ក្រុមបិសាចក្រហម Manchester United បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នាគ្មានគ្រាប់បាល់បញ្ចូលទីជាមួយក្រុម Crystal Palace យប់មិញនេះក្នុងការប្រកួត English Premier League សប្តាហ៍ទី២៧។
ការប្រកួតយប់មិញនេះ កូនក្រុមរបស់លោក Ole Gunnar Solskjaer មើលទៅមិនគួរឲ្យជឿថា ពួកគេបានបញ្ចប់ទៅដោយលទ្ធផលគ្មានគ្រាប់បាល់ជាលើកទី៣ ដែលធ្វើឲ្យពួកគេពិន្ទុនាំមុខក្រុមលេខ៣ Leicester តែ១ពិន្ទុប៉ុណ្ណោះ។ ឥឡូវនេះ United មានពិន្ទុដាច់ឆ្ងាយពីក្រុមកំពុងឈរលេខ១ Manchester City រហូតដល់១៤ពិន្ទុ ខណៈក្រុម Manchester United និង Manchester City ត្រូវជួបគ្នានៅថ្ងៃអាទិត្យនេះ។
លោក Gary Neville
លោក Gary Neville អតីតកីឡាកររបស់បិសាចក្រហម និងជាគ្រូបង្វឹកបាល់ទាត់ម្នាក់ជឿជាក់ថា Manchester United កំពុងដេកមមើមមាយដើម្បីប្រកួតប្រជែងស្វែងរកកៅអី Champions League។ លោកបារម្ភថា ប្រសិនបើ បិសាចក្រហម ចាញ់ Man City នឹងរុញច្រានពួកគេធ្លាក់ទៅតំបន់ក្រុមពានរង្វាន់ Europe សម្រាប់រដូវកាលក្រោយ។
Manchester United ត្រូវបានគេមើលឃើញថា លែងអន់ខ្លាំងមែនទែននៅវគ្គទី២កាលពីយប់មិញនេះ ដូច្នេះហើយបានជាលោក Neville បាននិយាយនៅទូរទស្សន៍ Sky Sports ក្នុងការអត្ថាធិប្បាយថា ការធ្វើដំណើរទៅទឹកដី Etihad នៅថ្ងៃអាទិត្យខាងមុខនេះ ពួកគេនឹងស្ថិតក្រោមសម្ពាធខ្លួនឯង។
លោកនិយាយថា ៖«ពេលខ្ញុំមើល United លេង ខ្ញុំមានអារម្មណ៍ថា ពួកគេកំពុងដេកមមើមមាយក្នុងការប្រកួតប្រជែងនៅក្រុមកំពូលទាំង៤។ ពួកគេបានបាត់បង់ពិន្ទុច្រើនណាស់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
លោក Ole អ្នកចាត់ការ
ជាមួយគ្នានេះ លោក Neville ជឿជាក់ថា ក្រុមតោខៀវ Chelsea ក្រោមការដឹកនាំរបស់អ្នកចាត់ការអាល្លឺម៉ង់លោក Thomas Tuchel និងក្រុមហង្សក្រហម Liverpool ក្រោមការដឹកនាំរបស់លោកនឹងកាន់តែមានសន្ទុះចិត្តក្នុងការប្រជែងកៅអីក្រុមកំពូលទាំង៤ នៅពេលឃើញ United លេងដិបរដុបបែបនេះ ហើយអតីតក្រុមរបស់លោកមិនស្រណុកចិត្តឡើយ៕