Connect with us

កីឡា

តើដំណើរការប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជា ដល់ណាហើយ?

បានផុស

នៅ

ពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2021 ដំណើរការរដិបរដុបប៉ុន្មានសប្ដាហ៍មកហើយ ដោយសារតែមានការលើកពេលប្រកួតដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈចុងសប្ដាហ៍នេះជាការប្រកួតសប្ដាហ៍ទី៤ ប៉ុន្តែមានទែ៣គូប៉ុណ្ណោះ ហើយ៣គូផ្សេងទៀតត្រូវបន្តលើកពេលថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គូប្រកួត៣គូនៅចុងសប្ដាហ៍នេះមាននៅថ្ងៃសៅរ៍ មាន១គូនិងនៅថ្ងៃអាទិត្យ មាន២គូ ខណៈ៣គូផ្សេងទៀតបានស្នើសុំគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ធ្វើការលើកពេលប្រកួតនិងមិនទាន់បានកំណត់ថ្ងៃប្រកួតបន្ទាប់ជាក់លាក់នៅឡើយ។

គូនៅថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១ នេះ ក្រុមបាល់ទាត់គីរីវង់សុខសែនជ័យ នឹងត្រូវប្រកួតជាមួយក្រុមម្ចាស់ជើងឯក៦សម័យកាលភ្នំពេញក្រោន នៅវេលាម៉ោង៣:៣០នាទីរសៀលលើទីលានកីឡដ្ឋានគីរីវង់សុខសែនជ័យ ក្នុងក្រុងដូនកែវ ប្រចាំសប្ដាហ៍ទី៤ នៃពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2021។ ប្រកួតនេះមានផ្សាយផ្ទាល់នៅលើ Page របស់សារព័ត៌មានកម្ពុជាថ្មី ផងដែរ។

ចំណែក២គូផ្សេងទៀតនៅថ្ងៃអាទិត្យ ទី២៨ ខែមីនា ឆ្នាំ២០២១ មាន២គូទៀតដោយក្រុមអាស៊ីអឺរ៉ុប ជួបអគ្គស្នងការដ្ឋាននគរបាលជាតិ លើទីលានកីឡដ្ឋាន AEU Sport Park វេលាម៉ោង៣:៣០នាទីរសៀលមានផ្សាយតាមប៉ុស្តិ៍ BTV និងមួយគូទៀតវេលាម៉ោង៦ល្ងាចក្រុមព្រះខ័នរាជស្វាយរៀង ជួបណាហ្គាវើល លើទីលានកីឡដ្ឋានខេត្តស្វាយរៀង នឹងមានផ្សាយផ្ទាល់តាមប៉ុស្តិ៍ BTV ដូចគ្នា។

គិតត្រឹមពេលនេះក្រុមអង្គរថាយហ្គឺរ ឈរកំពូលតារាងបណ្តោះអាសន្ន ក្រោយរកបាន៤ពិន្ទុ ខណៈក្រុមសូលទីឡូអង្គរ នៅតំបន់បាតតារាងក្នុងចំណោមសមាជិក១៣ក្រុម។ កីឡាកររកបានគ្រាប់បាល់ច្រើនជាងគេ បានចំនួន២គ្រាប់មានរហូតដល់៧នាក់ ក្នុងនោះមានកីឡាករ អន ចាន់ប៉ូលីន, Andres Nieto និង Matheus Souza របស់ភ្នំពេញក្រោន កីឡាករ Douglas Tardin របស់គីរីវង់សុខសែនជ័យ កីឡាករ ព្រីន ចិត្រា របស់អាស៊ីអឺរ៉ុប និងកីឡាករ Mika និង Private របស់ព្រះខ័នរាជស្វាយរៀង។ចំពោះអ្នកចាំទីដែលរក្សា Clean Sheets រារាំងមិនឱ្យគេទាត់បញ្ជូលទីខ្លួនបាន មានអ្នកចាំទី សំរិទ្ធ សីហា, ស៊ូ យ៉ាទី របស់ណាហ្គាវើល អ្នកចាំទី កែវ សុសិលា របស់វិសាខា អ្នកចាំទី ពេជ្រ ដារ៉ា របស់ក្រសួងការពារជាតិ និងអ្នកចាំទី ជា វ៉ាន់សាក់ របស់អង្គរថាយហ្គឺរ៕

អត្ថបទ៖ ម៉េង ហួរ

សូមចុចអាន៖ កីឡាករ​លោត​ទឹក​អាមេរិក​កំណើត​ខ្មែរ​ ពិសី​ ឈ្នះ​មេដាយមាស​ថ្នាក់​ជាតិ​អាមេរិក​យប់មិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម