Juventus​ លត់​ Spezia ​៣-០​ បន្ត​ក្តី​សង្ឃឹម​ ខណៈ​ Ronaldo​ បង្ហាញ​ខ្លួន​ក្នុង​លីគ​ទី៦០០
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

Juventus​ លត់​ Spezia ​៣-០​ បន្ត​ក្តី​សង្ឃឹម​ ខណៈ​ Ronaldo​ បង្ហាញ​ខ្លួន​ក្នុង​លីគ​ទី៦០០

Published

on

បន្ទាប់​ពីសប្តាហ៍​ទី​២៣​រក​បាន​តែ​១​ពិន្ទុ​​ជា​មួយ​ក្រុម Verona នៅ​ក្រៅ​ដី សេះ​បង្កង់ Juventus រក​បាន​៣​ពិន្ទុ​នៅ​ក្នុង​​ផ្ទះ​របស់​ខ្លួន​យប់​មិញ​នេះ​លើ​ក្រុម Spezia។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Rondal អបអរជាមួយ Morata

ជ័យជម្នះ​លើ​ក្រុម Spezia ដោយ​លទ្ធផល ៣-០ ជា​ការ​រួម​ចំណែក​​របស់​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​ទាំងបី​នាក់​គឺ​ Alvaro Morato នៅ​នាទី​ទី​៦២ បន្ទាប់​ពី​ដូរចូល​នាទី​៦១ គ្រាប់​ទី​២​រក​បាន​ខ្សែ​បម្រើ​ Federico  Chiesa នៅនាទី​ទី​៧១ និង​គ្រាប់​ទី​៣​រក​បាន​ដោយតារា​ឆ្នើម Christiano  Ronaldo នៅ​នាទី​ទី​៨៩។

ការ​ទទួល​បាន​៣​ពិន្ទុ​នេះ​​ជួយ​ឲ្យ​ Juventus មាន​៤៩​ពិន្ទុ​​តាម​ពី​ក្រោម​ក្រុម​លេខ​១ ​Inter ដែល​មាន​៥៦​ពិន្ទុ និង​ក្រុម​លេខ​២ AS Milan ដែល​មាន​៥២​ពិន្ទុ ហើយ​ក៏​ជា​ក្តី​សង្ឃឹម​ដើម្បី​ប្រជែង​តំណែង​ជើង​ឯក​នៅ​រដូវ​កាល​នេះ​ផង​ដែរ។

នៅ​រដូវ​កាល​នេះ Juventus ធ្វើ​មិន​សូវ​បានល្អ​ទេ​ដោយ​មាន​ឈ្នះ ចាញ់ និង​ស្មើ​ច្រើន​ដែល​បណ្តាល​ឲ្យ​គូ​ប្រជែង​នាំ​មុខ​ច្រើន​ពិន្ទុ។

Federico Chiesa ក្រោយ​រក​បាន​គ្រាប់​បាល់

ជា​មួយ​គ្នា​នេះ Cristiano Ronaldo បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​​លីគ​លើក​ទី​៦០០​របស់​ខ្លួន​ជា​មួយ​នឹង​គ្រាប់​បាល់​ទី​២០​នៅ Serie A រដូវ​កាល​នេះ។

Ronaldo បាន​ក្លាយ​ជា​កីឡាករ​ទី​១​ដែល​អាច​រក​គ្រាប់​បាល់​បានយ៉ាង​ហោច​ណាស់​​២០​គ្រាប់​​ក្នុង​​១២​រដូវ​កាល​ចុង​ក្រោយ​នៅ​ក្នុង​លីគ​កំពូល​ទាំង​៥​របស់​អឺរ៉ុប៕

អត្ថបទ៖ វីរបុត្រ
ប្រភព៖ REUTERS

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 hours ago

ក្រុម​គ្រូពេទ្យ​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ១៩ ចំនួន២៩នាក់ នៅ​ខណ្ឌ​ឫស្សីកែវ

ព័ត៌មានជាតិ4 hours ago

រដ្ឋបាល​ខេត្តកណ្តាល​សម្រេច​ផ្អាក​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន​

ព័ត៌មានជាតិ5 hours ago

អភិបាល​ខេត្ត​ព្រៃវែង​ ចាត់​វិធានការ​ក្តៅ​ ក្រោយ​រក​ឃើញ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន​៦នាក់​លួច​ចូល​ខេត្ត​

ព័ត៌មានជាតិ5 hours ago

​រដ្ឋបាល​រាជធានីភ្នំពេញ បង្ហាញ​អត្តសញ្ញាណ​អ្នកវិជ្ជមាន​កូវីដ១៩ ចំនួន១៩៨រូប ដើម្បី​ឲ្យ​អ្នកពាក់ព័ន្ធ​រួសរាន់​យក​សំណាក​ទៅធ្វើតេស្ត

ជីវិតកម្សាន្ដ5 hours ago

ចំណងស្នេហា​៤​ឆ្នាំ​របស់ វ៉ាន់ នី​ឡា មិន​ប្រែ​ព្រួល ទោះ​រង​ការ​សើចចំអក​ពី​អ្នកដទៃ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services