អ្វីៗពិតជាមិនជឿនឹងភ្នែកសោះ នៅពេលកីឡាករគុនចម្រុះទម្ងន់ធ្ងន់សញ្ជាតិកូរ៉េខាងត្បូង “Mighty Warrior” Kang Ji Won ផ្ដួលជើងខ្លាំងអ៊ីរ៉ង់ Amir Aliakbari មិនដល់២នាទីផងនៅទឹកទី១។ Kang បានប្រើកណ្ដាប់ឆ្វេងស្ដាំផ្ដួលជើងឯក Greco-Roman Wrestling World Champion ត្រឹមនាទីទី ១:៥៤ ក្នុងនាមគូឯកនៅព្រឹត្តិការណ៍ ONE: FISTS OF FURY II ដែលទើបបញ្ចប់ទៅមុននេះនៅកីឡដ្ឋាន Singapore Indoor Stadium នា ប្រទេសសិង្ហបុរី។
រហូតដល់ពេលនេះ “Mighty Warrior” បានផ្ដួលកូនសិស្សមកពីក្លិប AAA Team ចំនួនពីររូបហើយ។ កាលខែ មុន តារាកូរ៉េវ័យ ២៥ ឆ្នាំយកឈ្នះ Mehdi Barghi នៅសង្វៀន នៅសង្វៀន ONE: UNBREAKABLE III។ នេះមានន័យថា Kang ដែលទើបបង្ហាញខ្លួនពីរលើកនៅសង្វៀនលំដាប់ពិភពទទួលជ័យជម្នះទាំងពីរលើកជាប់គ្នា។ កាន់តែអស្ចារ្យថែមទៀត ជ័យជម្នះរបស់ Kang គឺផ្ដួលគូប្រកួតឲ្យសន្លប់នៅទឹកទី១ទាំងអស់ក្នុងចំណោម ៤ ដងកន្លងមក។
ជ័យជម្នះរបស់ “Mighty Warrior” ធ្វើឲ្យគេកើនចំណាត់ថ្នាក់ទម្ងន់ Heavyweight នៅសង្វៀន ONE ហើយកាន់តែខិតជិតដំណើរឆ្ពោះទៅដណ្ដើមខ្សែក្រវាត់ ONE Heavyweight World Champion កីឡាករ Brandon “The Truth” Vera នៅថ្ងៃណាមួយ៕