Connect with us

កីឡា

Arsenal​ និង​ Hotspur​ ឈ្នះ​​កក់​​​ក្តៅ​ តែ​ Man​ United​ ត្រឹម​​ស្មើ​ Milan​ យប់មិញ​ EUROPA​

បានផុស

នៅ

ក្រុម​លីគ​​កំពូល​អង់គ្លេស​២​គឺកាំភ្លើង​ធំ Arsenal និង Tottenham Hotspur សុទ្ធ​តែ​ទទួល​បាន​ជ័យជម្នះ​យ៉ាង​កក់​ក្តៅ​សម្រាប់​ការ​ប្រកួត​ជើង​ទី​១​ វគ្គ​១៦​ក្រុម​ចុង​ក្រោម​ពាន​រង្វាន់​លំដាប់​ទី​២​អឺរ៉ុប Europa  League យប់​មិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​ក្រុម​អង់គ្លេស​មួយ​ទៀត​គឺ​បិសាច​ក្រហម Manchester  United បាន​​ត្រឹម​ស្មើ​ជា​មួយ​ក្រុម AC  Milan ក្នុង​​ផ្ទះ​ខ្លួន​ឯង​ដោយ​លទ្ធផល ១-១។

ក្រុមកាំភ្លើង​ធំ Arsenal ​បាន​ធ្វើ​ដំណើរ​ទៅ​លត់​ក្រុម​ម្ចាស់​ផ្ទះ Olympiacos ដោយ​លទ្ធផល ១-៣។ គ្រាប់​បាល់​របស់​កាំភ្លើង​ធំ​រក​បាន​ដោយ​កីឡាករ​៣​នាក់​គឺ​​ Martin Oedegaard,   Gabriel និង Mohamed Elneny ខណៈ​ម្ចាស់​ផ្ទះ​រក​បាន​១​គ្រាប់​វិញ​ដោយYousef  El Arabi។

ចំណែកTottenham Hotspur បាន​យក​ឈ្នះ Dinamo  Zagreb ក្នុង​ផ្ទះ​របស់​ខ្លួន​ដោយ​លទ្ធផល ២-០។ គ្រាប់បាល់​ធ្វើ​បាន​សម្រេច​​ដោយ Harry  Kane ទាំង​ពីរ​គ្រាប់​នៅ​នាទី​ទី​២៥ និង៧០ និង​បិទមិន​​ឲ្យ​ភ្ញៀវ​ត​ដៃ​​បាន​ឡើយ។

តាម​រយៈ​​ជ័យជម្នះ​​ខាង​លើ​នេះ ទាំង​ក្រុម Arsenal និង Tottenham  Hotspur សុទ្ធ​តែ​សង្ឃឹមខ្ពស់​​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ និង​ពេល​ប្រកួត​​ជើង​ទី​២​ ​ពួក​គេ​មាន​គ្រាប់​បាល់​ជើង​ទី១​ច្រើន​ស្រាប់។

ផ្ទុយ​ទៅ​វិញ​ក្រុម​អង់គ្លេស​ បិសាច​ក្រហម Manchester  United ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​បាន​នាំ​មុខ​ភ្ញៀវ AC Milan នៅ​ដើម​វគ្គ​ទី​២ដោយ​ប្រើ​ក្បាល​​​តែត​របស់​កីឡាករ  Amad Diallo នៅ​នាទី​៥០ ដែល​ជា​គ្រាប់​បាល់​ដំបូង​របស់​គេ​ក្នុង​​ក្រុម​នេះ បន្ទាប់​ពី​វគ្គ​ទី​១​គ្មាន​គ្រាប់​បាល់​ទម្លាយ​សំណាញ់​ទី​គ្នា។

ទោះ​ជា​យ៉ាង​ណា លទ្ធផលនាំ​មុខ ១-០ របស់​ម្ចាស់​ផ្ទះ​មិន​អាច​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត​ទេ ដោយ​សារ​នៅ​វគ្គ​ទី​២​ក្រុម​ភ្ញៀវ​សម្រុក​ខ្លាំង​ និង​រកគ្រាប់​បាល់​តាមស្មើ ១-១ ដោយ​ក្បាច់​តែត​ចូល​ទី​នៅនាទី​បន្ថែម​​របស់​កីឡាករ Mimon Kjaer នៅ​នាទី​ទី​៩០+២។

លទ្ធផល​ស្មើ ១-១ ជា​ហានិភ័យ​របស់ Man United ក្នុង​ការ​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ពី​ព្រោះ​​ការ​ប្រកួត​ជើង​ទី​២​នៅ​ទឹក​ដី​​អ៉ីតាលីមិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ៕

អត្ថបទ៖ វីរបុត្រ
ប្រភព​រូប៖ Dailymail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម