Connect with us

កីឡា

មក​មើល​ខាង​ក្នុង​ភូមិ​គ្រឹះ​ដ៏ស្កឹម​ស្កៃ​របស់​អតីត​ស្តេច​ប្រដាល់​ ម៉ៃ​ ថៃសាន់​ ដែល​លក់​ឲ្យ​ 50​ Cent​

បានផុស

នៅ

អតីត​កំពូល​អ្នក​ប្រដាល់​សកល​ទម្ងន់​យក្ស ម៉ៃ ថៃសាន់ ត្រូវ​បាន​ប្រកាស​ក្ស័យ​ធន​ជា​មួយ​នឹង​បំណុល​១៧​លាន​ផោន​កាល​ពី​ឆ្នាំ​២០០៣ និង​បាន​បង្ខំ​លក់​ភូមិ​គ្រឹះ​ដ៏​ស្កឹម​ស្កៃ​តម្លៃ​៣,៣​លាន​ផោន (ប្រហែល ៤.៦​លាន​ដុល្លារ​) ដែល​ត្រូ​វ​បាន​តារា​ចម្រៀង​រ៉េប​អាមេរិក 50 Cent ទិញ​យក។

នៅ​ពេល ម៉ៃ ថៃសាន់ ប្រកាស​ក្ស័យ​ធន​ក្នុង​ឆ្នាំ​២០០៣ តារា​ចម្រៀង​រ៉េប 50 Cent  បាន​ទិញ​ភូមិ​គ្រឹះ​​របស់​គាត់​ដែល​មាន​៥​២​បន្ទប់​។ ភូមិ​គ្រឹះ​ដ៏​ស្កឹម​ស្កៃ​នេះ​ជា​ទ្រព្យ​ដ៏​មាន​តម្លៃ​បំផុត​របស់​គាត់ ប៉ុន្តែ​​ត្រូវ​បង្ខំ​ចិត្ត​លក់​ ព្រោះ​តែ​បំណុល​១៧​លាន​ដផោន។ ភូមិ​គ្រឹះ​នេះ​មិន​ត្រឹម​តែ​មាន​បន្ទប់​គេង​២១​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​បន្ទប់​ទឹក​២៥ អាង​ហែល​ទឹក អាង​ទឹក​ក្តៅ និង​ ក្លឹប​កម្សាន្ត​ផ្ទាល់​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ទិញ​ដូរ​កន្លង​ទៅ​១៨​ឆ្នាំ​​នោះ វា​ត្រូវ​បាន​ជាប់​កំណត់​ត្រា​ថា​ជា​ភូមិ​គ្រឹះ​ដ៏​មាន​តម្លៃ​បំផុត​មួយ​ដែល​ត្រូវ​​បាន​លក់​នៅ​តំបន់ Farmington។ ភូមិ​គ្រឹះ​ដ៏​អស្ចារ្យ​នេះ​ស្ថិត​នៅ​លើផ្ទៃ​ដៃ​៥០ ០០០​ម៉ែត្រ​ការ៉េ​ដែល​មាន​ទាំង​បន្ទប់ល្បែង​ចម្រុះ បន្ទប់​មើល​កុន និង​បន្ទប់​ស្ទួឌិយោ។

វា​ត្រូវ​បាន​រចនា និង​ឌីហ្សាសញ​ឡើង​ជា​អចលនទ្រព្យ​ស្ទើរ​មិន​គូរ​ឲ្យ​ជឿ​ដែល​មាន​ជញ្ជឹង​ពណ៌​ស កម្រាល​ថ្ម​ម៉ាប់ និង​បន្ទះ​ឈើ​ប្រណីត។

យ៉ាង​ណា 50 Cent បាន​ត្អួញត្អែរ​ថា ភូមិ​គ្រឹះ​នេះ​ធ្វើ​ឲ្យ​លោក​ចំណាយ​ហោច​ណាស់៥​០ ០០០ ផោន​ (​ប្រហែល​ជាង​៦០ ០០០​ដុល្លារ​អាមេរិក) ក្នុង​មួយ​ខែ​ដើម្បី​ទ្រទ្រង ហើយ​ទី​បំផុត​តារា​ចម្រៀង​នេះ​បាន​លក់​ឲ្យ​អ្នក​ផ្សេង​ដែល​មាន​តម្លៃ​ទាប​ជាងពេល​លោក​ចំណាយ​ទិញ។​

ក្រោយ​មក ​ត្រូវ​បាន​គេ​ដឹង​ថា តារា​ចម្រៀង​បាន​លក់​ប្រហែល​ជា​តម្លៃ ២.៣លាន​ផោន (ប្រហែល​ជា​៣.២១​លាន​ដុល្លារ​)​ប៉ុណ្ណោះ។ តាម​ប្រភព​ព័ត៌មាន​គឺ​អ្នក​ជំនួញ​អាមេរិក​លោក Casey Askar បាន​ទិញ​ភូមិ​គ្រឹះ​៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Dailystar

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម