Connect with us

កីឡា

ត្រៀម​បញ្ជូន​គ្រូបង្វឹក​អត្តពលកម្ម​ជា​ស្ត្រី​ដំបូង​ទៅ​សិក្សា​វគ្គ​កម្រិត​២​នៅ​អាល្លឺម៉ង់

បានផុស

នៅ

ភ្នំពេញ ​៖ សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត បាន​បង្ហើប​ឲ្យ​ដឹង ថា សហព័ន្ធ​ត្រៀម​បញ្ជូន​គ្រូបង្វឹក​កម្រិត​២​ទៅ​សិក្សា​វគ្គ​គ្រូ បង្វឹក (Scholarships for trainer course) នៅ​ប្រទេស​អាឡឺម៉ង់ រយៈពេល ១​ឆ្នាំ សម្រាប់​ឆ្នាំ​២០២១-២០២២ ក្រោយ ពី​បាន​បញ្ជូនទៅ​សិក្សា ៣​នាក់ ម្តង​រួចមកហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ហ៊ុន បូរី អគ្គលេខាធិការ​សហព័ន្ធ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ការិយាល័យ​កិច្ចការបរទេស​នៃ​ស្ថានទូត​អាល្លឺម៉ង់​នៅ​រាជធានី​ភ្នំពេញ ប្រកាស​ផ្តល់​អាហារូបករណ៍​សម្រាប់​វ​គ្គ​គ្រូបង្វឹក (Scholarships for trainer course) នៅ​សមាគម​កីឡាអត្តពលកម្ម​អាល្លឺម៉ង់ សហការ​ជាមួយ​សាកលវិទ្យាល័យ​ដៃគូ​នៅ​ប្រទេស​អា​ល្លឺម៉​ង់ រយៈពេល​១២​ខែ សម្រាប់​ឆ្នាំ ២០២១ -២០២២ ក្នុង​កម្រិត​សញ្ញាបត្រ Athletics Coaching Diploma​។

សម្រាប់​បេក្ខជន​ជា​គ្រូបង្វឹក​ដែល​គិតថា ខ្លួន​មាន​សមត្ថភាព និង​ចេះ​ភាសា​ជំនាញ​ត្រូវ​តែ​ទៅ​ការិយាល័យ​កិច្ចការបរទេស​នៃ​ស្ថានទូត​អាល្លឺម៉ង់​នៅ​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ពាក្យ​ដោយ​ខ្លួនឯង ហើយ​រួចមក​សហព័ន្ធ នឹង​ចេញ​លិខិត​ទទួលស្គាល់​ជា​ផ្លូវការ​។

លោក​អគ្គលេខាធិការ​បន្ថែម​ទៀត​ថា កន្លងមក​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​ធ្លាប់​បញ្ជូន​គ្រូបង្វឹក​កម្រិត​២​ចំនួន​៣​នាក់​ម្តង​រួចហើយ ហើយ​ដែល​ក្រោយពី​ការ​សិក្សា លោក​បាន​យកចំណេះ​វិជ្ជា​មកជួយ​បង្ហាត់បង្រៀន​ដល់​កីឡាករ​-​កីឡាការិនី​អត្តពលកម្ម​កម្ពុជា​យើង ដូចជា​លោក បូ ពុធ​រាត្រី ជា​អគ្គលេខាធិការរង និង​លោក រ័ត្ន សុជាតិ ជា​គ្រូបង្វឹក​។

ចំណែក​លើក​នេះ សហព័ន្ធ​មាន​គម្រោង​បញ្ជូន​គ្រូបង្វឹក​ជា​ស្ត្រី​ដំបូង​របស់​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត គឺ​កញ្ញា សុខ ស្រី​លក្ខណ៍ ទៅ​រៀន​វគ្គ​បណ្តុះបណ្តាល​កម្រិត ២​នេះ៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម