Connect with us

កីឡា

ចាន់ រតនា ជឿ​លើ Andriano ការពារ​ខ្សែក្រវាត់​ជោគជ័យ​ថ្ងៃ​៧ មេសា ខាងមុខនេះ​

បានផុស

នៅ

ម្ចាស់​ខ្សែក្រវាត់​គុន​ចម្រុះ​ពិភពលោក Adriano Moraes ត្រូវ​វិល​មកកាន់​សង្វៀន​វិញ ​ដើម្បី​ការពារ​ខ្សែក្រវាត់​ពិភពលោក​របស់ខ្លួន បន្ទាប់ពី​ខកខាន​ឡើង​សង្វៀន​អស់​រយៈពេល​ជាច្រើន​ខែ​មក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការឡើង​ការពារ​ខ្សែក្រវាត់​របស់ខ្លួន​លើក​នេះ Adriano Moraes ជា​ជើង​ខ្លាំង​ប្រេ​ស៊ី​ល​ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​អាមេរិក Demetrious Johnson ដែលជា​អតីត​ជើងឯក​ពិភពលោក UFC ជាច្រើន​ឆ្នាំ​។​ សម្រាប់​ជំនួប​ដ៏​សំខាន់​នៅក្នុង​តំណែង​គូ​ឯក​នៅ​ព្រឹត្តិការណ៍ “ONE on TNT I“​ដែល​នឹង​ផ្សាយ​ផ្ទាល់​ទៅកាន់​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ពុធ ទី​៧ ខែមេសា ខាងមុខនេះ មាន​អ្នកជំនាញ ក៏ដូចជា​អ្នក​តាម​វិស័យ​កីឡា​ជាច្រើន​បានធ្វើការ​ព្យាករ​។​

​ក្នុងចំណោម​នោះ ជើង​ខ្លាំង​គុន​ចម្រុះ​លេខ​១​កម្ពុជា ចាន់ រតនា ក៏បាន​បង្ហាញ​ចំណាប់អារម្មណ៍​រវាង Adriano Moraes និង Demetrious Johnson​។​ ចាន់ រតនា បាន​ឲ្យ​ដឹងថា អ្នក​ទាំងពីរ​សុទ្ធ​តែមាន​ចំណុច​ល្អ និង​លក្ខណៈពិសេស​រៀងៗ​ខ្លួន​ដែល​មិន​ងាយ​ធ្វើ​ឲ្យ​ដៃគូ​ណ​ម្នាក់​សន្លប់​ស្រួលៗ​ឡើយ​។​ «​សម្រាប់​ខ្ញុំ អ្នក​ទាំងពីរ​មាន​ចំណុច​ល្អ​រៀងៗ​ខ្លួន​។ ម្ចាស់​ខ្សែក្រវាត់​មាន​កម្ពស់​ខ្ពស់ជាង និង​បទពិសោធ​ជំនាញ​ក្រោម​ជឺ​ជី​តស៊ូ​របស់គាត់​គឺ​ល្អ ពីព្រោះ​គាត់​ជា​ជនជាតិ​ប្រេ​ស៊ី​ល​។ គាត់​មាន​ក្បាច់​វ៉ៃ​ល្អ ហើយ​កម្លាំង​ស៊ុ​ហ្វ​ក៏​ល្អ​»​។ នេះ​ជា​សំដី​របស់​ទូត​សុច្ឆន្ទៈ​របស់​សែ​ល​កាត​។​ អ្នកលេង​គុន​ចម្រុះ​កម្ពុជា​លេចធ្លោ​លើ​ឆាក​អន្តរជាតិ​យល់ឃើញ​ពី​កីឡាករ​មក​ដណ្តើម​ខ្សែក្រវាត់​ថា ៖« Johnson ជា​កីឡាករ​ដែលមាន​បទពិសោធ​ច្រើន អាយុ​ច្រើន​បន្តិច ហើយ​ក្បាច់​MMA ដ៏​ល្អ​។ និយាយ​ទៅ​ទាំងពីរ​នាក់​ប្រ​ដុំ​ប្រស​ង​គ្នា​»​។​

​ទោះបីជា​យ៉ាងណា ប្រសិនបើ​ឲ្យ​ជ្រើសរើស ចាន់ រតនា បាន​ប្រាប់ថា ៖«​សម្រាប់​ខ្ញុំ ខ្ញុំ​ទុកចិត្ត​លើ​ម្ចាស់​ខ្សែក្រវាត់​ច្រើនជាង​»​។​ បើទោះជា​ទុកចិត្ត​លើ​ម្ចាស់​ខ្សែក្រវាត់ ប៉ុន្តែ​ត្រូវបាន​តារា​ប្រដាល់​ទូត​សុច្ឆន្ទ​ស​សែ​ល​កាត​មានការ​ព្រួយបារម្ភ​លើ​កម្លាំង​ស៊ុ​ហ្វ​។ រតនា លើកឡើងថា ៖«​ម្ចាស់​ខ្សែក្រវាត់​ខាន​ឡើង​ប្រកួត​យូរហើយ ដូច្នេះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្លាំង​ស៊ុ​ហ្វ​របស់គាត់​ដែរ​។ តែ​ដូច​ខ្ញុំ​គិត​អីចឹង សម្រាប់​ពីរ​នាក់ ល្អ​ដូចគ្នា មាន​ចំណុចខ្លាំង​ដូចគ្នា តែ​ខ្ញុំ​ទុកចិត្ត​លើ​ម្ចាស់​ខ្សែក្រវាត់​ច្រើនជាង​»​។​

​អ្នកគាំទ្រ​កម្ពុជា​ប្រហែលជា​នៅចាំ​ចំពោះ​ម្ចាស់​ខ្សែក្រវាត់​ខ្សែក្រវាត់​ពិភពលោក ONE Flyweight ពី​កីឡាករ Adriano Moraes បានឈ្នះ​ខ្សែក្រវាត់​នេះ​លើកដំបូង​នៅ​ទឹកដី​កម្ពុជា​កាលពី​ឆ្នាំ​២០១៤ ដែល​ពេលនោះ​ក៏មាន​វត្តមាន​កីឡាករ ចាន់ រតនា ប្រកួត​ក្នុង​ព្រឹត្តិការណ៍ ONE: Rise of the Kingdom ដែរ​។​ ​ក្រោយពេល​ឡើង​ការពារ​ខ្សែក្រវាត់​ជោគជ័យ​បាន​១​ដង ក៏បាន​របូត​ខ្សែក្រវាត់​ខាងលើនេះ​ទៅវិញ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៩​ទើប​ដណ្តើមបាន​ខ្សែក្រវាត់​នេះ​មកវិញ​ដើម្បី​គ្រប់គ្រង​ដល់​ឥឡូវ​។ គិត​ចាប់តាំងពី​ខែមករា ឆ្នាំ​២០១៩​មក កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​មិនបាន​ឡើង​ប្រកួត​ទេ​។​ ចំណែក​កីឡាករ​អាមេរិក Demetrious Johnson ទើបតែ​បោះជំហាន​ចូល​សង្វៀន ONE នៅ​ឆ្នាំ​២០១៨ ប៉ុន្តែ​រូបគេ​បានឈ្នះ​ខ្សែក្រវាត់​ពិភពលោក ONE Flyweight World Grand Prix មួយគ្រឿង​ហើយ​កាលពី​ឆ្នាំ​២០១៩​។​

​ប៉ុន្តែ​និយាយ​ពីបទ​ពិសោធ​វិញ​គឺ Johnson អាយុ​៣៤​ឆ្នាំ​បាន​ចូលប្រឡូក​ក្នុង​អាជីព​ប្រដាល់​គុន​ចម្រុះ​ស្ទើរ​មួយជីវិត​ហើយ​។ រូបគេ​ជា​ជើងឯក​គុន​ចម្រុះ​ពិភពលោក​នៅ​ស្ថាប័ន UFC តាំងពី​ឆ្នាំ​២០១២​ដល់​ឆ្នាំ​២០១៨​មុនពេល​ធ្វើដំណើរ​មក​ប្រឡូក​ក្នុង​ទឹកដី​អាស៊ី​៕

សូមចុចអាន៖ anet Todd បង្ហាញ​ការតាំង​ចិត្ត​ឆ្ពោះទៅ​ខ្សែក្រវាត់​ទី​២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម