Connect with us

កីឡា

លោក វ៉ា​ត់ ចំរើន​ ជំរុញ​សហព័ន្ធ​កីឡា​ជាតិ​ដាក់​ផែនការ​ហ្វឹកហាត់​តាម​ផ្ទះ និង​កន្លែង​សុវត្ថិភាព​ដល់​អត្ត​ព​លិ​ក​របស់​ខ្លួន​សម្រាប់​ត្រៀម​ស៊ី​ហ្គេម​នៅ​វៀតណាម

បានផុស

នៅ

ភ្នំពេញ ៖​ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២​ឆ្នាំ​២០២៣ (CAMSOC)​បាន​ជំរុញ​ថ្នាក់ដឹកនាំ និង​អគ្គលេខា ធិ​ការ​សហព័ន្ធ​កីឡា​ជាតិ​ទាំង​៣៦​ប្រភេទ ដែល​ត្រូវ​ត្រៀមខ្លួន​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES 2021​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម បន្ត​រៀបចំ​កម្មវិធី​ហ្វឹកហាត់​តាម​ផ្ទះ និង​នៅ​កន្លែង​សុវត្ថិភាព​ដល់​អត្ត​ព​លិ​ក​របស់ខ្លួន​នៅក្នុង​ដំណាក់កាល​នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​នេះ។

លោក វ៉ា​ត់ ចំរើន មានប្រសាសន៍ថា សូម​សហ ព័ន្ធ​និង​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ទាំងអស់ ប្រុង ប្រយ័ត្ន​ក្នុងការ​ឲ្យ​កីឡាករ​-​កីឡាការិនី​សម្រាក​អសកម្ម ដោយ​គ្មាន​លំ​ហាត់​កម្លាំងកាយ និង​ហ្វឹក ហាត់​បច្ចេកទេស​មូលដ្ឋាន​នៅផ្ទះ ឬ​នៅ​ទីកន្លែង​សុវត្ថិភាព ឬ រក​មធ្យោបាយ​ផ្សេងៗ​ដែល​អាច​ឲ្យ​ហ្វឹកហាត់​បាន ត្រូវតែ​ហ្វឹកហាត់​ឲ្យ​សកម្ម ដើម្បី​ឆ្លើយតប​ទៅនឹង​គណៈកម្មាធិការ​អូឡាំពិក​អន្តរ ជាតិ​ដែល​សំណូម​ពរ​ឲ្យ​កីឡាករ “Stay strong stay safe stay healthy”។ ប្រយ័ត្ន​អសកម្ម​ពេក ពេល​ចូល​ហាត់​វិញ ត្រូវ​ស្តារ​កម្លាំង​បច្ចេកទេស​យូរ យ៉ាងតិច ៦ ខែ នោះ SEA Games នៅ​វៀតណាម​ជួប​បញ្ហាធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អគ្គលេខាធិការ​បន្ថែម​ថា គ្រូបង្វឹក​សូម​ជួយ​ដាក់​កម្មវិធី​រត់​ហ្វឹកហាត់​តាម​ទីធ្លា​សាធារណ​រៀងរាល់ថ្ងៃ ដោយ​មិនត្រូវ​ផ្តេកផ្តួល​តាម​បរិបទ​មេរោគ​COVID-១៩ ដោយ​ផ្តល់​ភាព​អសកម្ម​បាន​ឡើយ​។ លោក​បញ្ជាក់​ថា ​”​ខ្ញុំ​បារម្ភ​ខ្លាំង ដោយសារ​ប្រទេសជិតខាង និង​ក្នុង​តំបន់​គេ lockdown កន្លែង​ប្រមូលផ្តុំ​ហ្វឹកហាត់ ដោយ​ធ្វើ​សកម្មភាព​ហ្វឹកហាត់​យ៉ាងសកម្ម និង​ទៀងទាត់ ពិសេស​កីឡាករ​សក្តានុពល​រប​ស់​គេ ហាត់​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។

កីឡាករ​វ៉ូ​វី​ណា​ម​ម្ចាស់​មេដាយមាស ម៉េ​ត សារី បាន​និយាយថា ” ទោះបី​ក្រសួង​អប់រំ យុវជន និង កីឡា​ផ្អាក​លេង​កីឡា​ឬ​ហ្វឹកហាត់​ជុំគ្នា​តាម​សហ ព័ន្ធ​កីឡា​នីមួយៗ​ក៏ដោយ ក៏​ខ្ញុំ​ធ្វើការ​ហ្វឹកហាត់​ជា ប្រចាំ​ខ្លួន​នៅផ្ទះ​ផ្នែក​កម្លាំង និង​បច្ចេកទេស​នានា ចំណែក​កីឡាករ​-​កីឡាការិនី​វ៉ូ​វី​ណា​ម​ជាច្រើន​នាក់​ទៀត ក៏​ហ្វឹកហាត់​ដូចគ្នា​តាម​ផ្ទះ​រៀងៗ​ខ្លួន​តាម​ការ​អំពាវនាវ​របស់​លោក​អគ្គ​លេខាធិការ​NOCC”​។

កីឡាករ​រូប​នេះ​បន្ត​ថា ពួក​យើង​ត្រូវការ​ហ្វឹក​ហាត់​ជាប្រចាំ ពីព្រោះ​កីឡាករ​-​កីឡាការិនី​វ៉ូ​វី​ណា​ម​ផ្នែក​ប្រយុទ្ធ​ត្រូវ​រក្សា​គីឡូ​(​ទម្ងន់​)​សម្រាប់​ការ​ប្រកួត​កីឡា SEA GAMES 2021​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ប្រសិនបើ​មិន​ធ្វើការ​ហ្វឹក​ហាត់​ជាប្រចាំ​ទេ​នោះ អាច​ឡើង​ទម្ងន់​មិនអាច​ចូលរួម​ប្រកួត​បានឡើយ​៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម