Connect with us

កីឡា

រក​ឃើញ​​វគ្គ​​៨​​ក្រុម​ UCL​ ហើយ​ ស្អែក​​ចាប់​​ឆ្នោត​ តើ​​ចង់​​ឲ្យ​​ក្រុម​​ណា​ប៉ះ​​គ្នា?

បានផុស

នៅ

ពេល​នេះ​ពាន​រង្វាន់​លំដាប់​លេខ​១​នៅ​អឺរ៉ុប UEFA​ Champions​ League រក​ឃើញ​៨​ក្រុម​ចុង​ក្រោយ​ហើយ បន្ទាប់​ពី​យប់​មិញ Chelsea និង Bayern Munich បាន​យក​ឈ្នះ​ដៃ​គូ​រៀង​ៗ​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​តោ​ខៀ Chelsea យប់​មិញ​នេះ​បាន​យក​ឈ្នះ​ក្រុម​ខ្លាំង​មក​ពី​អេស្ប៉ាញ Atletico  Madrid ដោយ​លទ្ធផល ២-0 នៅ​ក្នុង​ផ្ទះ​ខ្លួង​ឯង ដែល​សរុប​ទាំង​ពីរ​ជើង​ឈ្នះ​តដៃ​មិន​រួច​ ៣-០ បន្ទាប់​ពី​ជើង​ទី១​នៅ​ទឹក​ដី​អេស្ប៉ាញ​ឈ្នះ ១-០។

រាត្រី​ជា​មួយ​គ្នា​​នេះ Bayern Munich បាន​យក​ឈ្នះ​ក្រុម Lazio ដោយ​លទ្ធផល ២-១ ក្នុង​ផ្ទះ​របស់​ខ្លួន​ដែរ​ដែល​សរុប​ទាំង​ពីរ​ជើង​ឈ្នះ ៦-២ បន្ទាប់​ពី​ជើង​ទី​១​​ឈ្នះ​នៅ​ទឹក​ដី​អ៊ីតាលី​ដោយ​លទ្ធផល​ ៤-១។

នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោងយមាន​៖

-ក្រុម Chelsea (អង់គ្លេស)
-ក្រុម Liverpool (អង់គ្លេស)
-ក្រុម Manchester City (អង់គ្លេស)
-ក្រុម Paris Saint-Germain (បារាំង)​
-ក្រុម Bayern Munich (អាល្លឺម៉ង់)
-ក្រុម Borussia Dortmund (អាល្លឺម៉ង់)
-ក្រុម FC Porto (ព័រទុយហ្គាល់)
-ក្រុម Real Madrid (អេស្ប៉ាញ)

ការ​ចាប់​ឆ្នោត​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ​នឹង​ធ្វើ​ឡើង​​នៅ​​ថ្ងៃ​ស្អែក ទី​១៩ ខែ​មីនា ហើយ​ការ​ប្រកួត​វគ្គ​នេះ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​៦ និង​ទី​៧ ខែ​មេសា សម្រាប់​ជើង​ទី​១ និង​ថ្ងៃ​ទី​១៣ និង​ទី​១៤ ខែ​មេសា សម្រាប់​ការ​ប្រកួត​ជើង​ទី​២។

នៅ​ថ្ងៃទី​១៩ ខែ​មីនា ស្អែក​នេះ​ ក៏​នឹង​ធ្វើ​ការ​ចាប់​ឆ្នោត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដែរ បើ​ទោះ​ជា​មិន​ទាន់​រក​ឃើញ​​៤​ក្រុមចុង​ក្រោយ​​ក៏​ដោយ។ ការ​ប្រកួត​ជើង​ទី​១​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​នៅ ថ្ងៃ​ទី​២៧ និង​២៨​ខែ​មេសា ហើយ​ជើង​ទី​២​នៅ​ថ្ងៃ​ទី​៤ និង​៥ ខែ​ឧសភា ឆ្នាំ​២០២១៕

ក្រុម​ទាំង​៨​ចុង​ក្រោយ

អត្ថបទ៖ វីរបុត្រ
ប្រភព​រូប៖ Dailymail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច១០ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម