Connect with us

កីឡា

Man United រឹង​ណាស់ បញ្ចប់កំណត្រា​​ជ័យជម្នះ​ច្រើន​​​​​បំផុត​របស់ City រដូវកាលនេះ

បានផុស

នៅ

កំណត់​ត្រា​ជ័យជម្នះ​វែង​បំផុតរហូត​ដល់​២១​ប្រកួត​របស់​មេឃ​ខៀវ Manchester City ត្រូវ​បាន​បញ្ចប់​​ដោយ​ក្រញាប់​បិចសាច​ក្រម​​ Manchester United កាល​ពី​យប់​មិញ​ដោយ​លទ្ធផល​ត​ដៃ​មិន​រួច​ ០-២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សប្តាហ៍​ទី​​២៨ ស្ថិត​នៅ​ទឹក​ដី​របស់​ខ្លួន ក្រុម​របស់​លោក Pep Guardiola មិន​អាច​ទម្លាយ​សំណាញ់​ទី​របស់​ភ្ញៀវ Manchester United បាន​ទេ​ ខណៈ​ក្រុម​របស់​លោក Ole Gunnar Solskjaer បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​​​ទាំង​ក្បាច់​ការពារ និង​វាយ​បក​រហូត​​ធ្វើ​បាន​សម្រេច​២​គ្រាប់។

២​គ្រាប់​ដែល​រក​បាន​របស់​ក្រុម Ole ជា​គុណ​សម្បត្តិ​របស់​ Bruno  Fernandes ដោយ​ការ​ស៊ុត​ប៉េណាល់​ទី​តាំង​ពី​នាទី​ទី​២​ដើម​វគ្គ​ទី​១ ហើយ​នៅ​ដើម​វគ្គ​ទី​២ ខ្សែ​ការពារ Luke Shaw ទទួល​បាន​បាល់​ពី​អ្នក​ចាំទី Dean  Hendersson ហើយ​អូស​បាល់​ទៅ​តំបន់​គ្រោះ​ថ្នាក់​ដោយ​​បញ្ជូន​ទៅ​ឲ្យ Marcus Rashford ដែល​កីឡាករ​រូប​នេះ​បញ្ជូន​ឲ្យ​វិញ ហើយ Shaw ស៊ុត​ប្រលោះ​ជើង​ចូល​ទី​យ៉ាង​ស្អាត​នៅ​នាទី​៥០។

ឱកាស​ច្បាស់​ផ្សេង​ទៀត​សម្រាប់​បិសាច​ក្រហម​ក៏​​បាន​កើត​ឡើង​ដែរ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ Anthony  Martial ស៊ុត​មិន​បាន​សម្រេច បើ​ទោះ​ជា​នៅ​ប្រអប់​គ្រោះ​ថ្នាក់​ជា​មួយ​អ្នក​ចាំ​ទីរបស់​មេឃ​ខៀវ City ក៏​ដោយ។

ក្រុម​ម្ចាស់​ផ្ទះ​បាន​ព្យាយាម​សម្រុក​ខ្លាំង និង​ប៉ុន​ប៉ង​​បាញ់​សំដៅ​សំណាញ់​ទី​បិសាច​ក្រហម​ជា​ច្រើន​លើក ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច​ដោយ​ភាគ​ច្រើន​ខុស​គោល​ដៅ និង​អ្នក​ចាំ​ទី​របស់​ Man United ជួយ​សង្គ្រោះ​បាន។

ដូច្នេះ​ស្ថិតិ​ជ័យជម្នះ​​ច្រើន​បំផុត​នៅ​រដូវ​កាល​នេះរបស់ Man City បាន​ត្រឹម​តែ​២១​ប្រកួត​ប៉ុណ្ណោះ ខណៈ​ប្រកួត​ទី​២២​ត្រូវ​បាន​បញ្ចប់​ដោយ​ Man United ដោយ​លទ្ធផល ០-២។ ទោះ​បី​ជា​យ៉ាង​ណា ក្តី​សង្ឃឹម​គ្រង​ជើង​ឯក English Premier League នៅ​តែ​មាន​​ភាគ​រយ​ខ្ពស់​ដដែល ដោយ​សារ​នៅ​តែ​ឈរ​លេខ​១​ដោយ​មាន​ពិន្ទុ​នាំ​មុខ​ក្រុម​លេខ​២ Man United រហូត​ដល់​១១​ពិន្ទុ។

នៅ​រាត្រី​ជា​មួយ​គ្នា​នេះ​ដែរ​ ក្រុម Tottenham Hotspur បាន​រំកិល​ខ្លួន​ឡើង​ទៅ​ឈរ​លេខ​៦ បន្ទាប់​ពី​លត់​ក្រុម Crystal Palace ដោយ​លទ្ធផល ៤-១ នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន។ Gareth Bale បើក​គ្រាប់​បាល់​នាំ​មុខ​នៅ​នាទី​២៥ និង​គ្រាប់​ទី​២​នាទី​​៤៩ ហើយ​ Harry  Kane ក៏​រក​បាន​២​គ្រាប់​ដែរ​នៅ​នាទី៥២ និង​នាទី​៧៦ ខណៈ Palace រក​បាន​១​គ្រាប់​នៅ​នាទី​៤៥+១៕

ព័ត៌មាន​កីឡា​ជា​ច្រើន​ទៀត សូម​ចុច៖ ទី​នេះ​កីឡា

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភពរូបថត៖ Dailymail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ១៧ នាទី មុន

បុគ្គលិកលក្ខណៈតាមរយៈការអង្គុយ បង្ហាញពីអត្តសញ្ញាណពិតរបស់អ្នក

សន្តិសុខសង្គម២១ នាទី មុន

ក្មេងទំនើងមួយក្រុមទៀតត្រូវបានឃាត់ខ្លួននៅតំបន់កោះពេជ្រ

ព័ត៌មានជាតិ២៩ នាទី មុន

រោងចក្រមួយក្នុងខេត្តកំពង់ស្ពឺ ប្រមូលទិញ​ស្វាយ​កែវរមៀតស្រស់ពី ៧០-១០០ តោនក្នុងមួយថ្ងៃ ច្នៃនាំចេញទៅក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ៣៩ នាទី មុន

កូនស្រីលោក ថាក់ស៊ីន រ៉ាយរ៉ាប់ពីដំណើរទៅទីស្នាក់ការកណ្ដាល បក្សភឿថៃ ជាលើកដំបូងរបស់ឪពុក

ព័ត៌មានជាតិ៥០ នាទី មុន

ខេត្តសៀមរាប បើកវេទិកាស្តីពីការកំណត់ទីតាំងកម្រិតខ្ពស់ និងសេវាកម្មភូមិសាស្ត្រសម្រាប់ការអភិវឌ្ឍអាស៊ីប៉ាស៊ីហ្វិក

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម