Connect with us

កីឡា

Janet Todd បង្ហាញ​ការតាំង​ចិត្ត​ឆ្ពោះទៅ​ខ្សែក្រវាត់​ទី​២

បានផុស

នៅ

​កីឡាការិនី​សញ្ជាតិ​អាមេរិក Janet “JT” Todd ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក ONE Atomweight Kickboxing World Champion កំពុង​បង្ហាញ​ការតាំង​ចិត្ត​យ៉ាង​មោះមុត​ឆ្ពោះទៅរក​ខ្សែក្រវាត់​មួយ​ថៃ ONE Atomweight បន្ទាប់ពី​ឈ្នះ​កីឡាការិនី​អូស្ត្រាលី Alma Juniku ក្នុងការ​ប្រកួត​មួយ​ថៃ​នៅ​ព្រឹត្តិការណ៍ ONE: FISTS OF FURY III កាល​ថ្ងៃ​សុក្រ​ទី ១៩ មីនា កន្លងទៅ​នៅ​កីឡដ្ឋាន Singapore Indoor Stadium ប្រទេស​សិង្ហ​បុរី​។

Todd បានបង្ហាញ​ការតាំង​ចិត្ត​ក្រោយ​ទទួល​ជ័យជម្នះ​លើ Juniku ថា​៖«​ការពិត​! ខ្ញុំ​ចង់​ប្រាប់​ដល់​អ្នក​រាល់គ្នា​ឲ្យ​ច្បាស់​ថា ខ្ញុំ​ចង់បាន​ខ្សែក្រវាត់​មួយ​ថៃ ONE Atomweight ដូចដែល Stamp ធ្លាប់​ធ្វើបាន​ពីរ​ខ្សែ​កន្លងមក​។ ខ្ញុំ​នឹង​ខំប្រឹង​បន្តទៀត​។ ខ្ញុំ​សង្ឃឹម​ឡើង​ជួប​ម្ចាស់​ខ្សែក្រវាត់ និង​ធ្វើ​ឲ្យ​ការតាំង​ចិត្ត​ក្លាយជា​ការពិត​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក្ដី “JT” មិន​ចង់​ក្លាយជា​កីឡាការិនី​គ្រង​ខ្សែក្រវាត់​រហូតដល់ ៣ ខ្សែ​ឡើយ​។ កីឡាការិនី​អាមេរិក​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​គិតថា Stamp ចង់បាន​ខ្សែក្រវាត់​រហូតដល់ ៣​ខ្សែ ។ វា​មិន​ងាយស្រួល​ទេ​។ ប៉ុន្តែ បើសិន​គេ​បាន​ពាក់​ខ្សែក្រវាត់​ទី​៣ គឺ​ពិតជា​អស្ចារ្យ​ណាស់​»​។

Todd សង្កត់ធ្ងន់​បែបនេះ «​ខ្ញុំ​បាន​ព្យាយាម​ហាត់​ជឺ​ជិត​ស៊ូ កាល​ប៉ុន្មាន​ខែ​មុន ប៉ុន្តែ មិនមែនជា​គោលដៅ​ដែល​ខ្ញុំ​ចង់បាន​ខ្សែក្រវាត់​ក្នុង​គុន​ចម្រុះ​ទេ​។ ខ្ញុំ​គិតថា​បេះដូង​របស់ខ្ញុំ​មិន​ត្រូវ​ការ​វា និង មិនបាន​ហ្វឹកហាត់​ឲ្យ​ល្អ​នោះឡើយ​»​។

ម្ចាស់​ខ្សែក្រវាត់ ONE Atomweight នៅតែ​បង្ហាញ​ជំហរ​ថា «​ចិត្ត​របស់ខ្ញុំ និង​បេះដូង​របស់ខ្ញុំ គឺ​ផ្ដោត​តែ​លើ ឃី​ក​បុក​សី​ង និង​មួយ​ថៃ​តែប៉ុណ្ណោះ​»​។

JT កំពុង​បោះជុំរុំ​ហ្វឹកហាត់​ដើម្បី​រង់ចាំ​ឱកាស​ឡើងទៅ​ដណ្ដើម​ខ្សែក្រវាត់ ONE Atomweight Muay Thai World Champion ពី កីឡាការិនី Allycia Hellen Rodrigues នាពេលខាងមុខ​។ កីឡាការិនី​ប្រេ​ស៊ី​ល បាន​គ្រង​ខ្សែក្រវាត់ ONE Atomweight ក្រោយ​ឈ្នះ Stamp Fairtex នៅ​ព្រឹត្តិការណ៍ ONE: A NEW BREED នា​ខែ សីហា បន្ទាប់ពី​កីឡាការិនី​ថៃ​របូត​ខ្សែក្រវាត់ ONE Atomweight Kickboxing World Title ទៅ​កណ្ដាប់ដៃ​របស់ JT កាល​ខែកុម្ភៈ ឆ្នាំ​២០២០​។

គួរ​ដឹងថា ក្រោយ​ទទួល​ជ័យជម្នះ​កាល​ចុង​សប្ដាហ៍​កន្លងទៅ Todd កើន​កំណត់ត្រា​ឈ្នះ​រហូតដល់ ៣៧ ដង និង​ចាញ់ ១១ ដង (​ឃី​ក​បុក​សី​ង និង​មួយ​ថៃ​)៕

កម្ពុជាថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៩ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម