​ការ​ប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ ថ្នាក់​ជាតិ លើកទី១ ​ ចាប់​ផ្ដើម​នៅ​ចុង​ខែវិច្ឆិកា​ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

​ការ​ប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ ថ្នាក់​ជាតិ លើកទី១ ​ ចាប់​ផ្ដើម​នៅ​ចុង​ខែវិច្ឆិកា​

Published

on

​​លោក ដួង មាសចំរើន ប្រធាន​នាយកដ្ឋាន​កីឡា​សិស្ស និស្សិត បានដឹកនាំកិច្ចប្រជុំពិនិត្យលើ​ការងារប្រកួត​កីឡាសិ​ស្សបឋម ថ្នាក់ជាតិ លើកទី១ កាលពីល្ងាច ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីពន្យាពេលអស់​ពេល​ជាច្រើនខែ ដោយសារមេរោគCOVOID-19 ។

​លោក លោក ដួង មាសចំរើន បានថ្លែងនៅសាលប្រជុំនាយកដ្ឋានសិស្ស និស្សិត នៃ​ពហុ​កីឡដ្ឋាន​ជាតិ​ថា ការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ លើកទី១ ឆ្នាំ ២០២០ នឹងត្រូវ​ប្រព្រឹត្ត​ធ្វើ ចាប់ពីថ្ងៃទី២០ ដល់​ថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ ២០២០​ ដែលតាម​គម្រោង​កម្មវិធី​ប្រចាំឆ្នាំ គឺត្រូវធ្វើចាប់ពីថ្ងៃ ទី២៥ ខែមីនា ដល់​ថ្ងៃ​ទី៣ ខែមេសា ឆ្នាំ ២០២០ តែដោយសារមេរោគ COVOID -19 ទើបកាល​បរិច្ឆេទ ត្រូវលើកបែបនេះ។

លោក ដួង មាសចំរើន បានឱ្យដឹងទៀតថា ការប្រកួតកីឡាសិស្សបឋមសិក្សានេះ មាន៨ប្រភេទ កីឡា រួមមាន កីឡាបាល់ទះ បាល់បោះ បាល់ទាត់ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូWT និង​តេក្វាន់ដូ​ITF។

សម្រាប់ទីលានយើងបានជ្រើសរើសទីលានចំនួន៤ ក្នុងនោះ មានទីលានក្នុងពហុកីឡដ្ឋានជាតិអូឡាំ ពិក វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាវិទ្យាល័យច្បារអំពៅ និង វិទ្យាល័យបឹង កេងកង៕

អត្ថបទ ៖ វិសិទ្ធ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ6 hours ago

ព្រះ​មហាក្សត្រ​ តែងតាំង​លោក អេង ជាសាន​ ជា​អនុរដ្ឋលេខាធិការ​ ក្រសួង​កសិកម្ម និង​តែងតាំងលោក​ ពុំ សុថា ​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​

ព័ត៌មានជាតិ8 hours ago

ក្រុមហ៊ុន​មី​ជាតិ​ប្រគល់​ម៉ាស៊ីន QMS និង ទូរទស្សន៍​ជូន​ទៅដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​

កីឡា8 hours ago

សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម ​ផលិត​ធនធានមនុស្ស​គ្រប់គ្រាន់​នឹង​ក្លាយជា​ចៅក្រម អាជ្ញាកណ្តាល​បន្តវេន

ព័ត៌មានជាតិ8 hours ago

លោក គី តិច នឹង​គោរព​តាម​សេចក្តីសម្រេច​របស់​តុលាការ បើ​មានការ​សម្រេច​បែបណា​នោះ

ព័ត៌មានជាតិ8 hours ago

លោក ហ៊ុន ម៉ា​ណែ​ត​ ៖ ដើម្បី​ពង្រឹងស្មារតី​កងទ័ព ត្រូវយក​រូបមន្ត “​យក​គ្រួសារ​ទ័ព ចិញ្ចឹម​ទ័ព តាមរយៈ​ក្រុមហ៊ុន​ឯកជន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services