សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​ នឹង​ដាក់​៤​វិញ្ញាសា​ សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ២០២១​នេះ​
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​ នឹង​ដាក់​៤​វិញ្ញាសា​ សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ២០២១​នេះ​

បានផុស

នៅ

សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​ បាន​ប្រកាស​ឲ្យ​ដឹងថា សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ចុងឆ្នាំ​២០២១ នៅ​ទីក្រុង​ហា​ណូយ​ប្រទេស​វៀតណាម នឹងដាក់​វិញ្ញាសា​ចំនួន ៤ ដើម្បី​ចូលរួម​ប្រកួត ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ងិន សុខ​បញ្ញា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា បាន​ឲ្យ​ដឹងថា វិញ្ញាសា​ចំនួន​៤​ដែល​កម្ពុជា​ត្រៀម​ចូល រួម​ប្រកួត​នេះ រួមមាន​៖ ១-​វិញ្ញាសា​ទ្រី​យ៉ា​ត្លុង​ស្តង់ដារ​អន្តរជាតិ​ចំនួន​២​វិញ្ញាសា​គឺ​បុរស​-​នារី ដែល​ត្រូវ​ហែល​ទឹក​១៥០០ ម៉ែត្រ​-​ជិះ​កង់​៤០​គីឡូម៉ែត្រ និង​បន្ត​រត់ ៥ គីឡូម៉ែត្រ​។ ២-​វិញ្ញាសា​ឌូ​អា​ត្លុង​មាន​២ វិញ្ញាសា​បុរស​-​នារី ដែលមាន​រត់​៥​គីឡូ ម៉ែត្រ និង​ជិះ​កង់​៤០​គីឡូម៉ែត្រ និង​រត់​៥ គីឡូម៉ែត្រ​។ ពាក់ព័ន្ធ​នឹង​ស្ថានភាព​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​បច្ចុប្បន្ន អគ្គលេខាធិការ​រូបនេះ បាន​ប្រាប់​ឲ្យ​ដឹងថា ក្នុង​ស្ថានភាព​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ នៃ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ បាន​បង្ក​ផលប៉ះពាល់​មិនអាច​ឲ្យ​កីឡាករ កីឡា​ការិ​នី​ប្រមូលផ្តុំ​ការ​ហ្វឹក ហាត់​ជុំគ្នា​បានទេ ហើយ​កីឡាករ កីឡាការិនី​គ្រប់ៗ​រូប បានរៀបចំ​កម្មវិធី​ហ្វឹកហាត់​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន ដើម្បី​ថែរក្សា​ថាមពល​កម្លាំង និង​គុណភាព​បច្ចេកទេស​កុំ​ឲ្យ​ធ្លាក់​ចុះ​ខ្លាំង​ពេក​។​

ក្រសួង​អប់រំ យុវជន និង​កីឡា ក៏ដូចជា​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​តែងតែ​ផ្តល់​ជាការ​លើកទឹកចិត្ត​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​កីឡាករ កីឡាការិនី​ជម្រើសជាតិ​នានា​បង្កើន​ការហ្វឹកហាត់​នៅតាម​ផ្ទះ​នេះ ឲ្យ​បាន​ខ្លាំងក្លា តាម​កម្មវិធី​ដែល​បានរៀបចំ ដើម្បី​ត្រៀម​ស៊ី​ហ្គេម ចុងឆ្នាំ​២០២១​នេះ ពីព្រោះថា​ពេលវេលា​កាន់តែ​កៀក​ហើយ ដែលជា​ក្តីបារម្ភ​យ៉ាងខ្លាំង​ដល់​ការអភិវឌ្ឍ​បច្ចេកទេស​ផងដែរ​។​

