លោក ស សុខា ៖ យកចិត្តទុកដាក់​៤​ចំណុច​សម្រាប់​ការ​ប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ និង​ក្រុម​ថ្នាល
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

លោក ស សុខា ៖ យកចិត្តទុកដាក់​៤​ចំណុច​សម្រាប់​ការ​ប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ និង​ក្រុម​ថ្នាល

បានផុស

នៅ

ភ្នំពេញ ៖ ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​លើក​ឡើង​ថា ក្នុងនាម​អាណា​ព្យាបាល​នៃ​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ យើង​ត្រូវ​យកចិត្តទុកដាក់​ធ្វើ​៤​ចំណុច​ឲ្យ​បាន​ល្អ​បំផុត​ក្នុង​ពេលនេះ​និង​ទៅ​អ​នាគ​ត សម្រាប់​ការងារ​ប្រមូលផ្តុំ​ក្រុម​ជម្រើស ជាតិ​និង​ក្រុម​ថ្នាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ ក្នុង​ពេល​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី ការ​ត្រៀម​ប្រមូលផ្តុំ​ក្នុង​ក្រុម​ជម្រើសជាតិ​និង ក្រុម​ថ្នាល​របស់​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​នៃ​អគ្គនាយកដ្ឋាន​កីឡា​តាម​ប្រព័ន្ធ​វីដេអូ​Zoom​នា​រសៀល​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១​នេះ។

ក្នុងនាម​លោក​បណ្ឌិត​សភាចា​រ្យ​ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង កីឡា លោក​ស សុខា បាន​សម្តែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ លោក លោកស្រី និង​ផ្នែក​ពាក់ព័ន្ធ​ទាំង អស់ ដែល​បាន​យកចិត្តទុកដាក់ ក្នុង​កិច្ចការងារ​ប្រមូលផ្ដុំ​ក្រុម​ជម្រើសជាតិ និង​ក្រុម​ថ្នាល បើទោះបី​កម្ពុជា​យើង​មាន​បញ្ហា​ប្រឈម​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ក្នុង​រយៈ ពេល​ជាង​មួយឆ្នាំ​មកនេះ​យ៉ាងណាក្តី​។

លោក ស សុខា មានប្រសាសន៍ថា ក្រ​សួង​អប់រំ​យុវជន​និង​កីឡា​ក្នុងនាម​អាណាព្យាបាល​នៃ​សហព័ន្ធ​ទាំងអស់ យើង​ត្រូវ​យក ចិត្ត​ទុកដាក់​ធ្វើ​៤ ចំណុច​ឲ្យ​បាន​ល្អ​បំផុត​ក្នុង​ពេលនេះ​និង​ទៅ​អនាគត គឺ​ទី​១-​ដាក់​ផែនការ​ឆ្ពោះទៅ​ស៊ី​ហ្គេម ទី​២- តាមដាន ផែនការ ទី​៣-​បង្កើត​សកម្មភាព​ឲ្យ​សម្រេច​លទ្ធផល​នៅក្នុង​ឆ្នាំ​២០២១ និង​២០២៣ និង​ទី​៤- ធ្វើតេស្ត សមត្ថភាព​កីឡាករ​កីឡា ការិនី​ជាប្រចាំ ។

លោក​បានបញ្ជាក់​បន្ថែម​ថា ដើម្បី​ចូលរួម​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​១៩ ក្នុងការ​ហ្វឹកហាត់​លោក​ស្នើ​ឲ្យ​មាន QR Code ទប់ស្កាត់​កូ​វីដ​-១៩ វាស់​កម្ដៅ និង​បាញ់​អាល់កុល ឲ្យ​បាន​ត្រឹមត្រូវ មុននឹង​ហ្វឹក ហាត់ បន្ទាប់ពី​មានការ​អនុញ្ញាត​ឡើងវិញ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ក្នុង​នោះ ត្រូវធ្វើ​ការ​ជូនដំណឹង​ដល់​អត្ត​ព​លិ​ក​ទាំងអស់ ឲ្យ​កត់ត្រា​កន្លែង ដែល​ខ្លួន​បាន​ទៅជា​ប្រចាំ បើ​ចាំបាច់​បំផុត​ខានមិនបាន​នោះ ត្រូវ​កត់ត្រា​ជា​កំហិត ព្រោះ​បើ​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ យើង​អាច​គ្រប់គ្រង​បាន​ទាន់ពេល​។ លោក​បន្ត​ថាបើ​មាន​ម្នាក់​ឆ្លង ឬ​ប៉ះពាល់​ដោយ​ប្រយោល យើង​ត្រូវ​ផ្អាក​ការ​ហ្វឹកហាត់​កន្លែង​នោះ​តែម្ដង ហើយ​ត្រូវ​ចូលរួម​ទប់ស្កាត់ ឲ្យ​ខាង​តែ​បាន​កុំ​ឲ្យ​កូ​វីដ​-១៩​អាក់ដំណើរ​ឆ្ពោះទៅរក​មេដាយ​នៅ​ស៊ី​ហ្គេម​របស់​យើង​រួមគ្នា​បញ្ឈប់​កូ​វីដ​-១៩ កុំ​ឲ្យ​កូ​វីដ​ផ្ដាច់ការ​ហ្វឹកហាត់ និង​ផ្ដាច់​សង្ខារ​របស់​យើង​។​

ដោយ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ កំពុង​ឆ្លង​រាលដាល​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន និង​ជា​រៀងរាល់ថ្ងៃ ព្រមទាំង​បាន​សម្លាប់​ជីវិត​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ គួរ​ឲ្យ​ព្រួយបារម្ភ​។ ដូច្នេះ​សូម​ពុក​ម៉ែ បងប្អូន​ប្រជា​ពលរដ្ឋ​ទាំងអស់ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ថែទាំ​សុខភាព​ឲ្យ​បានជា​ប្រចាំ ព្រមទាំង​អនុវត្ត​វិធានការ ៣​ការពារ និង ៣​កុំ ឲ្យ​បាន​ខ្ជាប់ខ្ជួន៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

ខ្យល់​និរតី​ដែល​បក់​ពី​ឈូង​សមុទ្រ​ថៃ ​នឹង​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​កម្ពុជា​ ចាប់​ពី​ថ្ងៃទី១៤-១៦​ឧសភា

ព័ត៌មានខ្លីៗ៤៤ នាទី មុន

៣​ខែ​ឆ្នាំនេះ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុចំណេញ​ជាង​ ៩​លាន​ដុល្លារ ​កើនឡើង​ ៩៧​ភាគរយ

ព័ត៌មានជាតិ៥១ នាទី មុន

កញ្ញា មាន​ ពេជ្រវីតា​​​​ បានចេញ​ពី​ពន្ធនាគារ​ជាស្ថាពរ​ហើយ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​ឯកជន​២​ក្រុម​ ប្រគល់​ស្បៀងអាហារ​ជាច្រើន​មុខ ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ជួយឧបត្ថម្ភ​​ជូន​ប្រជាពលរដ្ឋ រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​កូ​វីដ​-១៩

ព័ត៌មានជាតិ១ ម៉ោង មុន

៣​ខែ​ឆ្នាំនេះ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ទទួល​បាន​ប្រាក់ចំណេញ​ជាង​៩​លាន​ដុល្លារ ​កើនឡើង​៩៧​ភាគរយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services