Connect with us

កីឡា

ហេតុផល​ចំនួន ៥ ដែល​បង្ហាញថា Rodtang ជា​កីឡាករ​មួយ​ថៃ​ដ៏​គ្រោះថ្នាក់​បំផុត

បានផុស

នៅ

Rodtang “The Iron Man” Jitmuangnon ដែល​បច្ចុប្បន្ន​ជា​ម្ចាស់​ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion នឹងត្រូវ​សម្រាក​មួយរយៈ​ពី​ការឡើង​ការពារ​ខ្សែក្រវាត់​មួយ​រយៈ​។ ប៉ុន្តែ Rodtang នឹង​ឡើង​ជួប​កីឡាករ​អូស្ត្រាលី Danial “Mini T” Williams ក្នុងការ​ប្រកួត ៣​ទឹក​នៃ​កម្មវិធី ONE Super Series នៅ​ព្រឹត្តិការណ៍ “ONE on TNT I” ដែល​ត្រូវ​ផ្សាយ​ផ្ទាល់​នា​ថ្ងៃ​ពុធ​ទី ៧ ខែ មេសា ក្នុង​ម៉ោង​ពិសេស​នៅ​អាមេរិក​។ មុនពេល “The Iron Man” ឡើង​សង្វៀន​នា​ខែមេសា នេះ​ជា ៥ ចំណុច​ដែល​បង្ហាញថា​តារា​ថៃ​ជា​កីឡាករ​ដ៏​គ្រោះថ្នាក់​បំផុត​ក្នុង​ពិភព​មួយ​ថៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- មាន​ទំនុកចិត្ត​ខ្ពស់

​ពេល Rodtang ដើរចូល​សង្វៀន ONE គូប្រជែង​តែងតែ​បានឃើញ​នូវ​ទំនុកចិត្ត​ខ្ពស់​របស់គេ​។ គេ​មិនមាន​បញ្ហា​ថា​ត្រូវ​ជួប​អ្នក​ចំណូល​ថ្មី​កម្រិតណា ឬ អតីត​ម្ចាស់​ខ្សែក្រវាត់ ONE Flyweight Kickboxing World Champion ដូចជា Petchdam “The Baby Shark” Petchyindee Academy នោះទេ​។ Rodtang តែងតែ​ដាក់​ទំនុកចិត្ត​ខ្ពស់​ក្នុងការ​តតាំង​នឹង​គូប្រកួត​។

២- អ្នកជំនាញ​ម៉ាត់​ដងខ្លួន​

​មិន​ត្រឹម​ជំនាញ​ទាត់​, ចាប់​អុក​ជង្គង់​, អ្នករៀបចំ​តាក់​ទិ​ក​ប្រកួត​ខ្ពស់ និង​ការ​ឆក់​ឱកាស​នោះទេ ជើង​ខ្លាំង Rodtang ជា​កីឡាករ​មួយ​ថៃ​ម្នាក់​ដែល​ប្រើ​ស្នៀត​ម៉ាត់​ដងខ្លួន​ក្នុង​ស្ទិល​ផ្សេងគ្នា​។ គេ​មាន​ស្នៀត​បញ្ចេញ​កណ្ដាប់ដៃ​ផ្សេងៗ​គ្នា​គួរ​ឲ្យ​ចង់​ទស្សនា​។ គេ​ចាំបាន​ថា កាល​ប្រកួត​ជាមួយ សុខ ធី នៅ​កម្មវិធី ONE: WARRIORS OF LIGHT កីឡាករ​រហស្សនាម​មនុស្ស​ដែក ប្រើ​ក្បាច់​ទាត់​ក្រោម​បញ្ឆោត ហើយ​ប្រើ​កណ្ដាប់ដៃ​ញាប់ៗ​មួយ​ពីរ និង​បន្ទាប់មកទៀត គេ​ប្រើ​ម្ដង​ហើយ​ម្ដងទៀត​។

ជាមួយគ្នានេះ បុរស​មកពី​ខេត្ត Phatthalung កម្រ​នឹង​ឡើង​អុក​ជង្គង់​ណាស់ លើកលែងតែ​ដៃគូ​របស់ខ្លួន​ទាញ​គេ​ឲ្យ​ចូល​ឱប​ប៉ុណ្ណោះ​។ Rodtang ចូលចិត្ត​វ៉ៃ​ពោះ​ទឹក , ដងខ្លួន​, ក្បាល និង​ផ្ទៃមុខ ឬ វ៉ៃ​កែង​ជាដើម​។