លោក ងិន សុ​បញ្ញា បញ្ជាក់ថា បច្ចុប្បន្ន​ក្រុម​ជម្រើសជាតិ​ទ្រី​យ៉ា​ត្លុង​មាន​សរុប​ចំនួន ១៤​នាក់ ក្នុងនោះ​មាន​កីឡាករ​៩​នាក់ និង កីឡាការិនី​៥​នាក់ និង​គ្រូបង្វឹក​៤​នាក់ ក្នុងនោះ​មាន​គ្រូ​បរទេស​ថ្មី​ម្នាក់​ជា​ជនជាតិ​ណូ​វែល​សេ​ឡង់ ដែល​ទើបនឹង​មកជួយ​ដល់​ការ​បង្វឹក​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា​។​ ពេលនេះ ក្រុម​ជម្រើសជាតិ​ទ្រី​យ៉ា​ត្លុង ​កំពុង​បន្ត​ការហ្វឹកហាត់​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន ​ដោយសារ​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វីដ​១៩ នៅតែ​បង្ក​ផល​ប៉ះពាល់​ខ្លាំង​នោះ ទើប​ក្រសួង​អប់រំ យុវជន​និង​កីឡា ប្រកាស​រំសាយ​ការ​ហ្វឹក ហាត់​លក្ខណៈ​ប្រមូលផ្តុំ​ជា​បណ្តោះអាសន្ន។ អ្វីដែល​ចាំបាច់​ក្នុងស្ថានភាព​នេះ គឺ​គ្រូ​បង្វឹក​ជម្រើសជាតិ​បានរៀបចំ​កម្មវិធី​ហ្វឹក ហាត់​ច្បាស់លាស់​ប្រចាំថ្ងៃ​នៅតាម​ផ្ទះ​សិន ដើម្បី​ថែរក្សា​កម្លាំង​កុំ​ឲ្យ​ធ្លាក់ចុះ​ខ្លាំងពេក ហើយ​ការត្រួតពិនិត្យ​ការហ្វឹកហាត់​របស់​កីឡាករ កីឡាការិនី ពី​គ្រូបង្វឹក​ធ្វើឡើង​តាម​ប្រព័ន្ធ​អន​ឡាញ​។​

លោក​អគ្គលេខាធិការ​រូបនេះ​បន្ថែមថា​ ការហ្វឹកហាត់​នៅតាម​ផ្ទះ​នេះ​គ្រាន់តែ​ហ្វឹកហាត់​បណ្តោះអាសន្ន​ប៉ុណ្ណោះ និង​មិនអាច​បង្កើន​គុណភាព​បច្ចេកទេស​ឲ្យ​ល្អ​នោះឡើយ ដោ យ​អាច​ហាត់​លើ​កម្លាំងកាយ​មូលដ្ឋាន រត់​កម្តៅ​សាច់ដុំ ហើយ​ជិះ​កង់​នៅលើ​រ៉ូឡូ​នៅ ផ្ទះ និង​អាច​ចេញ​ហាត់​ជិះ​កត់​នៅតាម​ផ្លូវ​សាធារណៈ​លក្ខ​ណៈ​ឯកត្តជន មិនមាន​ហាត់​ជុំគ្នា​នោះ​ទេ​។ អ្វី​ដែល​បញ្ហា​ប្រឈម​គឺ​ការហាត់​ហែល​ទឹក ពីព្រោះថា​នៅផ្ទះ​មិនមាន​អាង​ហែល​ទឹក​នោះ​ទេ ប៉ុន្តែ​ទោះ​យ៉ាង នេះ​ក្តី ការហាត់​នៅផ្ទះ​ក៏​នឹង​ជួយ​ដល់​ការប្រមូលផ្តុំ​ឡើងវិញ​បាន​ខ្លះៗ​ដែរ ហើយ​បើ​មិន​ហ្វឹកហាត់​សោះ នោះ​នឹង​ជួប​បញ្ហា​ប្រឈម​កាន់តែខ្លាំង ពេល​ប្រមូលផ្តុំ​ហ្វឹកហាត់​ឡើងវិញ​ជាក់​ជាមិនខាន​៕

​អត្ថបទ៖ វិ​សិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

លោកជំទាវ ម៉ែន សំអន ស្នើឲ្យថ្នាក់ដឹកនាំក្រុងបាវិត ត្រូវបន្តតាមដាន ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ៣១ នាទី មុន

រាជរដ្ឋាភិបាល បន្តផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះដោយកូវីដ ជុំទី៦ លើកទី៣

ព័ត៌មានជាតិ៤ ម៉ោង មុន

ជំនន់ទឹកភ្លៀង ធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋ ខេត្តបន្ទាយមានជ័យជាង ២ម៉ឺននាក់ និងមានស្លាប់ម្នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ដំណោះស្រាយ រវាងក្រុមរថយន្តដឹកផ្លែឈើ ជាមួយគយច្រកអន្តរជាតិដូង ត្រូវផ្អែកលើគោលការណ៍ ៣ចំណុច

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រទះឃើញ រោងសង្វៀនប្រជល់មាន់ នៅកណ្តាលព្រៃសហគមន៍ តំបន់ការពារធម្មជាតិ វាលកំបោរ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services