Connect with us

កីឡា

មិនធម្មតា!​ Chelsea​ បន្ត​មិន​ចាញ់​១០​ប្រកួត​ចុង​ក្រោយ​ ឡើង​​លេខ​​៤​ ក្រោយ​ឈ្នះ Liverpool

បានផុស

នៅ

តារា​ង​ចំណាត់​ថ្នាក់​លីគ​​កំពូល​អងគ្លេស​បាន​ប្រែ​ប្រួល​កាល​ពី​យប់​មិញ បន្ទាប់​ពី​ក្រុម​តោខៀវ​ Chelsea បានឡើង​ទៅ​កាន់​​លំដាប់​កំពូល​ទាំង​៤​ ក្រោយ​​​ឈ្នះ​ ហង្សក្រហម Liverpool ដោយ​លទ្ធផល​ ១-០ យប់​មិញ។

ជ័យជម្នះ ០-១ នៅ​ទឹក​ដី Anfield ​គឺ​ជា​គុណ​សម្បត្តិ​របស់​តារា​វ័យ​ក្មេង Mason Mount ដែល​ជា​អ្នក​បំប៉ោង​សំណាញ់​ទី​១ នៅ​វគ្គ​ទី​១​ ដែល​​ធ្វើ​ឲ្យ​ Chelsea ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក Thomas  Tuchels មិន​ទាន់​ស្គាល់​បរាជ័យ​ទាល់​តែ​សោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេល​នេះ  Chelsea បាន​កំពុង​រីក​រាយ​នឹង​ទម្រង់​របស់​ខ្លួន និង​មាន​ជំនឿ​ជឿ​ជាក់​លើ​ខ្លួន​ឯង បន្ទាប់​ពី​អតីត​អ្នក​ចាត់​ការ Frank Lampard បាន​ចាក​ចេញ។

ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​គ្រូ​ថ្មី និង​មិន​ដែល​ចាញ់  Chelsea បាន​​ឡើង​មក​កាន់​តំ​បន់​ Champions League ហើយ។ ជ័យជម្នះ​នេះ​នាំ​មក​ពួក​គេ​មក​កាន់​ចំណាត់​ថ្នាក់​លេខ​៤ ដោយ​មាន​គម្លាត​ពិន្ទុ​ត្រឹម​តែ​៤​ពិន្ទុ​ប៉ុណ្ណោះ​ពី​ក្រុម​លេខ​២ Manchester United ហើយ​ពួក​គេ​កំពុង​តែ​មាន​ដំណើរ​ដ៏​អស្ចារ្យ ឆ្លាត​វៃ វិជ្ជមាន ថាមពល និង​ក្លាហាន។

កាល​ពី​ពាក់​កណ្តាល​ដើម​រដូវ​កាល​មក Chelsea ធ្វើ​មិន​បានល្អ​ទេ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Frank Lampard ដោយ​បាន​ធ្លាក់​ទៅ​ពាក់​កណ្តាល​តារាង ប៉ុន្តែ​ចាប់​តាំង​ពី​លោក Thomas  Tuchels មក​ដឹក​នាំ​នៅ​ចុង​ខែ​មករា​មក ក្រុម​នេះ​មិន​ទាន់​ស្គាល់​បរាជ័យ​ឡើយ​សម្រាប់​ការ​ប្រកួត​១០​លើក។ ជា​ពិសេសពួកគេ​បាន​ឈុ្នះ Athletico  Madrid ជើង​ទី​១ នៅ​ក្រៅ​ដី​ក្នុង​ពាន​រង្វាន់ Champions League ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ថែម​ទៀត។

បរាជ័យ​យប់​មិញ​បាន​ធ្វើ​ឲ្យ​ Liverpool ធ្លាក់​ទៅ​លេខ​៧​ដែល​ឃ្លាត​ឆ្ងាយ​ពី​តំបន់កំពូល​ទាំង​៥ ដូច្នេះ​ពួក​គេ​ត្រូវ​ការពេល​វេលា​ដើម្បី​ងើប​​ឡើង​វិញ។ ពួកគេ​រក​បាន​តែ​១២​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការ​ប្រកួត​១៣​លើក​ចុង​ក្រោយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Dailymail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

កម្ពុជា-ថៃ ចុះអនុស្សារណៈយោគយល់គ្នាលើឯកសារសំខាន់ៗចំនួន៥

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មេធាវី ថៃ គាស់កកាយរឿងជិតមួយទសវត្សរ៍មុន ប្ដឹងលោក ថាក់ស៊ីន ពីបទ​ប្រមាថព្រះមហាក្សត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ រៀបចំជំនួបរវាង សម្ដេចតេជោ និង សម្ដេចធិបតី ជាមួយកម្មករ ១,៥ លាននាក់ នៅឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤

នយោបាយ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ការចោទថា មានការដាក់កាមេរ៉ាឃ្លាំមើល គឺគ្រាន់តែជាការសម្តែងរបស់លោក ទាវ វណ្ណុល នៅមុនការបោះឆ្នោតព្រឹទ្ធសភាប៉ុណ្ណោះ

ព័ត៌មានជាតិ២ ម៉ោង មុន

សហគមន៍បឹងកាឆាង ​គ្រោង​​រៀប​ចំចងក្រង​ស្ត្រី​មេម៉ាយ​បង្កើត​មុខ​របរ​​នៅ​ក្នុង​សហគមន៍

សន្តិសុខសង្គម៦ ថ្ងៃ មុន

ចាប់បានឃាតករំលោភសម្លាប់ស្ត្រីពោះធំ ៥ ខែ ប្លន់យកម៉ូតូ និងទូរស័ព្ទ រួចដុតសាកសពចោលក្នុងព្រៃ នៅខេត្តកណ្ដាល

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ទោះរមណីយដ្ឋានអន្លង់ផ្សោតព្រះរំកិលលែងមានសត្វផ្សោត តែភ្ញៀវទេសចរអាចទៅទស្សនាឆ្អឹងផ្សោតបាន

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

សណ្ឋាគារ Novotel បង្ហាញខ្លួនលើកដំបូងនៅកម្ពុជា ចាប់បើកដំណើរការនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤​ ខាងមុខ លើឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ

ចរាចរណ៍៦ ម៉ោង មុន

ព័ត៌មានបឋម៖ រថយន្ត​ Alphard ក្រឡាប់ផ្ងារជើងលើផ្លូវល្បឿនលឿនរងរបួស និងស្លាប់ច្រើននាក់

កីឡា១ ថ្ងៃ មុន

អនុប្រធានគុនខ្មែរប្រកាសធ្វើសន្និសីទឆាប់ៗពីជំនួប ធន់ រិទ្ធី-សៃយុគ

Sokha Hotels

ព័ត៌មានពេញនិយម