៣-​កើតមក​ដើម្បី​វ៉ៃ​

Rodtang ជា​កីឡាករ​ម្នាក់​ដែល​មិន​ខ្លាចរអា​។ គេ​តែងតែ​ប្រើ​កាយសម្បទា​ដ៏​រឹងមាំ​របស់ខ្លួន​ដើម្បី​ជម្នះ​លើ​គូប្រកួត​។ តារា​ថៃ​មិនទាន់​ចាញ់​សោះ​ក្នុង ៩ លើក​កន្លងមក​នៅ​សង្វៀន ONE​។ ជារឿយៗ Rodtang ធ្វើ​ឲ្យ​អ្នកគាំទ្រ​រំភើប​ពេល​ឡើង​ប្រកួត​ម្ដងៗ​។ នៅពេល​គូបដិបក្ខ​មិន​ចូល​វ៉ៃ Rodtang តែងតែ​លើកដៃ​ជា​សញ្ញា​ឲ្យ​ចូលមក​។ បើ​ដៃគូ​មិន​ចូល​ទេ ម្ចាស់​ខ្សែក្រវាត់​រូបនេះ​បាន​ដើរចូល​សន្ធាប់ និង​ឌឺ​គូប្រកួត​ទៀតផង​។

៤- មិន​ងាយ​វ៉ៃ​ដកថយ​

Rodtang មានតែ​ទិស​ដើរចូល​ទៅមុខ​មួយគត់​ក្នុងការ​ប្រកួត​។ គេ​ប្រើ​កណ្ដាប់ដៃ​របស់ខ្លួន​ដើម្បី​បំផ្លាញ​គូប្រកួត​ជារឿយៗ​។ បើ​គូប្រជែង​ដើរ​ថយក្រោយ “The Iron Man” គឺ​ដើរទៅ​ឈរ​ខាងមុខ និង ចូល​វ៉ៃ​តែម្ដង​។ Rodtang ចង់បាន​ការប្រកួត​លឿនៗ ហើយ​មានតែ​ការ​ដើរចូល​មួយគត់​ដើម្បី​ទទួលបាន​លទ្ធផល​ដ៏​អស្ចារ្យ​សម្រាប់​ខ្លួន និង​អ្នកគាំទ្រ​។

៥- កម្លាំង​មហាសាល​

“The Iron Man” តែងតែ​ធ្វើខ្លួន​ឲ្យ​ដូច​រថពាសដែក​អីចឹង ដែល​មានន័យថា​គេ​ប្រើ​កម្លាំង​ដ៏​ខ្លាំង​បំផុត​ដល់​គូប្រជែង​ដោយ​កណ្ដាប់ដៃ​ទាំងពីរ​។ កណ្ដាប់ដៃ​របស់គេ​ចូលចិត្ត​វ៉ៃ​លើ​ដងខ្លួន និង ឆ្អឹងជំនី​ដែល​អាចធ្វើ​ឲ្យ​គូបដិបក្ខ​មូរនប មិនអាច​តដៃ​បាន​។ នៅ​កម្មវិធី ONE: A NEW TOMORROW តារា​ថៃ​បាន​ផ្ដួល​អតីត​ម្ចាស់​ខ្សែក្រវាត់​មួយ​ថៃ ONE Flyweight កីឡាករ Jonathan “The General” Haggerty ឲ្យ​តដៃ​លែងកើត​តាមរយៈ​កណ្ដាប់ដៃ​លើ​ដងខ្លួន​។ តើ Williams នឹង​ក្លាយជា​មនុស្ស​រង​បរាជ័យ​ដោយ​ថ្វីដៃ Rodtang លើក​ទី​១០ នៅ​សង្វៀន ONE ឬ យ៉ាងណា​? កុំ​ភ្លេច​តាមដាន​ព្រឹត្តិការណ៍ “ONE on TNT I” នៅ​ថ្ងៃ​ពុធ​ទី ៧ ខែ មេសា ខាងមុខ៕

កម្ពុជាថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ២៨ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ២៨ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

Sokha Hotels

ព័ត៌មានពេញនិយម