លោក​សន្យា​នឹង​ជួយ​ឲ្យ​មាន​សេវា Internet ប្រើប្រាស់​គ្រប់គ្រាន់​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ៕

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services